គណៈប្រតិភូ​អន្តរ​សាសនា​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូលជួប​មន្ត្រី​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​

​គណៈកម្មការ​សាសនា​អន្តរជាតិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដឹកនាំ​ដោយ​ព្រះតេជព្រះគុណ ធី​ធី ធ​ម្មោ ជានា​យក និង​ជា​ប្រធាន​សហគមន៍​ព្រះសង្ឃ​ខ្មែរក្រោម ប្រចាំ​អាមេរិកាំង​ខាងជើង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ២៣ មេសា ២០១៥ កន្លងទៅ​ថ្មីៗ នេះ បាន​និមន្ត​ទៅ​ជួប​មន្ត្រី​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក លោក គ្រី​ស្តូ​ភើ ស្មី​ត (Christopher Smith) ទទួលបន្ទុក​សេរីភាព​អន្តរ​សាសនា ។​

​ការចូល​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​ទ​ទួ​ក​បន្ទុក​សិទ្ធិមនុស្ស គឺ​ដើម្បី​រាយការណ៍​ពី​បញ្ហារំ​លោភ​បំពាន​ផ្នែក​សិទ្ធិមនុស្ស សិទ្ធិ​សាសនា ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម មកលើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ។​

​បន្ទាប់ពី​ចូលរួម​ប្រជុំ នៅ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​រួចមក តំណាង​គណៈកម្មការ​សាសនា​អន្តរជាតិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​និមន្ត​ទៅ​ការិយាល័យ​វិទ្យុ​សំឡេង​សហរដ្ឋ​វី​អូ​អេ (VOA) និង​វិទ្យុ​អាស៊ីសេរី (RFA) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ផ្តល់​បទសម្ភាសន៍ ស្តីអំពី​លទ្ធផល​នៃ​ការ​ចូលជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ។

+ តំណាង​គណៈកម្មការ​សាសនា​អន្តរជាតិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ផ្តល់​បទសម្ភាសន៍ នៅក្នុង​បន្ទប់​ផ្សាយ​វិទ្យុ​សំឡេង​សហរដ្ឋ​វី​អូ​អេ (VOA) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​។​
តំណាង​គណៈកម្មការ​សាសនា​អន្តរជាតិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ផ្តល់​បទសម្ភាសន៍ នៅក្នុង​បន្ទប់​ផ្សាយ​វិទ្យុ​សំឡេង​សហរដ្ឋ​វី​អូ​អេ (VOA) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​។​
គណៈប្រតិភូ​នៃ​គណៈកម្មការ​សាសនា​អន្តរជាតិ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ថតរូប​អនុស្សាវរីយ៍ នៅមុខ​ការិយាល័យ​វិទ្យុ​សំឡេង​សហរដ្ឋ​វី​អូ​អេ (VOA) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​។​
គណៈប្រតិភូ​នៃ​គណៈកម្មការ​សាសនា​អន្តរជាតិ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ថតរូប​អនុស្សាវរីយ៍ នៅមុខ​ការិយាល័យ​វិទ្យុ​សំឡេង​សហរដ្ឋ​វី​អូ​អេ (VOA) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​។​
តំណាង​គណៈកម្មការ​សាសនា​អន្តរជាតិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ផ្តល់​បទសម្ភាសន៍ នៅក្នុង​បន្ទប់​ផ្សាយ​វិទ្យុ​អាស៊ីសេរី (RFA) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ។​
តំណាង​គណៈកម្មការ​សាសនា​អន្តរជាតិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ផ្តល់​បទសម្ភាសន៍ នៅក្នុង​បន្ទប់​ផ្សាយ​វិទ្យុ​អាស៊ីសេរី (RFA) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ។​
គណៈប្រតិភូ​នៃ​គណៈកម្មការ​សាសនា​អន្តរជាតិ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ថតរូប​អនុស្សាវរីយ៍ នៅ​ការិយាល័យ​វិទ្យុ​អាស៊ីសេរី (RFA) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ។​
គណៈប្រតិភូ​នៃ​គណៈកម្មការ​សាសនា​អន្តរជាតិ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ថតរូប​អនុស្សាវរីយ៍ នៅ​ការិយាល័យ​វិទ្យុ​អាស៊ីសេរី (RFA) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ។​


KKF_1 KKF_2 KKF_3 KKF_4 KKF_5