ដោយ ស៊ឺន ចែងចើន| VOKK
អង្គការ-សមាគមខ្មែរកម្ពុជាក្រោម មានមូលដ្ឋាននៅប្រទេសកម្ពុជា កាលពីថ្ងៃទី ៥ មិថុនា ២០១៧ បានដាក់ញត្តិទៅរដ្ឋាភិបាលវៀតណាម តាមរយៈក្រសួងការបរទេសកម្ពុជា ក្នុងឱកាសពលរដ្ឋខ្មែរក្រោម នៅទូទាំងពិភពលោកប្រារព្វទិវា ៤ មិថុនា ដែលជាខួប ៦៨ ឆ្នាំ នៃថ្ងៃបារាំងបានកាត់ដែនដីកម្ពុជាក្រោម ទៅឲ្យយួនធ្វើអាណានិគមបន្តលើប្រជាជាតិខ្មែរក្រោម ។

ក្នុងខ្លឹមសារនៃញត្តិនោះ អង្គការ-សមាគមខ្មែរកម្ពុជាក្រោម បានស្នើសុំឲ្យរដ្ឋាភិបាលវៀតណាម ត្រូវតែបញ្ឈប់នូវរាល់ការរំលោភសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើម ។ សុំឲ្យរដ្ឋាភិបាលវៀតណាម ត្រូវតែបញ្ឈប់រាល់ការរឹតត្បិតអំពីការសិក្សាអប់រំ ដូចជាការហាមប្រាមមិនឲ្យសិក្សាអំពីភូមិសាស្ត្រ ប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោម។ សុំឲ្យរដ្ឋាភិបាលវៀតណាម បញ្ឈប់រាល់ការរឹមអូស ឬដកហូតដីធ្លី និងបញ្ហាផ្សេងៗ ទៀត ។
ដើម្បីជ្រាបច្បាស់បន្ថែមខ្លឹមសារនៅក្នុងញត្តិនោះ មានអ្វីខ្លះ ? លោក ស៊ឺន ថាយធន នៃវិទ្យុសំឡេងកម្ពុជាក្រោម សូមអានជូនលោកអ្នកស្តាប់ ដូចតទៅ៖