ព្រះសង្ឃ​ ​និង​ពុទ្ធបរិស័ទ​ខ្មែរក្រោម​ ជាង​ ​១​០​០​ ​នាក់​ ​នៅ​ខេត្ត​លង់​ហោរ​ ​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​យួន​រុះរើ​សម្ភារៈសំណង់​ចេញពី​វត្ត​

ដោយ ស៊ឺន ចែងចើន | VOKK

ប្រជាពលរដ្ឋ​ ​និង​ព្រះសង្ឃ​ខ្មែរក្រោម​ ​ប្រមាណ​ ​១​០​០​ ​នាក់​ ​បាន​លើកគ្នា​ទៅកាន់​វត្ត​សិរីមង្គល​ ​ហៅ​វត្ត​តា​ធា​យ​ ​តាំង​ព្រឹក​ថ្ងៃ​អង្គា​រ​ ​ទី​ ​៥​ ​ខែ​មេសា​ ​ឆ្នាំ ២០២៣ ដើម្បី​ចូលរួម​កិច្ចប្រជុំ​រក​ដោះស្រាយ​ជុំវិញ​រឿង​ ​ដែល​អាជ្ញាធរ​យួន​ ​នៅ​ខេត្ត​លង់​ហោរ​ ​សាងសង់​ឈាបនដ្ឋាន​ ​ឬ​ទី​ប៉ាឆា​ខុស​នឹង​កិច្ចព្រមព្រៀង​របស់​វត្ត​ ​។​
ព្រះសង្ឃ​ ​និង​ពុទ្ធបរិស័ទ​ខ្មែរក្រោម​ ជាង​ ​១​០​០​ ​នាក់​ ​នៅ​ខេត្ត​លង់​ហោរ​ ​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​យួន​រុះរើ​សម្ភារៈសំណង់​ចេញពី​វត្ត​ ។ រូបៈ ផ្តល់ឲ្យ
ព្រះសង្ឃ​ ​និង​ពុទ្ធបរិស័ទ​ខ្មែរក្រោម​ ជាង​ ​១​០​០​ ​នាក់​ ​នៅ​ខេត្ត​លង់​ហោរ​ ​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​យួន​រុះរើ​សម្ភារៈសំណង់​ចេញពី​វត្ត​ ។ រូបៈ ផ្តល់ឲ្យ
​ការ​លើកគ្នា​ទៅកាន់​វត្ត​សិរីមង្គល​ ​ហៅ​វត្ត​តា​ធា​យ​ ​ស្ថិតនៅ​ភូមិ​ព្រែក​និស្ស័យ​ ​ឃុំ​តឹង​ម៉ី​ ​ស្រុក​តាឱន​ ​ខេត្ត​លង់​ហោរ​នេះ​ ​ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​យួន​ក្នុង​ខេត្ត​នេះ​ ​បាន​បញ្ជូន​ម​ន្រ្តី​របស់​ខ្លួន​មក​ចូលរួម​កិច្ចប្រជុំ​ស្វែងរក​ដំណោះស្រាយ​ជាមួយ​ព្រះសង្ឃ​ ​។​ ​ប៉ុន្តែ​ ​កិច្ច​ជួបពិភាក្សា​នោះ​ ​មិនបាន​លទ្ធផល​អ្វី​ទេ​ ​ដោយសារ​ពួក​អាជ្ញាធរ​យួន​ដើរចេញ​ពី​កិច្ចប្រជុំ​ភ្លាម​ៗ​ ​នៅពេលដែល​ព្រះសង្ឃ​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​ ​ក្រោកឡើងព្រមគ្នា​តវ៉ា​ទាមទារ​ឲ្យ​ពួកគេ​រុះរើ​សម្ភារៈសំណង់​ចេញពី​វត្ត​ ​។​
​ព្រះសង្ឃ​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​ ​សំដែង​ការ​មិនសុខចិត្ត​ ​ចំពោះ​អាជ្ញា​ធ​យួន​ ​ដែល​កេង​បន្លំ​ ​និង​រំលោភ​លើ​សេចក្តីទុកចិត្ត​ ​ដែល​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​រំលោភ​យក​ដី​របស់វត្ត​ប្រមាណ​ជាង ១​ ​ហិកតា​ ​។​
​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​សិរីមង្គល​តា​ធា​យ​មួយ​រូប​ ​ដែល​ចូល​រ​រួម​ក្នុង​ការ​តវ៉ា​នោះ​ ​សុំ​មិន​បញ្ចេញ​ឈ្មោះ​មានប្រសាសន៍​ឲ្យ​សំឡេង​កម្ពុជាក្រោម​ (​V​OKK) ​និងសារព័ត៌មាន ព្រៃនគរ ដឹង​ថា​ ​កាលពី​អំឡុង​ឆ្នាំ​ ​២​០​២​១​ ​នៅ​ពេល​ប្រទេស​វៀតណាម​ ​មាន​ករណី​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដោយ​អ្នក​ស្លាប់​ច្រើនលើស​លុប​នោះ​ ​ពួក​អាជ្ញាធរ​យួន​ ​បាន​ដើរ​បញ្ចុះបញ្ចូល​នៅ​តាម​វត្តអារាម​នានា​ ​ទូទាំង​ខេត្ត​លង់​ហោរ​ ​ដើម្បី​ស្នើសុំ​កសាង​ឈាបនដ្ឋាន​ ​ឬ​ទី​ប៉ាឆា​ ​។​ ​អ្នកចូលរួម​តវ៉ា​រូប​នេះ​ ​ឲ្យដឹង​ទៀត​ថា​ ​ក្នុងចំណោម​វត្ត​ចំនួន​ ​១​៣​ ​វត្ត​ ​នៅ​ខេត្ត​លង់​ហោរ​ ​មានតែ​វត្ត​មួយ​ប៉ុណ្ណោះ​ ​​គឺ​ ​វត្ត​សិរីមង្គល​ (​វត្ត​តា​ធា​យ​) ​បាន​ទទួលយក​សំណើ​រ​របស់​អាជ្ញាធរ​វៀតណាម​ ​អនុញ្ញាត​ឲ្យ​សាងសង់​ទី​ប៉ាឆា​ ​ដោយ​យល់ឃើញ​ថា​ ​ដើម្បី​ជា​ប្រយោជន៍​រួម​ដល់​សាធារណៈ​ ​ដែល​មាន​ទី​បូជាសព​សមរម្យ​ ​សម្រាប់​រំលាយសព​ដល់​អ្នកភូមិ​ ​នៅ​តំបន់​នោះ​ ​។​
​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​ចូលរួម​តវ៉ា​រូប​នេះ​ ​អះអាង​ទៀត​ថា​ ​ដំបូង​ឡើយ​ ​ព្រះ​ចៅអធិការ​វត្ត​អនុញ្ញាត​ឲ្យ​សាងសង់​ទី​ប៉ាឆា​ ​នៅ​លើ​ផ្ទៃដី​ត្រឹមតែ​ ​២​ ​ពាន់​ម៉ែត្រការ៉េ ឬស្មើនឹង ២​ ​កុង​ដី​ប៉ុណ្ណោះ​ ​។ ប៉ុន្តែ​ ​ពួក​អាជ្ញាធរ​យួន​ ​បាន​សាងសង់​លើស​ពី​ចំនួន​បាន​កំណត់​របស់​វត្ត​រហូតដល់​ទៅ​​​ជាង​ ​១​.​១​ ​ហិកតា (១​១​ ​កុង​) ​។​ ​ការណ៍​នេះ​ ​ទើប​ធ្វើឲ្យ​ព្រះសង្ឃ​ ​និង​ពុទ្ធបរិស័ទ​ ​ចេញមុខ​មក​ជំទាស់​ ​និង​ស្នើ​ឱ្យ​អាជ្ញាធរ​វៀតណាម​ ​បញ្ឈប់​ការ​សាងសង់បន្តទៀត​ ​។​
​សូម​បញ្ជាក់​ថា​ ​ក្រោយ​ពី​ការ​តវ៉ា​ប្រឆាំង​របស់​ព្រះសង្ឃ​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​ ​អាជ្ញាធរ​យួន​ ​ក៏បាន​ផ្អាក​ការ​សាង​នោះ​ដែរ​ ​ប៉ុន្តែ​ ​ពួកគេ​មិនព្រម​រុះរើ​សម្ភារៈសំណង់​ទាំងនោះ​ចេញពី​វត្ត​នៅឡើយ​ទេ​ ​។​ ​ដោយ​ពួក​អាជ្ញាធរ​យួន​ ​នៅតែ​ព្យាយាម​អូស​បន្លាយពេល​វេលា​ ​ដើម្បី​រក​វិធី​ទទួល​បាន​សិទ្ធិ​កាន់កាប់​ដីធ្លី​របស់​វត្ត​ ​។​
​ចំណែក​ព្រះសង្ឃ​ ​ក៏បាន​ចេញមុខ​ដឹកនាំ​ពលរដ្ឋ​ខ្មែរក្រោម​ ​តវ៉ា​ជាហូរហែ​ ​ខណៈ​អាជ្ញាធរ​យួន​ ​នៅតែ​បំភ្លេច​ការ​សន្យា​របស់​ខ្លួន​ម្តង​ហើយ​ម្តងទៀត​ ​ថា​ ​នឹង​រុះរើ​ស​ម្ភារៈ​សាងសង់​ ​និង​បរិក្ខារ​សំណង់​ចេញពី​វត្ត​ ​៕​