​ថ្នាក់​ដឹកនាំ​ខ្មែរក្រោម​ ​នៅ​កម្ពុជា​ចង់​ឃើញ​ឆ្នាំ​ថ្មី​ជា​ឆ្នាំ​ ​ដែល​ខ្មែរក្រោម​មាន​សេរីភាព​

ដោយ គឹម សាវតា

​កាលពី​ថ្ងៃ​ទី​ ​៩​ ​ខែ​មេសា​កន្លងទៅ​ ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​បាន​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ​។​ ​ក្នុង​ពិធី​នោះ​ ​ថ្នាក់​ដឹកនាំ​អង្គការ​ ​សមាគម​ខ្មែរ​ ​កម្ពុជាក្រោម​ ​ចង់​ឃើញ​ឆ្នាំ​ថ្មី​នេះ​ ​គឺជា​ឆ្នាំ​ដែល​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​ទូទាំង​ពិភពលោក​ ​ជាពិសេស​ ​គឺ​នៅ​ដែនដី​កម្ពុជាក្រោម​ ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ ​។​

អង្គការ សមាគមខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរក្រោម នៅកម្ពុជាប្រារព្វពិធីបុណ្យចួលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព. ស. ២៦៦៧ គ. ស. ២០២៣ ។ រូបៈ ជា សុភារិន
អង្គការ សមាគមខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរក្រោម នៅកម្ពុជាប្រារព្វពិធីបុណ្យចួលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព. ស. ២៦៦៧ គ. ស. ២០២៣ ។ រូបៈ ជា សុភារិន

​លោក​ ​សឺ​ន​ យឿ​ង​ ​ប្រធាន​លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​មានប្រសាសន៍ថា​ ​កាលពីឆ្នាំមុន​ស្ថានភាព​សិទ្ធិមនុស្ស​របស់​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ​ទាំង​នៅ​កម្ពុជា​ ​និង​នៅ​កម្ពុជាក្រោម​ ​មាន​ការរំលោភ​ច្រើនជាង​ឆ្នាំ​កន្លងទៅ​ ​ដោយសារតែ​ខ្មែរក្រោម​គ្រប់​ស្ថាប័ន​ ​បាន​អន្តរាគមន៍​ទៅ​អង្គការសហប្រជាជាតិ​ ​ហើយ​ពលរដ្ឋ​ខ្មែរក្រោម​ ​បាន​ទាមទារ​សិទ្ធិ​ក្នុងនាម​ជា​ជនជាតិ​ដើម​ ​ប៉ុន្តែ​ ​រដ្ឋាភិបាល​វៀតណាម​មិន​អនុ​ញ្ញាតិ ​និង​បាន​ធ្វើទុក្ខបុកម្នេញ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ ​ជាបន្តបន្ទាប់​ ​។​ ​ករណី​នេះ​ ​លោក​ចង់​ឃើញ​ថា​ ​នៅ​ឆ្នាំ​ថ្មី​ឆ្នាំ​ប្រពៃណី​ខ្មែរ​នេះ​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​នឹង​ទទួល​បាន​សិទ្ធិ​សេរីភាព​ល្អ​ប្រសើរ​ជាង​មុន​ ​។​

​សម្រាប់​នៅ​កម្ពុជា​វិញ​ ​លោក​ ​សឺ​ន​ យឿ​ង​ ឱ្យ​ដឹង​ថា​ ​បញ្ហា​ដែល​នៅតែ​កើតមាន​ចំពោះ​ពលរដ្ឋ​ខ្មែរក្រោម​ ​គឺ​ការរើសអើង​ពីសំណាក់​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​ ​បើ​ទោះ​ជា​ក្រសួងមហាផ្ទៃ​ ​បាន​ទទួលស្គាល់​ថា​ ​ខ្មែរក្រោម​ ​គឺ​ជាខ្មែរ​ដោយស្វ័យប្រវត្តិ​ក្តី​ ​។​ ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ ​លោក​ចង់​ឃើញ​អាជ្ញាធរ​មូល​ ​ដែល​មាន​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​ ​បាន​យល់​ដឹង​ពី​ខ្មែរក្រោម​ ​ព្រមទាំង​សហការ​ជាមួយ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​កម្ពុជា​មាន​សិទ្ធិ​ដូច​ពលរដ្ឋ​ខ្មែរ​ដទៃទៀត​ ​។​

​លោក​ ​តាំង​ ​សា​រៈ ​ប្រធាន​តំបន់​ប្រចាំ​ប្រទេស​កម្ពុជា​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​បាន​បែងចែក​ស្ថានភាព​សិទ្ធិមនុស្ស​ជា​ ​២​ ​គឺ​ផ្នែក​អវិជ្ជមាន​គឺ​ ​អាជ្ញាធរ​វៀតណាម​ ​ជាពិសេស​គឺ​នៅ​ខេត្ត​ឃ្លាំង​ ​គឺ​មានការ​រឹត​បន្ដឹង​ ​និង​ធ្វើទុក្ខបុកម្នេញ​លើ​ខ្មែរក្រោម​ទូទៅ​ ​មិនថា​តែ​យុវជន​ ​ឬ​ប្រជាពលរដ្ឋ​ ​ដែល​មាន​វ័យ​ចំណាស់​នោះ​ទេ​ ​។​ ​លោក​បន្ត​ថា​ ​ករណី​នេះ​ ​នឹង​ង​មិន​មិន​អាច​បញ្ចប់​នៅ​ដំណាច់​ឆ្នាំ​ចាស់​ផ្លាស់​ចូលឆ្នាំ​ថ្មី​នោះ​ទេ​ ​។​ ​សម្រាប់​ចំណុចវិជ្ជមាន​វិញ​លោក​ថា​ ​បើ​ប្រៀបធៀប​សកម្មភាព​ដូចគ្នា​នេះ​ ​ទៅ​នឹង​កំឡុង​ឆ្នាំ​ ​១​៩​៧​៩​ ​ដល់​ឆ្នាំ​ ​១​៩​៨​៥​ ​ព្រោះថា​ ​នៅ​ពេលនេះ​ ​អាជ្ញាធរ​វៀតណាម​គ្រាន់តែ​ហៅ​ទៅ​សួរ​ចម្លើយ​រួច​ដោះលែង​ឱ្យ​ត្រឡប់មកវិញ​ ​ប៉ុន្តែ​ឆ្នាំ​ ​១​៩​៧​៩​ ​ដល់​ ​១​៩​៨​៥​ ​ប្រសិនបើ​អាជ្ញាធរ​វៀតណាម​ ​កោះហៅ​ហើយ​នោះ​ ​គឺ​នឹង​ត្រូវ​ឃាត់ខ្លួន​ដាក់​ពន្ធ​នាគា​រ​តែម្ដង​ ​។​

​សម្រាប់​ស្ថានភាព​ពលរដ្ឋ​ខ្មែរ​ ​ដែល​រស់នៅ​កម្ពុជា​វិញ​ ​លោក​ ​តាំង​ ​សា​រៈ ឱ្យ​ដឹង​ថា​ ​នៅ​មានការ​ខ្វៈ​ខាត​ច្រើន​ ​គឺ​អាជ្ញាធរ​មិនទាន់​បាន​បំពេញ​ឯកសារ​ផ្លូវច្បាប់​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​រស់នៅ​កម្ពុជា​ ​និង​បញ្ហា​មួយទៀត​ ​គឺ​ពេល​ដែល​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​បើក​កិច្ចប្រជុំ​នានា​ ​គឺ​នៅតែ​មាន​អាជ្ញាធរ​មក​តាមដាន​ ​។​ ​អ្វី​ដែល​ចំណុចវិជ្ជមាន​ ​គឺ​ជីវភាព​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​មក​រស់នៅ​កម្ពុជា​ ​គឺ​ហាក់​បាន​ប្រសើរ​ឡើង​ច្រើន​ ​។​

​ជាមួយគ្នា​នេះ​ ​ក្នុង​សារ​ប្រគេន​ ​និង​ជូនពរ​ឆ្នាំ​ថ្មី​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​.​២​៥​៦​៧​ ​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​ចុះហត្ថលេខា​ដោយ​លោក​ ​សឺ​ន​ ​ហួរ​ ​អធិបតី​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ក៏បាន​បង្ហាញ​ផែនការ​ចុះទៅ​ដែនដី​កម្ពុជាក្រោម​ ​និង​បន្ត​សាង​គ្រិះ​រឹង​មាំ​របស់​សហ​ព័ន្ធ​ ​សំដៅ​លើក​ក​ម្ពស់​ការពារ​សិទ្ធិមនុស្ស​ ​និង​អនុវត្ត​យុទ្ធសាស្ត្រ​ S​D​G​ ​និង​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​ ​សម្រាប់​ខ្មែរក្រោម​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​៕