នៅថ្ងៃទី ០៨ ខែកក្កដា នេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូល រួមប្រជុំ និងរាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងការិយា ល័យ អង្គការសហប្រជាជាតិ នៅទីក្រុង ហ្សឺណែវ ប្រទេស ស្វិស ។ អ្នកចូលរួមបានប្រាប់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម ដែល មានបណ្ឌិត Joshua Cooper ជាអ្នកនាំមុខនោះ នឹងលើកយកបញ្ហា រដ្ឋា ភិបាលចាប់ព្រះសង្ឃនៅខេត្តឃ្លាំង នាពេលថ្មីៗនេះ ទៅ ជម្រាបដល់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ។ នេះជាការរួមប្រជុំប្រចាំឆ្នាំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ៕


