នៅនៅថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែមេសាសប្តាហ៍កន្លងនេះ គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ដឹកនាំដោយលោក ប្រាក់ សេរីវុឌ្ឍ ប្រធានប្រតិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជួបមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក មន្ត្រីគណៈកម្មការរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីសេរីភាពសាសនាអន្តរជាតិ នៅរដ្ឋធានីវាស៊ីនតោនឌីស៊ី និងមន្រ្តីអង្គការឃ្លុំមើលសិទ្ធិមនុស្ស (Human Rights Watch) នៅបូរី New York សហរដ្ឋអាមេរិក ដើម្បីជំរាបអំពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជាក្រោម និងដើម្បីបញ្ចុះបញ្ចូលឲ្យមន្រ្តីទាំងនេះ អន្តរាគមន៍ទៅសមាជិកដទៃ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា ECOSOC ជួយគាំទ្របេក្ខភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ឲ្យទទួលបានឋានៈជាអ្នកពិគ្រោះយោបល់ នៅក្នុងយន្តការនៃអង្គការសហប្រជាជាតិមួយនេះ ។ ចា៎! តទៅនេះ វិទ្យុសំឡេងកម្ពុជាក្រោម សូមលើកយកនូវកិច្ចសម្ភាសន៍របស់លោក មួង ណារ៉េត នៃវិទ្យុអាស៊ីសេរី ដែលបានសម្ភាសន៍លោក ត្រឹន ម៉ានរិន្ទ ប្រធានផែនការណ៍ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានខ្លឹមសារដើមទាំងស្រុង ដូចតទៅ៖