សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ផ្ញើ​សារ​អបអរសាទរ​លោក Joe Biden ចូលកាន់​តំណែង​ជា​ប្រធានា​ធីប​តី​សហរដ្ឋអាមេរិក

ប្រធានប្រតិបត្តិ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម លោក ប្រាក់ សេរី​វុឌ្ឍ បាន​ផ្ញើ​សារ​អបអរសាទរ​ជូន ចំពោះ​ប្រធានាធិបតី Joe Biden នៅពេល​ដែល​លោក​បាន​ជាប់​ឆ្និ​តជា​ប្រធានាធិបតី​ទី ៤៦ នៃ​សហរដ្ឋអាមេរិក និង​ចូលកាន់​តំណែង​ជា​ផ្លូវការ នៅ​ថ្ងៃទី ២០ ខែមករា កន្លងទៅ​នេះ ។ សេចក្តី​ក្នុង​សារ​លិខិត​នេះ ជា​ភាសាអង់គ្លេស ហើយ​យើងខ្ញុំ បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ ដូចតទៅ​នេះ៖