ស្ត្រី​ខ្មែរក្រោម​ដែល​បន្ទោស​វៀតណាម រឿង​រឹប​យក​អាវយឺត​អក្សរ​ខ្មែរ​នោះ ថា​ជា​រឿង​មិន​ពិត​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ស្ត្រី​ខ្មែរក្រោម​ម្នាក់​ដែល​បាន​អះអាង​នៅតាម​បណ្ដាញ​សង្គម Facebook ថា រដ្ឋាភិបាល​យួន​បាន​រឹប​យក​អាវ យឺត ដែលមាន​អក្សរ​ខ្មែរ និង​រូប​អង្គរវត្ត​ពី​ពលរដ្ឋ​ខ្មែរក្រោម និង​បាន​ពិន័យ​ប្រាក់​ក្នុង​អាវ​មួយ ១ លាន ដុង​នោះ  បាន​សារភាពថា អ្វីដែល​នាង​បាន​និយាយ​នាពេល​កន្លងមក​នោះ វា​មិនមែនជា​ការពិត​ទេ ។ នាង​ថា អ្វីដែល នាង​បាន​និយាយ​នោះ គឺ​នាង​បាន​យោងតាម​ប្រភពពី​ព្រះសង្ឃ​ខ្មែរក្រោម​មួយអង្គ ដែល​សរសេរ​នៅលើ Facebook ព្រះសង្ឃ​អង្គ​នោះ​ថា ព្រះអង្គ​បានទទួល​ដំណឹង​មក​ថា រដ្ឋាភិបាល​យួន​ទើបតែ​ពិន័យ​ប្រាក់​ខ្មែរ ក្រោម​ចំនួន ១ លាន​ដុង​រួចមកហើយ ដោយសារ​ពាក់​អាវយឺត​ដែលមាន​រូប​អង្គរវត្ត ។ នាង​បន្តទៀតថា ដោយ សារ​ឃើញ​ដំណឹង​នេះ ទើប​នាង​បាន​ផ្ទុះ​កំហឹង​បន្ទោស​រដ្ឋាភិបាល​វៀតណាម តាមរយៈ​វីដេអូ​ឃ្លី​ប​មួយ​ថា ទង្វើ​របស់​រដ្ឋាភិបាល​យួន​ដូចជា​ចោរ ។​

ការសុំទោសរបស់ស្រ្តីម្នាក់នេះជាភាសាយួននៅលើ Facebook របស់ខ្លួន ។
ការសុំទោសរបស់ស្រ្តីម្នាក់នេះជាភាសាយួននៅលើ Facebook របស់ខ្លួន ។

សូមបញ្ជាក់ថា នៅពេល​ថ្មីៗ​នេះ ស្ត្រី​ខ្មែរក្រោម​ម្នាក់​នៅ​ខេត្ត​ព្រះ​ត្រពាំង បាន​ផ្ទុះ​កំហឹង​របស់ខ្លួន​ស្ដីបន្ទោស​រដ្ឋា ភិ​បាល​យួន​តាមរយៈ​វីដេអូ​ឃ្លី​ប​មួយ នៅលើ​បណ្ដាញ​សង្គម Facebook របស់​នាង​ថា រដ្ឋាភិបាល​វៀតណាម​បាន​រំលោភបំពាន​លើ​វប្បធម៌​ខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម ដោយបាន​ប្រើពាក្យ​ធ្ងន់ៗ ហៅ​រដ្ឋាភិបាល​យួន​ថា      “​ពួកចោរ​ប្លន់​” ក្រោយពេល​នាង​ត្រូវ​អាជ្ញាធរ​យួន​រឹប​យក​អាវយឺត​ដែលមាន​អក្សរ​ខ្មែរ និង​រូប​អង្គរវត្ត ។​

​វីដេអូ​ឃ្លី​ប​មួយ មាន​ប្រវែង​ប្រមាណ​ជាង ២ នាទី​នេះ  ត្រូវបាន​នាង​បង្ហោះ​ហើយ លុបចេញ​វិញ  បន្ទាប់ពី​ត្រូវ បាន​ក្រុម​អ្នក​ប្រើ​បណ្ដាញ​សង្គម Facebook ចែករំលែក​ពី​ម្នាក់​ទៅ​ម្នាក់​អម​ជាមួយ នឹង​ពាក្យរិះគន់​ស្ដីបន្ទោស​ដល់​រដ្ឋាភិបាល​យួន​ថា បាន​រំលោភបំពាន​លើ​វប្បធម៌​ខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម ដោយសារ​រដ្ឋាភិបាល​យួន​បាន​ហាម​មិន​ឲ្យ​លក់ និង​ពាក់​អាវយឺត​ដែលមាន​អក្សរ​ខ្មែរ និង​រូប​អង្គរវត្ត ប្រាសាទខ្មែរ​មួយ​ដែលជា​និម្មិត​រូប​នៃ​មោទនភាព​របស់​ជនជាតិខ្មែ​រ ។​

Untitled-1

យោងតាម​វីដេអូ​នេះ ស្ត្រី​ម្នាក់នេះ បាន​ស្ដី​ប​បន្ទោស​រដ្ឋាភិបាល​វៀត​ណា​ម​ថា នាង​ត្រូវ​រដ្ឋាភិបាល​យួន​ពិន័យ ប្រាក់​ប្រមាណ ១ លាន​ដុង (​ប្រហែល ៤៨ ដុល្លារ​) ដោយសារ​នាង​បាន​ពាក់​អាវយឺត​ដែលមាន​អក្សរ​ខ្មែរ និង រូប​អង្គរវត្ត ។ នាង​បាន​ស្ដីបន្ទោស​ចំពោះ​សកម្មភាព​របស់​រដ្ឋាភិបាល​វៀតណាម ដែល​បាន​រឹប​យក​អាវ និង ពិន័យ​ប្រាក់​ចំពោះ​រូបនាង​ថា ជា​ទង្វើ​របស់​ពួកចោរ​ប្លន់​ភ្នែក​ស្រស់ ។​

​កាលពី​ខែមេសា​កន្លង​កន្លងទៅនេះ ស្ត្រី​អ្នក​ប្រើ​បណ្ដាញ​សង្គម Facebook ម្នាក់ទៀត ក៏ត្រូវ​រដ្ឋាភិបាល​យួន រឹប​យក​អាវយឺត​ដែលមាន​រូប​ផែនទី​កម្ពុជា​ក្រោម និង​អក្សរ​ខ្មែរ​ថា “​កម្ពុជា​ក្រោម​”  ផងដែរ ខណៈដែល​ស្ត្រី​ម្នាក់ នេះ​ពាក់​អាវយឺត​នោះ​ទៅ​វត្ត នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ ។​

​នាង ចន្ទ សោភា នៅ​ស្រុក​ផ្នោ​ដាច់ ខេត្ត​ព្រះ​ត្រពាំង បាន​ផ្ញើ​សារ​តាមរយៈ​បណ្ដាញ​សង្គម Facebook ប្រាប់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ថា នាង “​ត្រូវ​រដ្ឋាភិបាល​យួន​តាមដាន និង​មក​សួរចម្លើយ និង​រឹប​យក​អាវ​” ដល់ផ្ទះ  តែម្ដង ។​

រដ្ឋាភិបាល​យួន មិនដែល​បានផ្ដល់​ឱកាស​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម បានទទួល​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់ខ្លួន​ទេ ក្នុងនោះ​មាន “​សិទ្ធិ​ស​ម្រ​ច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ជាដើម តាម​សេចក្ដីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​ជនជាតិដើម ដែល​រដ្ឋាភិបាល​វៀតណាម​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ទាំង ១៤៣ ដែល​បាន​បោះឆ្នោត​ទទួលស្គាល់​ស្ដីពី​ការអនុម័ត លើ​សេចក្ដីសម្រេច​នៃ​សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិ​ជនជាតិដើម នៅក្នុង​កិច្ចប្រជុំ​លើក​ទី ៦១ របស់​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ។ ទោះបី​រដ្ឋាភិបាល​វៀតណាម​ជា​ប្រទេស​ហត្ថលេខី​ក៏ដោយ តែ​ខ្លួន​មិនដែល​បាន​អនុវត្តតាម​សេចក្ដីប្រកាស​របស់​អង្គការសហប្រជាជាតិ ក្នុង​ការគោរព​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម​ម្ដងណា​ឡើយ ។​

វៀតណាម​ចាត់ទុក​ខ្មែរក្រោម​ថា ជា​ជនជាតិភាគតិច​ក្នុងចំណោម​ជនជាតិ​ទាំង ៥៤ នៅក្នុង​ប្រទេស​វៀតណាម ខណៈដែល​អង្គការសហប្រជាជាតិ​បានចាត់ទុក​ខ្មែរក្រោម​ថា ជា​ជនជាតិដើម ហើយ​បានទទួល​ស្គាល់​ឲ្យ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូល​ថ្លែងការណ៍​នៅក្នុង​អង្គការសហប្រជាជាតិ​រៀងរាល់ឆ្នាំ នៅក្នុង​វេទិកា​អចិន្ត្រៃយ៍ នៃ​អង្គការសហប្រជាជាតិ ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII ) នា​បុរី New York សហរដ្ឋអាមេរិក ។​

នៅក្នុង​កថាខណ្ឌ​ទី ១ នៃ​មាត្រា​ទី ១៤ នៅក្នុង​ជំពូក​ទី ២ ស្ដីពី​សិទ្ធិមនុស្ស  សិទ្ធិ និង​កាតព្វកិច្ច​របស់​ពលរ​ដ្ឋ នៃ​រដ្ឋធម្មនុញ្ញ ប្រទេស​សាធារណរដ្ឋ​សង្គមនិយម​និយម​វៀតណាម បាន​ចែងថា​៖ “​នៅ​ប្រទេស​សាធារណរដ្ឋ សង្គមនិយម​វៀតណាម  សិទ្ធិ​ទាំងឡាយ​របស់​មនុស្ស  និង​សិទ្ធិ​របស់​ពលរដ្ឋ​ច​ខាង​វិស័យ នយោបាយ  ស៊ីវិល សេដ្ឋកិច្ច វប្បធម៌ និង​សង្គម ត្រូវបាន​ទទួលស្គាល់  គោរព  ការពារ និង​គាំពារ​ទៅតាម​ច្បាប់​” ។​

​យោងតាម​មាត្រា​ទី ៨ នៃ​សេចក្ដីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​ជនជាតិដើម បាន​ចែងថា​៖ “​ជនជាតិដើម និង​បុគ្គល​ជា​ជនជាតិដើម មាន​សិទ្ធិ​មិន​ស្ថិតនៅក្នុង​កម្មវត្ថុ នៃ​ការបង្ខំ​ឲ្យ​រស់នៅ​លាយឡំ​ក្នុង សហគមន៍​ផ្សេង ឬ​ការបំផ្លាញ​វប្បធម៌​របស់ខ្លួន​ឡើយ​” ៕