​យុវជន​ជ​ខ្មែរក្រោម​ ​ប្រើប្រាស់​បណ្ដាញ​សង្គម​ ​ដើម្បី​ជួយ​សង្គម​

ដោយ គឹម សាវតា

​បើ​ទោះ​ជា​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​តាម​ប្រទេស​ផ្សេងៗ​ ​គ្នា​ ​តំបន់​ផ្សេងៗ​ ​គ្នា​ ​ប៉ុន្តែ​ ​នៅពេលដែល​សម័យ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ ​បណ្ដាញ​សង្គម​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ ​បាន​ក្លាយ​ជា​ឧបករណ៍​ទំនាក់ទំនង​មួយ​ ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​ហាក់​មិន​នៅ​ឆ្ងាយ​ពី​គ្នា​ឡើយ​ ​និង​អាច​ដឹង​ពី​សុខទុក្ខ​គ្នា​ទៅវិញទៅមក​ ​ព្រមទាំង​អាច​ជួយគ្នា​រយៈ​បណ្ដាញ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​មួយ​នេះ​ ​។​ ​ករណី​នេះ​ ​យុវជន​ខ្មែរក្រោម​ ​ដែល​រស់នៅ​កម្ពុជា​ប្តេជ្ញា​ប្រើប្រាស់​បណ្ដាញ​សង្គម​ ​ដើម្បី​ជួយ​សង្គម​វិញ​ ​ជាពិសេស​គឺ​ ​សង្គម​កម្ពុជាក្រោម​ ​។​

យុវជនខ្មែរក្រោម ប្រារព្វពិអីអបអរសាទរ ខួបលើកទី ២៤ ទិវាយុវជនអន្តរជាតិ (១២ សីហា ១៩៩៩ - ១២ សីហា ២០២៣) កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៣។
យុវជនខ្មែរក្រោម ប្រារព្វពិអីអបអរសាទរ ខួបលើកទី ២៤ ទិវាយុវជនអន្តរជាតិ (១២ សីហា ១៩៩៩ – ១២ សីហា ២០២៣) កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៣។

​ក្នុង​កម្មវិធី​យុវជន​មួយ​ ​កាលពី​ថ្ងៃ​ទី​ ​១​២​ ​សីហា​ ​ស​ប្តាហ៍​មុន​ ​លោក​ ថើ​ស​ ​ចន្ទ្រា​ ​ប្រធាន​ក្រុមប្រឹក្សា​យុវជន​ខ្មែរ​កម្ពុជាក្រោម​ ​មានប្រសាសន៍ថា​ ​យុវជន​គឺជា​សសរទ្រូង​នៃ​ប្រទេសជាតិ​ ​ហើយ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​សង្គម​ក្តី​ ​មិន​អាច​គេច​ផុត​ ​ពី​យុវជន​បាន​ឡើយ​ ​ដូច្នេះ​ ​ការ​បង្កើត​ក្រុមប្រឹក្សា​យុវជន​ខ្មែរ​កម្ពុជាក្រោម​ឡើង​ ​គឺ​ដើម្បី​ជំរុញ​ឱ្យ​យុវជន​ខ្មែរក្រោម​រួប​រួមគ្នា​ជួយការ​ងារ​សង្គម​ ​ជាពិសេស​ ​គឺ​សង្គម​កម្ពុជាក្រោម​តែម្ដង​។​ ​លោក​បន្ត​ថា​ ​ក្រុមប្រឹក្សា​យុវជន​ ​នឹង​ខិត​ខំធ្វើ​យ៉ាងណា​ឱ្យ​មាន​អ្នក​ស្គាល់​ច្រើន​ ​និង​ដឹង​ពី​កិច្ចការ​ ​ដែល​ក្រុមប្រឹក្សា​យុវជន​កំពុង​ធ្វើ​ ​ដើម្បី​សង្គម​មិនថា​ ​សង្គម​ខ្មែរ​ទាំងមូល​ ​ឬ​សង្គម​ខ្មែរក្រោម​ឡើយ​ ​។​

​ចំពោះ​ការប្រើប្រាស់​បណ្ដាញ​សង្គម​ ​ដើម្បី​ធ្វើជា​ទំនាក់ទំនង​ ​និង​បម្រើ​ការងារ​សង្គម​ ​លោក​ ថើ​ស​ ​ចន្ទ្រា​មានប្រសាសន៍ថា​ ​សព្វថ្ងៃ​មនុស្ស​ភាគច្រើន​ ​បាន​ចំណាយ​ពេលវេលា​ជាច្រើន​ជាមួយ​បណ្ដាញ​សង្គម​ ​ហើយ​យុវជន​ខ្មែរក្រោម​ ​ក៏​ប្រើ​នូវ​បណ្ដាញ​សង្គម​ទាំងនេះ​ ​ដើម្បី​បាន​ដឹង​ពី​សុខទុក្ខ​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​ជាពិសេស​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​កំពុង​រស់នៅ​ដែនដី​កម្ពុជាក្រោម​ ​។​ ​នៅពេលដែល​ទទួល​បាន​ព័ត៌មាន​ពី​ដែនដី​កម្ពុជាក្រោម​ហើយ​ ​គឺ​អាច​​​យក​ព័ត៌មាន​ទាំងនោះ​ ​ទៅ​បង្ហាញ​ដល់​អន្តរជាតិ​បាន​ដឹង​តាមរយៈ​បណ្ដាញ​សង្គម​នេះ​ ​។​

​ជាមួយគ្នា​នេះ​ ​លោក​ ថើ​ស​ ​ចន្ទ្រា​ ​ក៏​អំពាវនាវ​ផង​ដែរ​ដល់​យុវជន​ខ្មែរក្រោម​ ​ចូលរួម​ឱ្យ​បាន​ច្រើន​ក្នុង​កិច្ចការ​សង្គម​ខ្មែរក្រោម​ ​ដើម្បី​ជា​កម្លាំង​ច​លក​រ​បម្រើ​ដល់​សង្គម​កម្ពុជាក្រោម​ ​។​

​លោក​ ​គឹម​ ​ស៊ីសំ​ណា​ ​អនុប្រធាន​ទី​១​ ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​ ​មានប្រសាសន៍ថា​ ​ប​ញ​បច្ចុប្បន្ន​យុវជន​ខ្មែរ​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​យល់​ដឹង​ពី​សិទ្ធិ​បាន​ច្រើន​ ​តាមរយៈ​ការស្រាវជ្រាវ​ ​ជាពិសេស​ ​គឺ​តាមរយៈ​បណ្ដាញ​សង្គម​ ​។​ ​យ៉ាងនេះ​ក្តី​ ​លោក​បន្ត​ថា​ ​បណ្ដាញ​សង្គម​ ​គឺជា​អាវុធ​មុខ​២​ ​ដែល​ទាមទារ​ឱ្យ​យុវជន​ខ្មែរក្រោម​ ​មុននឹង​ប្រើប្រាស់​បណ្ដាញ​សង្គម​ ​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ ​ព្រោះថា​ ​បើ​ប្រើប្រាស់​ត្រូវនឹង​ផ្ដល់​ប្រយោជន៍​ដល់​សង្គម​ខ្មែរក្រោម​ ​ប៉ុន្តែ​ ​បើ​ប្រើប្រាស់​មិនបាន​ត្រឹមត្រូវ​ ​មិន​ត្រឹមតែ​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង​នោះ​ទេ​ ​គឺ​អាច​នឹង​ផ្ដល់​គ្រោះថ្នាក់​ដល់​សង្គម​ខ្មែរក្រោម​ទាំងមូល​ទៀត​ផង​ ​។​

​លោក​ ​សឺ​ន​ យឿ​ង​ ​ប្រធានប្រតិបត្តិ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​ ​មានប្រសាសន៍​សាទរ​ ​ចំពោះ​សកម្មភាព​របស់​យុវជន​ខ្មែរក្រោម​ជំនាន់​ក្រោយៗ​ ​ពោល​គឺ​ធ្វើការងារ​បាន​រហ័ស​ ​។​ ​លោក​បន្ត​ថា​ ​យុវជន​មាន​សមត្ថភាព​ ​មានលទ្ធភាព​ក្នុង​ការ​បំពេញកិច្ចការ​ផ្សេងៗ​ ​បាន​ច្រើន​ ​។​ ​ក្នុងនាម​លោក​ជា​អ្នកធ្វើការ​ងារ​សង្គម​ខ្មែរក្រោម​ ​ជំនាន់​មុន​ ​សង្ឃឹម​ថា​ ​យុវជន​ខ្មែរក្រោម​ជំនាន់​ក្រោយ​ ​នឹង​បន្ត​ធ្វើ​កា​ងារ​សង្គម​ជួយ​ដល់​ខ្មែរក្រោម​ ​ហើយ​ ​កាន់តែ​មានប្រសិទ្ធិភាព​។​

​សម្រាប់​លោក​បណ្ឌិត​ ​សឺ​ន​ ​ជុំ​ ​ជួន​ ​អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​ ​លើកឡើង​ថា​ ​ដើម្បី​ឱ្យ​ការងារ​របស់​យុវជន​ខ្មែរក្រោម​ ​កាន់តែ​ប្រសិទ្ធិភាព​ ​គឺ​ទាមទារ​ឱ្យ​មានការ​បង្កើត​ជា​វគ្គ​បណ្ដុះបណ្ដាល​ ​ការ​ចែករំលែក​ចំណេះ​ដឹង​ ឱ្យ​យុវជន​ខ្មែរក្រោម​ ​បាន​ដឹង​តាមរយៈ​ការរៀបចំ​វេទិកា​ផ្សេងៗ​ ​តាម​លទ្ធភាព​ ​ឬក៏​ធ្វើ​ពី​ចម្ងាយ​តាមរយៈ​បណ្ដាញ​សង្គម​នេះ​ ​។​

​អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​ ​គឺ​បន្ទាប់ពី​បណ្ដាញ​សង្គម​បាន​រីក​ដុះដាល​ ​អ្វី​ដែល​ជា​ការ​រំលោភបំពាន​ពីសំណាក់​អាជ្ញាធរ​វៀតណាម​ ​មក​លើ​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​គឺ​បាន​ដឹងឮ​ដល់​ស្ថាប័ន​អន្តរជាតិ​ ​បាន​ឆាប់រហ័ស​ជាង​មុន​ឆ្ងាយ​ ​ជាក់ស្ដែង​ដូចជា​ការ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​ចុងខែ​កក្កដា​ ​និង​ដើមខែ​សីហា​ថ្មីៗ​ ​នេះ​៕​