ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ បានស្នើសុំឲ្យមន្ត្រីសហរដ្ឋអាមេរិក ជួយធ្វើអន្តរាគមន៍បន្ត ដើម្បីឲ្យវៀតណាមបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីខ្មែរកម្ពុជាក្រោម សព្វថ្ងៃ ។
លោក ប្រាក់ សេរីវុឌ្ឍ បានជួបជាមួយមន្ត្រីក្រសួងការបរទេសអាមេរិក មន្ត្រីទីភ្នាក់ងារអន្តរសាសនា សមាជិកព្រឹទ្ធសភា ផងដែរ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី ២៦ ខែមីនា សប្ដាហ៍នេះ ។ កិច្ចជួបប្រជុំទាំងនេះធ្វើឡើង បន្ទាប់ពីលោកបានអញ្ជើញ ទៅប្រជុំគណៈកម្មការនាយក នៃ អង្គការប្រជាជាតិ និងប្រជាជនដែលគ្មានតំណាង ឬហៅកាត់ថា យូ.អិន.ភី.អូ (UNPO) នៅ ទីក្រុងព្រូសែល ប្រទេសបែលស្ស៊ីក រយៈពេលពីរថ្ងៃ គឹថ្ងៃទី ២៣ និង ២៤ ខែមីនា សប្ដាហ៍កន្លងទៅនេះ ។ បន្ទាប់ពីបានបំពេញបេសកកម្មទាំងនេះ ក្នុងនាមសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ បានបន្តដំណើរមកកាន់ការិយាល័យ ទូរទស្សន៍ ព្រៃនគរ និង វិទ្យុ សំឡេង កម្ពុជាក្រោម (VOKK) នៅទីក្រុង San Jose នៃ រដ្ឋ California ដើម្បីផ្ដល់ព័ត៌មាន ។
លោក ថាច់ វឿង បានធ្វើបទសម្ភាស លោក ប្រាក់ សេរីវុឌ្ឍ កាលពីថ្ងៃសៅរ៍ ទី ៣១ ខែមីនា ឆ្នាំ ២០១៨ អំពីលទ្ធផល នៃកិច្ចប្រជុំទាំងពីរនេះ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖