សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រ​ចាំទី​ក្រុង San Jose ចាប់​ផ្ដើម​ស្វាគមន៍​ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជុំវិញ​ពិភព​លោក

សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក បានចាប់ ផ្ដើមស្វាគមន៍ទទួលដំណើរមកដល់របស់ ថ្នាក់ ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម មកពីប្រទេសនានា ក្នុងពិភពលោក រួមមាន អឺរ៉ុប កាណាដា អូស្រ្តាលី កម្ពុជា និងរដ្ឋនានាក្នុងទឹកដីសហរដ្ឋអាមេរិក  ដើម្បីចូលរួមមហាសន្និបាតសកល លើកទី ១០ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលនឹងប្រព្រឹត្តទៅ នាទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែឧសភា ឆ្នាំ ២០១៦ ។

មហាសន្និបាតនេះ តែងតែធ្វើឡើងរៀងរាល់ ៤ ឆ្នាំម្ដង ដើម្បីបោះឆ្នោតជ្រើសរើសគណៈកម្មការ នាយកអាណត្តិថ្មីរបស់សហព័ន្ ធខ្មែរកម្ពុជាក្រោម ។

សហព័ន្ធខ្មែរកម្ពុជាក្រោមជាអង្គការក្រៅរដ្ឋាភិបាលរបស់ខ្មែរក្រោមមួយ ដែលមានមូលដ្ឋាននៅ សហរដ្ឋអាមេរិក និងមានសាខានៅទូទាំងពិភពលោក ធ្វើចលនាតស៊ូដោយសន្តិវិធី និងអហិង្សា ដើម្បីស្វែង “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ជូនពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោមដែលកំពុង តែធ្វើអាណានិគមដោយរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម សព្វថ្ងៃ ។

សហព័ន្ធខ្មែរកម្ពុជាក្រោម បានបង្កើតឡើងកាលពី ឆ្នាំ ១៩៩៦ សព្វថ្ងៃ ជាសមាជិក នៃអង្គការ អន្តរាជាតិមួយចំនួន ដូចជា អង្គការប្រជាជាតិគ្មាន តំណាង ហៅកាត់ជាភាសាអង់គ្លេសថា​ UNPO វេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដីបញ្ហាជនជាតិដើម (UNPFII) និងគណបក្សចម្រុះជាតិ នៅអឺរ៉ុប ជាដើម ៕

KKF Leader From Europe KKF Leader From Europe_1 KKF Leader From Europe_2 KKF Leader From Europe_3 KKF Leader From Europe_4KKF Leader From CanadaKKF Leader From Canada_1KKF Leader From Canada_2KKF Leader From USA