យុវជនខ្មែរក្រោម បដិសេធ​មិន​ទទួល​​យកលិខិតកោះហៅពីនគរយួន

អាជ្ញាធរ​វៀតណាម​ ​នៅ​ខេត្ត​ឃ្លាំង​ ​នៅ​ថ្ងៃ​ទី​ ​៧​ ​ខែ​មិថុនា​ ​មក​កោះហៅ​សកម្មជន​ខ្មែរក្រោម​ម្នាក់​ដល់​មុខ​ផ្ទះ​របស់​ខ្លួន​ ​ក្នុង​បំណង​គំរាមកំហែង​មិន​ឲ្យ​ធ្វើសកម្មភាព​ចែកចាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សិទ្ធិ​សេរីភាព​របស់​ខ្មែរក្រោម​ ​តាម​បណ្ដាញ​សង្គម​តទៅទៀត​។​ ​ទោះ​បី​ជា​បែប​នេះ​ក្ដី​ យុវជន​ខ្មែរក្រោម​ ​ឈ្មោះ​ ​យ័​ញ​ ម៉ិ​ញ​ក្វា​ង​ ​បដិសេធ​មិន​ទទួលយក​លិខិត​កោះហៅ​ពី​នគរ​យួន​នោះ​ទេ​ ​ដោយ​អះអាង​ថា​ ​ថា​ ​មិន​បញ្ជាក់​អំពី​មូលហេតុ​ច្បាស់លាស់​ ។​

យុវជន យ័ញ ម៉ិញក្វាង នៅខេត្តឃ្លាំង ។ រូបៈ ផ្តល់ឲ្យ
យុវជន យ័ញ ម៉ិញក្វាង នៅខេត្តឃ្លាំង ។ រូបៈ ផ្តល់ឲ្យ

​សកម្មជន​ខ្មែរក្រោម​រូប​នោះ​ ​លើកឡើង​ ​ថា​ ​អាជ្ញាធរ​វៀតណាម​ ​តែង​មក​ហៅ​លោក​ទៅ​គំរាម​ជា​ច្រើនលើកច្រើនសា​ ​ដោយ​ហាម​មិន​ឱ្យ​លោក​ផ្សព្វផ្សាយ​ពី​រឿងរ៉ាវ​ នៃទឺកដី​កម្ពុជាក្រោម​ ​លើ​បណ្ដាញ​សង្គម​ទៀត​។​

​ករណី​នេះ​ ​សកម្មជន​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម​របស់​ខ្មែរក្រោម​ ​ចាត់ទុកថា​ ​ជា​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ ​ផ្ទុយ​នឹង​ច្បាប់អន្តរជាតិ​ ​ជាពិសេសរដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម​ បាន​ចុះ​សន្ធិសញ្ញា​ទទួល​ស្គាល់ ​និង​អនុវត្ត​សេចក្ដី​ប្រកាស​ ស្តី​ពី​សិទ្ធិ​ជនជាតិ​ដើម ​កាល​ពី​ឆ្នាំ​២០០៧ ប៉ុន្តែ​ មិន​បាន​គោរព​សេចក្ដី​ប្រកាស​នេះ​ទេ ហើយ​ថែម​ទាំង​បាន​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរ​ក្រោម​បន្ថែម​ទៀត​ផង ៕