​ពលរដ្ឋ​ខ្មែរក្រោម​ ​រស់នៅ​កម្ពុជាលើកឡើងពី​ការលំបាក​ ​ដោយសារ​គ្មាន​អត្តសញ្ញាណ​ជាខ្មែរ​

ដោយ គឹម សាវតា

​ពលរដ្ឋ​ខ្មែរក្រោម​ ​ចាកចេញ​ពី​ដែនដី​កម្ពុជាក្រោម​ ​មក​រស់នៅ​កម្ពុជា​ដោយសារ​កត្តា​ជីវភាព​ ​និង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​វៀតណាម​ ​ជាបន្តបន្ទាប់​ ​។​ ​ប៉ុន្តែ​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​រស់នៅ​កម្ពុជា​មួយ​ចំនួន​ ​នៅ​មិនទាន់​បាន​ទទួល​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ថា​ ​ខ្លួន​ពិត​ជាខ្មែរ​ ​មាន​ដើមកំណើត​ ​មកពី​ដែនដី​កម្ពុជាក្រោម​ ​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ​ ​។​ ​ករណី​នេះ​ ​ធ្វើ​ឱ្យ​ពួកគាត់​ពិបាក​ក្នុង​ការស្វែងរក​ការងារ​ចិញ្ចឹមជីវិត​ព្រោះ​កន្លែង​នានា​មិន​ហ៊ាន​ទទួល​ ​។​

អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ។ រូបៈ Internet
អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ។ រូបៈ Internet

​ជុំវិញ​បញ្ហា​នេះ​ ​អង្គការ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​អះអាង​ថា​ ​ខ្លួន​បាន​ចុះ​អន្តរាគមន៍​ជាបន្តបន្ទាប់​ ​ប៉ុន្តែ​ ​នៅ​មាន​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​ ​នៅតែ​មិនទាន់​ចេញ​អត្តសញ្ញាណ​ប​ណ្ណ​សញ្ជាតិ​ខ្មែរ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រម​ ​ជាពិសេស​នៅ​ខេត្ត​សៀមរាប​ ​។​ ​យ៉ាងនេះ​ក្តី​ ​សមត្ថកិច្ច​ខេត្ត​សៀមរាប​ ​អះអាង​ថា​ ​មាន​ពលរដ្ឋ​ខ្មែរក្រោម​ខ្លះ​មិន​មាន​ឯកសារ​គ្រប់គ្រាន់​ ​ទើប​អាជ្ញាធរ​មិន​អា​ចចេញ​ឱ្យ ​ដោយសារតែ​ត្រូវ​ឆ្លង​សម្រេច​ពី​ថ្នាក់លើ​បន្ថែម​។​

​លោក​ ​គឹម​ ​វណ្ណ​ថា​ ​អះអាង​ថា​ ​លោក​ចាកចេញ​ពី​ស្រុកកំណើត​ក្នុងស្រុក​ភ្នំ​ម្លូ​ ខេ​ត​ក្រមួនស​ ​ដែនដី​កម្ពុជាក្រោម​ ​មក​រស់នៅ​កម្ពុជា​ ​ជាង​ ​៥​ ​ឆ្នាំ​មក​ហើយ​ ​ដោយ​លោក​បាន​ភ្ជាប់​ជាមួយ​នូវ​អត្តសញ្ញាណ​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ ​ហើយ​ពេល​មកដល់​កម្ពុជា​ ​លោក​ចង់​ធ្វើការ​ ​ដើម្បី​ចិញ្ចឹមជីវិត​ ​និង​បាន​ប្រាក់​ខ្លះ​ផ្ញើ​ទៅ​ឱ្យ​ប្រពន្ធ​ ​និង​កូន​នៅ​ស្រុកកំណើត​ ​ប៉ុន្តែ​ ​នៅ​ពេល​លោក​ទៅ​ដាក់ពាក្យ​ធ្វើការ​គេ​មិន​ទទួល​នោះ​ទេ​ ​ព្រោះ​លោក​មិន​មាន​អត្តសញ្ញាណ​ប​ណ្ណ​។​ ​លោក​បន្ត​ថា​ ​លោក​ត្រូវ​រស់នៅ​ដោយ​លំបាក​ដោយសារ​មិន​មាន​ឯកសារ​ ​ដើម្បី​ចូល​ធ្វើការ​ ​ទើប​លោក​សម្រេច​ចិត្ត​ប្រកបរបរ​លក់​ទឹកអំពៅ​នៅ​ម្ដុំ​ផ្សារ​កណ្ដាល​ក្នុង​រាជធានី​ភ្នំពេញ​រហូតមក​ដ​ល​សព្វថ្ងៃ​។​

​ពលរដ្ឋ​ខ្មែរក្រោម​មួយ​រូប​ទៀត​ ​មកពី​ខេត្ត​ឃ្លាំង​ ​គឺ​លោក​ ​សាក់​ ប៉ ​បាន​ប្រាប់​សារ​ព័ត៌មាន​ព្រៃនគរ​ថា​ ​លោក​បាន​មក​រស់នៅ​ក្នុង​ក្រុង​តាខ្មៅ​ ​ខេត្ត​កណ្ដាល​ ​តាំងពី​ឆ្នាំ​ ​២​០​១​៧​ ​មក​ម៉្លេះ ​ដោយ​ប្រកបមុខរបរ​ជា​កម្មករ​សំណង់​ ​។​ ​លោក​បញ្ជាក់​ថា​ ​នៅ​ពេល​លោក​ទ​ទទួល​បាន​បទ​បិ​សោ​ធ​ច្រើន​ពី​ការ​ធ្វើ​សំណង់​ ​និង​អាច​ធ្វើជា​មេជាង​ផង​នោះ​ ​ប៉ុន្តែ​ ​កន្លែង​ម្ចាស់ក្រុមហ៊ុន​សំណង់​មិន​ត​ម្លើ​ង​ប្រាក់​ឱ្យ​នោះ​ទេ​ ​ដោយ​លើកឡើង​ថា​លោក​មិន​មាន​ឯកសារ​គ្រប់គ្រាន់​ ​ដើម្បី​ធ្វើជា​មេជាង​សំណង់​ ​។​

​លោក​ ​សឺ​ន​ យឿ​ង​ ​នាយក​ន​ប្រតិបត្តិ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​ ​ដែល​ធ្វើការ​លើ​វិ​ស័​យ​ផ្នែ​ការពារ​សិទ្ធិមនុស្ស​ ​លើកឡើង​ថា​ ​រហូត​មកដល់ពេលនេះ​ ​មាន​ពលរដ្ឋ​ខ្មែរក្រោម​ប្រមាណ​ ​២​០​ ​ទៅ​ ​៣​០​ ​ភាគរយ​ទៀត​ ​នៅ​​មិនទាន់​មាន​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ជាខ្មែរ​ ​បន្ទាប់ពី​ចាកចេញ​ពី​ដែនដី​កម្ពុជាក្រោម​ ​មក​រស់នៅ​កម្ពុជា​ ​។​ ​លោក​បន្ត​ថា​ ​នៅ​ពេល​ទៅ​ស្នើសុំ​ធ្វើ​អត្តសញ្ញាណ​ប​ណ្ណ ​ឬ​ ​លិខិត​បញ្ជាក់​ ​ថា​ ​ជាខ្មែរ​ ​ពី​អាជ្ញាធរ​នៅ​កម្ពុជា​ ​គឺ​គេ​ទាមទារ​លិខិត​បញ្ជាក់​មកពី​ប្រទេស​វៀតណាម​ ​ថា​ ​ពលរដ្ឋ​នោះ​ពិត​ជាខ្មែរ​ ​ប៉ុន្តែ​ ​បច្ចុប្បន្ននេះ​ ​អាជ្ញាធរ​វៀតណាម​ ​បាន​ផ្លាស់ប្តូរ​ដោយ​ដាក់​ ​ថា​ ​ជា​ជនជាតិ​វៀតណាម​ទាំងអស់​ ​នៅ​ក្នុង​អត្តសញ្ញា​ប​ណ្ណ​របស់​ពួកគាត់​ ​។​ ​ករណី​នេះ​ ​លោក​ថា​ ​បាន​ធ្វើ​ឱ្យ​ខ្មែរក្រោម​មួយ​ចំនួន​ ​ចាកចេញ​ពី​ស្រុកកំណើត​ ​ហើយ​មក​រស់នៅ​កម្ពុជា​ពិបាក​ក្នុង​ការ​ធ្វើ​អត្តសញ្ញាណ​ប​ណ្ណ​សញ្ជាតិ​ខ្មែរ​ ​។​

​លោក​បន្ថែម​ថា​ ​ពលរដ្ឋ​ខ្មែរក្រោម​មួយ​ចំនួន​ ​ចាកចេញ​ពី​ស្រុកកំណើត​រាប់​សិប​ឆ្នាំ​មក​ហើយ​ ​និង​មិន​មាន​ឯកសារ​គ្រប់គ្រាន់​ ​ដើម្បី​បញ្ជាក់​ថា​ ​ជាខ្មែរ​នោះ​ទេ​ ​។​ ​យ៉ាងនេះ​ក្តី​ ​លោក​ ​សឺ​ន​ យឿ​ង​ ​អះអាង​ថា​ ​សមាគម​របស់​លោក​ ​កន្លងមក​ធ្លាប់ធ្វើ​លិខិត​បញ្ជាក់​ជាខ្មែរ​ ​ជូន​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​មក​ស្នើសុំ​។​ ​លោក​បញ្ជាក់​ថា​ ​នៅ​ពេល​ទទួល​បាន​លិខិត​បញ្ចា​ក់​ពី​សមាគម​របស់​លោក​ ​ពួកគាត់​គ្រាន់តែ​យក​ឯកសារ​នោះ​ ​ទៅ​ឱ្យ​អាជ្ញាធរ​នៅ​កម្ពុជា​ ​គឺ​អាជ្ញាធរ​ ​នឹង​ចេញ​លិខិត​ស្នាម​ ​ដើម្បី​បន្ត​នីតិវិធី​ធ្វើ​អ​ត្ក​សញ្ញាណ​ប​ណ្ណ​ជូន​ ​។​

​លោក​ ​សឺ​ន​ យឿ​ង​ ឱ្យ​ដឹង​ទៀត​ថា​ ​ករណី​ពលរដ្ឋ​ខ្មែរក្រោម​ ​មិន​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ភាគច្រើន​ ​គឺ​នៅ​ខេត្ត​សៀមរាប​ ​បើ​ទោះបីជា​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​ ​បាន​សិក្សា​ ​និង​ចេញ​លិខិត​បញ្ជាក់​ថា​ ​ជា​ពលរដ្ឋ​ខ្មែរក្រោម​ហើយ​ក្ដី​ ​។​

ទាក់ទង​នឹងករណីនេះ​ ​ស្នងការ​រង​នគរបាល​ខេត្ត​សៀមរាប​ ​ទទួលបន្ទុក​ផ្នែក​អត្តសញ្ញាណកម្ម​ ​លោក​ ​នៅ​ ​អេង​សុវណ្ណ​នី​ ​មានប្រសាសន៍ថា​ ​កន្លងមក​ពលរដ្ឋ​ខ្មែរក្រោម​មួយ​ចំនួន​បាន​ដាក់ពាក្យ​ស្នើសុំ​ធ្វើ​អត្តសញ្ញាណ​ប​ណ្ណ ​ដោយ​ភ្ជាប់​ជាមួយ​ឯកសារ​មួយ​ចំនួន​ផង​ដែរ​ ​ប៉ុន្តែ​ ​មាន​ឯកសារ​ខ្លះ​មិន​គ្រប់គ្រាន់​ ​គឺ​មានតែ​អត្តសញ្ញាណ​ប​ណ្ណ​វៀតណាម​មួយ​សន្លឹក​ ​។​ ​លោក​បន្ត​ថា​ ​ប្រសិនបើ​មាន​ឯកសារ​គ្រប់គ្រាន់​លោក​នឹង​រៀបចំ​ ​ដើម្បី​ដាក់​ជូន​បន្ត​ទៅ​ថ្នាក់លើ​ ​ពិនិត្យ​សម្រេច​ ​។​ ​លោក​ក៏បាន​លើកឡើងដែរ ​ថា​ ​ប្រសិនបើ​មានតែ​អត្តសញ្ញាណ​ប​ណ្ណ​សញ្ជាតិ​វៀ​ត​មួយ​សន្លឹក​ ​ហើយ​អាច​ស្នើសុំ​ធ្វើ​អត្តសញ្ញាណ​ប​ណ្ណ​ខ្មែរ​បាន​នោះ​ ​គឺ​គ្រប់​ជនជាតិ​វៀតណាម​នឹង​អាច​ធ្វើ​អត្តសញ្ញាណ​ប​ណ្ណ​សញ្ជាតិ​ខ្មែរ​បាន​ដូចគ្នា​ ​ដូចនេះ​ ​ទាមទារ​ឱ្យ​មាន​ឯកសារ​បញ្ជាក់​គ្រប់គ្រាន់​ថា​ ​ពួកគាត់​ពិត​ជាខ្មែរ​ ​។​

​បើ​តាម​លោក​ ​នៅ​ ​អេង​សុវណ្ណ​នី​ ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​មក​ដាក់ពាក្យ​ស្នើសុំ​ធ្វើ​អត្តសញ្ញាណ​ប​ណ្ណ​សញ្ជាតិ​ខ្មែរ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ ​គឺ​មាន​ប្រមាណ​តែ​ ​៣​០​ ​នាក់​ប៉ុណ្ណោះ​ ​៕​