បន្ទាប់ពីគណៈកម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើកិច្ចប្រជុំតាមរយៈ Skype កាល ពីថ្ងៃទី ៣០ ខែតុលា កន្លងទៅនេះ បានសម្រេចជាផ្លូវការថា សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងបើកកិច្ច ប្រជុំដំណាច់ឆ្នាំ ២០១៦ នៅទីក្រុង ឡាស់ វេហ្គាស់ រដ្ឋ នេវ៉ាដា សហរដ្ឋអាមេរិក នៅក្នុងវត្តពុទ្ធកៈ ខ្មែរ រយៈពេល ៣ ថ្ងៃ គឺ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៧ ខាងមុខនេះ ។
ខាងក្រោមនេះជាសេចក្ដីនៃ លិខិតនិមន្ត និង អញ្ជើញចូលរួមកិច្ចប្រជុំដំណាច់ ២០១៦ របស់សហ ព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានចេញដោយ អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់ វៀន ចុះថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៦ ដែលមានខ្លឹមសារដើមទាំងស្រុងដូចតទៅ៖
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ សហព័ន្ធខ្មែរកម្ពុជាក្រោមតែងរៀបចំកិច្ចប្រជុំដំណាច់ឆ្នាំ ដើម្បីថ្នាក់ ដឹកនាំ និង សមាជិក សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោកពិភាក្សាអំពីសមិទ្ធិផល ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើមួយឆ្នាំកន្លងមក និងឡើងគម្រោងសម្រាប់ឆ្នាំថ្មី ក្នុងបេសកកម្ម ស្វែងរក សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ជូនពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។