​ខ្មែរក្រោម​ ​ប្រា​រ​ព្វ​ពិធី​បុណ្យកាន់បិណ្ឌ​ ​និង​ភ្ជុំបិណ្ឌ​ ​ក្នុង​បរិ​បទ​កូ​វី​ដ​-​១​៩​ ​រាតត្បាត​ខ្លាំង​ ​នៅ​កម្ពុជាក្រោម​

ដោយ គឹម សាវតា

​ចាប់ពី​ថ្ងៃ​ ​១​ ​រោច​ ​ខែ​ភទ្របទ​ ​រហូតដល់​ថ្ងៃ​ ​១​៥​ ​រោច​ ​ដែល​មាន​រយៈពេល​ ​១​៥​ ​ថ្ងៃ​ ​ពោល​ចាប់ពី​ថ្ងៃ​ទី​ ​១​ ​រោច​ ​ដល់​ថ្ងៃ​ ​១​៤​ ​ជា​ថ្ងៃ​កាន់បិណ្ឌ​ ​និង​ថ្ងៃ​ ​១​៥​ ​រោច​ ​ជា​ថ្ងៃ​ភ្ជុំបិណ្ឌ​ ​។​ ​ទាំង​ ​១​៥​ ​ថ្ងៃនេះ​ ​គឺ​ពុទ្ធបរិស័ទ​តែងតែ​ជួយ​ប្រ​ជុំគ្នា​ ​នៅ​ទី​វត្តអារាម​នានា​ ​ដើម្បី​ប្រា​រ​ព្វ​ពិធីបុណ្យ​បែប​សាសនា​មួយ​នេះ​ ​។​ ​ប៉ុន្តែ​ ​ចាប់ពី​ជំងឺ​កូ​វី​ដ​-​១​៩​ ​បាន​រាតត្បាត​មក​ ​គឺ​មិនសូវ​មាន​ឡើយ​ ​ការ​ជួបជុំ​ក្នុង​ទ្រង់ទ្រាយ​ធំ​ ​ដូចជា​ការរៀបចំ​បុណ្យ​ផ្សេងៗ​ ​យ៉ាង​ដូច្នេះ​ឡើយ​ ​។​ ​យ៉ាងនេះ​ក្តី​ ​ប្រជា​ពុទ្ធបរិស័ទ​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​នៅតែ​រិះរក​វិធី​ ​ដើម្បី​បាន​បន្ត​ប្រា​រ​ព្វ​ពិធី​មួយ​នេះ​ ​ដើម្បី​រក្សា​វប្បធម៌​ ​និង​ប្រពៃណី​ខ្លួន​ឲ្យបាន​គង់វង្ស​ ​។​

​ខ្មែរក្រោម​ ​ប្រា​រ​ព្វ​ពិធី​បុណ្យកាន់បិណ្ឌ​ ​និង​ភ្ជុំបិណ្ឌ​ ​ក្នុង​បរិ​បទ​កូ​វី​ដ​-​១​៩​ ​រាតត្បាត​ខ្លាំង​ ​នៅ​កម្ពុជាក្រោម​ ។ រូបៈ Screenshot
​ខ្មែរក្រោម​ ​ប្រា​រ​ព្វ​ពិធី​បុណ្យកាន់បិណ្ឌ​ ​និង​ភ្ជុំបិណ្ឌ​ ​ក្នុង​បរិ​បទ​កូ​វី​ដ​-​១​៩​ ​រាតត្បាត​ខ្លាំង​ ​នៅ​កម្ពុជាក្រោម​ ។ រូបៈ Screenshot

​អ្នកស្រី​ ​គឹម​ ​ធីប​ ​«​អី​ណុង​ធ្វើខុស​គ្នា​ដូច​ថា​ ​ចំណុះជើងវត្ត​ផ្សេង​ ​ដូច​ថា​ស្រុក​មីង​ ​៤​ ​ក្រុម​ (​វេន​) ​អ​ញ្ជឹ​ង​ ​ដូច​ថា​ ​ទី​ ​១​ (​វេន​) ​លោក​មក​ឆាន់​វេន​ទី​ ​១​ ​ឡើង​ស្អែក​ក្រុម​ទី​ ​២​ ​ខានស្អែក​ក្រុម​ទី​ ​៣​ ​ខានស្អែក​ទៀត​ក្រុម​ទី​ ​៤​ ​ដល់​ចឹ​ង​វិល​មក​រហូត​ ​។​ ​ដល់​ពេលថ្ងៃ​កោរ​ហ្នឹង​លោក​មក​ឆាន់​ទាំងអស់​ ​៤​ ​ក្រុម​តែម្តង​ ​ដល់​ពេលថ្ងៃ​ភ្ជុំ​ធំ​ទៅ​វត្ត​ជុំគ្នា​តែម្ដង​»​ ​។​ ​នេះ​ជា​ការ​លើកឡើង​របស់​ស្រ្តី​ខ្មែរក្រោម​វ័យ​ ​៦​៣​ ​ឆ្នាំ​ឈ្មោះ​ ​គឹម​ ​ធីប​ ​ដែល​មាន​ស្រុកកំណើត​នៅ​និគម​ថ្កូវ​ ​ខេត្ត​ព្រះត្រពាំង​ ​បាន​រំលឹក​ពី​ពិធី​បុណ្យកាន់បិណ្ឌ​ ​និង​ភ្ជំ​បិណ្ឌ​នៅ​ដែនដី​កម្ពុជា​ ​។​

​អ្នកស្រី​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​ថា​ ​អ្នកស្រី​បាន​ចាកចេញ​ពី​ស្រុកកំណើត​មក​រស់នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ​១​៩​៨​៧​ ​ដោយ​ប្រកបរបរ​ជា​អ្នកលក់សាច់​គោ​។​ ​អ្នកស្រី​បន្ត​ថា​ ​បន្ទាប់ពី​មក​រស់នៅ​កម្ពុជា​ ​គឺ​អ្នកស្រី​តែងតែ​ទៅលេង​ស្រុកកំណើត​ជារឿយៗ​ ​ពោល​គឺ​មួយ​ឆ្នាំទៅ​ ​២​ ​ទៅ​ ​៣​ ​ដង​ ​ជាពិសេស​ ​គឺ​ពេល​មានបុណ្យ​ទា​ ​ន​ដូចជា​បុណ្យកាន់បិណ្ឌ​ភ្ជុំ​បិណ្យ​នេះ​ ​ជាដើម​ ​តែ​ដោយសារតែ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-​១​៩​ ​ធ្វើឲ្យ​អ្នកស្រី​មិន​អាច​ត្រឡប់ទៅ​លេង​ស្រុកកំណើត​បាន​នោះ​ឡើយ​ ​។​ ​អ្នកស្រី​ ​គឹម​ ​ធីប​ ​«​ឥឡូវ​កូ​វីត​មិនបាន​ទៅ​ ​កំពុងតែ​ពិបាកចិត្ត​ចង់ងាប់​នេះ​ ​មិន​ដឹង​ធ្វើ​ម៉េច​នឹងអាល​ទៅ​បាន​»​ ​។​

​គិត​ត្រឹម​យប់​ថ្ងៃ​ទី​ ​២​៩​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​២​១​ ​នេះ​ ​វៀតណាម​ ​ដែល​រួម​ទាំង​វៀតណាម​ ​ខាងត្បូង​ ​ឬ​កម្ពុជាក្រោម​នោះ​ ​មាន​ករណី​ឆ្លង​កូ​វី​ដ​-​១​៩​ ​សរុប​នៅ​ទូទាំង​ប្រទេស​ ​ចំនួន​ ​ជិត​ ​៨​ ​សែន​នាក់​ ​ក្នុង​នោះ​ ​ចំនួន​អ្នក​ស្លាប់​សរុប​ចំនួន​ ​ជិត​ ​២​ ​ម៉ឺន​នាក់​ ​។​ ​កាលពី​ថ្ងៃ​ទី​ ​៩​ ​កក្កដា​ ​ប្រជាជន​ដែល​រស់នៅ​ក្នុង​ទីក្រុង​ព្រៃនគរ​ ​ត្រូវ​អាជ្ញាធរ​ឲ្យ​ស្នាក់​នៅ​ ​តែ​ក្នុង​ផ្ទះ​រហូតមក​ទល់នឹង​ពេលនេះ​ ​។​ ​ក្រៅពី​នេះ​ ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​ក៏​ត្រូវ​បាន​បិទ​ខ្ទប់​ផង​ដែរ​ ​ដោយសារតែ​ការ​រាតត្បាត​កូ​វី​ដ​-​១​៩​ ​ជាថ្មី​នេះ​ ​។​

​កម្ពុជាក្រោម​ ​ដែល​ជា​អតីត​ដែនដី​របស់​ប្រទេស​កម្ពុជា​ ​មានផ្ទៃ​ដី​ប្រមាណ​ ​៦​៧​.​៧​០​០​ ​គីឡូម៉ែត្រក្រឡា​ ​មាន​ ​២​១​ ​ខេត្ត​ ​និង​ ​កោះ​ធំ​ៗ​ ​២​ ​គឺ​ ​កោះត្រល់​ ​និង​កោះត្រឡាច​ ​ដែល​មាន​ទីក្រុង​ព្រៃនគរ​ ​ជា​ដ៏​ធំ​មួយ​នៃ​ដែនដី​នេះ​ ​។​ ​ឆ្នាំ​ ​២​០​១​១​ ​កម្ពុជាក្រោម​ ​មាន​ពលរដ្ឋ​ ​ចម្រុះ​ជាតិសាសន៍​សរុប​ ​៣​២​.​២​២​១​.​៧​០​០​ ​នាក់​ ​។​ ​ឆ្នាំ​ ​២​០​១​៤​ ​កម្ពុជាក្រោម​ ​មាន​ព្រះសង្ឃ​ចំនួន​ ​៨​.​៧​៥​០​ ​អង្គ​ ​និង​មាន​វត្តអារាម​ព្រះពុទ្ធសាសនា​ថេរវាទ​ខ្មែរ​ចំនួន​ ​៤​៦​១​ ​វត្ត​ ​។​

​លោក​ ​ចៅ​ ​សា​រ៉ា​ត​ ​ដែល​សព្វថ្ងៃ​រស់នៅ​ខេត្ត​មាត់ជ្រូក​ ​ដែនដី​កម្ពុជាក្រោម​ ​ក៏បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​ថា​ ​នៅ​តាម​វត្តអារាម​នានា​ ​គឺ​តែងតែ​ង​មាន​ពុទ្ធបរិស័ទ​ជាច្រើន​ ​ទៅ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​ ​និង​ភ្ជុំបិណ្ឌ​ ​តែ​ដោយសារ​ ​ការ​រាតត្បាត​កូ​វី​ដ​-​១​៩​ ​ការ​ប្រារព្ធ​ពិធី​បែប​សាសនា​មួយ​នេះ​ ​មិនសូវ​មាន​ភាព​អ៊ូអរ​ដូចមុន​នោះ​ទេ​ ​។​

​លោក​ ​ចៅ​ ​សា​រ៉ា​ត ​«​​ព្រោះ​បញ្ហា​កូ​វី​ដ​ហ្នឹង​រាតត្បាត​ខ្លាំង​ធ្វើឲ្យ​ផ្លូវ​ក៏​គេ​បិទ​ ​ហើយ​ខាង​រដ្ឋអំណាច​ក៏​គេ​មិន​ឲ្យ​យើង​ចុះទៅ​ ​ក៏ប៉ុន្តែ​ ​មាន​បងប្អូន​ខ្មែរយើង​មួយ​ចំនួន​គាត់​យល់​ដឹង​អំពី​សាសនា​ ​គាត់​គោរព​ទៅតាម​ជំនឿ​ប្រពៃណី​ ​ទំនៀមទម្លាប់​ ​ហើយ​មាន​ជីដូន​ ​ជីតា​ ​ដាស់តឿន​ពួកគាត់​អញ្ចឹង​ទៅ​ ​ពួកគាត់​នៅ​តាម​បន្ទប់​ជួល​ ​គឺ​ពួកគាត់​បាន​រៀបចំ​ជា​សំណែន​សែន​ ​ប៉ុន្តែ​ ​បើ​និយាយ​អំពី​បូជា​ ​ហើយ​យក​ចង្ហាន់​ទៅ​ធ្វើទាន​អ្នកមានសីល​អី​ ​គឺ​ពួកគាត់​មិនបាន​ទៅ​ធ្វើ​ទេ​ ​ពួកគាត់​បានតែ​លក្ខណៈ​ ​ដើម្បី​ប្រា​រ​ព្វ ​ដើម្បី​ដឹងគុណ​ដូនតា​»​ ​។​

​ភ្ជុំបិណ្ឌ​ជា​ពិធីបុណ្យ​ ​បែប​ព្រះពុទ្ធសាសនា​ ​និង​ជា​ពិធីបុណ្យ​មួយ​ ​ក្នុងចំណោម​ពិធីបុណ្យ​ធំ​ៗ​ ​ដទៃទៀត​នៃ​ ​ព្រះរាជ​ពិធីទ្វាទសមាស​ ​ដែល​ប្រជារាស្ដ្រ​ទូទាំង​កម្ពុជា​ ​តែងតែ​ប្រារព្ធ​ ​មិនដែល​អាក់ខាន​ឡើយ​ ​គឺ​ចាប់ពី​ថ្ងៃ​ ​១​ ​រោច​ ​ខែ​ភទ្របទ​ ​រហូតដល់​ថ្ងៃ​ ​ទី​ ​១​៥​ ​រោច​ ​ដែល​មាន​រយៈពេល​ ​១​៥​ ​ថ្ងៃ​ ​ពោល​ចាប់ពី​ថ្ងៃ​ទី​ ​១​ ​រោច​ ​ដល់​ថ្ងៃ​ ​១​៤​ ​ជា​ថ្ងៃ​ ​កាន់បិណ្ឌ​ ​និង​ថ្ងៃ​ ​១​៥​ ​គឺជា​ថ្ងៃ​ភ្ជុំបិណ្ឌ​ ​។​ ​ទាំង​ពុទ្ធសាសនិក​នៅ​កម្ពុជា​ ​និង​នៅ​កម្ពុជាក្រោម​ ​គឺ​ប្រារព្ធ​ដូចគ្នា​ ​នៅ​ពេល​តែមួយ​ ​។​

លោក​ ​សំបូរ​ ​មា​ណ្ណា​រ៉ា​ ​សាស្ត្រចារ្យ​ផ្នែក​វប្បធម៌​ ​និង​ប្រវត្តិសាស្ត្រ​មួយ​រូប​ ​ដែល​ធ្លាប់ទៅ​សិក្សា​ស្វែងយល់​ ​នៅ​ដែនដី​កម្ពុជាក្រោម​ដែរ​នោះ​ ​មានប្រសាសន៍​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​ថា​ ​ការដែល​ខ្មែរ​រស់នៅ​កម្ពុជា​ ​និង​ ​នៅ​កម្ពុជាក្រោម​ ​ធ្វើអ្វី​ដែល​ដូចគ្នា​យ៉ាង​ដូច្នេះ​ ​គឺជា​ការ​បង្ហាញ​ប្រាប់​ពិភពលោក​ថា​ ​ខ្មែរ​គឺ​ខ្មែរ​តែមួយ​ ​ដែល​ឲ្យ​តម្លៃ​លើ​ទំនៀមទម្លាប់​ ​ព្រះពុទ្ធសាសនា​ ​ភាព​កតញ្ញូ​ ​តែ​លោក​ថា​ ​កម្ពុជាក្រោម​ហាក់​មានការ​អនុវត្ត​ហ្មត់ចត់​ជាង​នៅ​កម្ពុជា​ ​។​

​លោក​ ​សំបូរ​ ​មា​ណ្ណា​រ៉ា​ ​«​ខ្ញុំ​ឃើញ​ជាក់ស្ដែង​ ​ឃើញ​បងប្អូន​ខ្មែរ​កម្ពុជាក្រោម​ ​យើង​ធ្វើម្ហូប​ ​ធ្វើ​អាហារ​ ​ជួយ​លាងចាន​ ​ជួយ​រៀប​ចំទាំង​ប្រុស​ ​ទាំង​ស្រី​ ​ទាំង​ក្មេង​ ​ទាំង​ចាស់​ ​ឯ​នៅកណ្ដាល​យើង​ ​គឺ​អត់មាន​ទេ​ ​គឺ​អ្នក​ដែល​រៀបចំ​ធ្វើ​ហ្នឹង​ ​គឺ​មាន​យាយ​តា​ ​ដូនជី​អី​ ​តិចតួច​ហ្នឹង​»​ ​។​

​លោក​ ​សំបូរ​ ​មា​ណ្ណា​រ៉ា​ ​បន្ថែម​ថា​ ​«​សូម​បញ្ជាក់​ថា​ ​សង្គម​នៃ​មាតា​បី​តា​នៅ​ទីនោះ​(​កម្ពុជាក្រោម​) ​អប់រំ​កូនចៅ​ ​ឲ្យ​ដើរតាមគន្លង​ប្រពៃណី​ ​ទំនៀម​ទន្លាប់​ ​បាន​ច្រើនជាង​ ​ហើយ​នៅ​ទីនេះ​ (​កម្ពុជា​) ​ភាព​ស៊ីវិល័យ​ ​និង​ការ​ចូល​មកដល់​នៃ​វប្បធម៌​ដទៃទៀត​ច្រើន​ ​វា​ធ្វើឲ្យ​បងប្អូន​ ​កូនក្មួយ​របស់យើង​ហ្នឹង​មានការ​ងាករេ​ចេញ​អំពី​ផ្នត់គំនិត​ដើម​នៃ​របៀបវារៈ​របស់​សង្គម​ខ្មែរយើង​»​ ​។​

​សម្រាប់​បច្ចុប្បន្នភាព​ ​ដែល​កម្ពុជា​ ​និង​ដែនដី​កម្ពុជាក្រោម​ ​កំពុង​រាតត្បាត​ដោយ​ជំងឺ​កូ​វី​ដ​-​១​៩​ ​នោះ​ ​លោក​មើលឃើញ​ថា​ ​មិន​អាច​ធ្វើឲ្យ​បាត់បង់​នូវ​វប្បធម៌​ប្រពៃណី​ខ្មែរ​នោះ​ទេ​ ​ជាពិសេស​ ​គឺ​បុណ្យកាន់បិណ្ឌ​ ​និង​ភ្ជុំបិណ្ឌ​នេះ​ ​ដោយ​លោក​បាន​លើកឡើង​ ​ពី​ស្ថានភាព​កម្ពុជា​ ​នៅ​ក្នុង​សម័យ​កម្ពុជាប្រជាធិបតេយ្យ​ ​។​

​លោក​ ​សំបូរ​ ​មា​ណ្ណា​រ៉ា​ ​«​ខ្ញុំ​លើក​ឧទាហរណ៍​មួយ​នៅ​សម័យ​ខ្មែរក្រហម​ ​គេ​ធ្វើបាប​ខ្មែរ​ដល់​រលាយ​អត់មាន​អីទាំងអស់​ ​ចុះ​ហេតុ​អី​ក្រោយ​ឆ្នាំ​ ​១​៩​៧​៩​ ​និង​ក្រោយ​ទស​វត្ស​ឆ្នាំ​ ​៨​០​ ​គឺ​យើង​មាន​វត្ត​ ​មាន​អាចារ្យ​ ​ហើយ​មនុស្ស​ខ្មែរ​ចូល​មក​វត្ត​ ​មក​ធ្វើបុណ្យ​ទាន​ ​ពេញ​ណា​ពេញ​ណី​ទាំងអស់​ ​។​ ​តើ​យើង​យល់ថា​ ​នោះ​ជា​ការ​បាត់បង់​មែនទេ​?​»​ ​។​

តាមទម្លាប់របស់ខ្មែរក្រោម នៅ​ថ្ងៃ ១៤ រោច ខែភទ្របទ ជាពិធី «សែនដូនតា» ហើយចាប់ពីពេលព្រឹកដល់ថ្ងៃត្រង់ ព្រះសង្ឃនិមន្តទៅទទួលភត្ត នៅគ្រប់ៗ ផ្ទះរបស់ពុទ្ធបរិស័ទ ដើម្បី​ដារ​បង្សុកូល​ឧទ្ទិស​កុសល​ដល់ញាតិ​កា​របស់ខ្លួន​តាមបែប​ពុទ្ធ​សាសនានិយម ។ រូបៈ Screenshot
តាមទម្លាប់របស់ខ្មែរក្រោម នៅ​ថ្ងៃ ១៤ រោច ខែភទ្របទ ជាពិធី «សែនដូនតា» ហើយចាប់ពីពេលព្រឹកដល់ថ្ងៃត្រង់ ព្រះសង្ឃនិមន្តទៅទទួលភត្ត នៅគ្រប់ៗ ផ្ទះរបស់ពុទ្ធបរិស័ទ ដើម្បី​ដារ​បង្សុកូល​ឧទ្ទិស​កុសល​ដល់ញាតិ​កា​របស់ខ្លួន​តាមបែប​ពុទ្ធ​សាសនានិយម ។ រូបៈ Screenshot

​បុណ្យកាន់បិណ្ឌ​ ​និង​ភ្ជុំ​បិណ្យ​គឺជា​បុណ្យ​បែប​ព្រះពុទ្ធសាសនា​មួយ​ ​ដែល​ប្រា​រ​ព្វ​ឡើង​ក្នុង​អំឡុង​ពេល​ចូល​ព្រះវស្សា​រយៈពេល​ ​៣​ ​ខែ​ ​ហើយ​ក្នុងរយៈពេល​ ​១​៥​ ​ថ្ងៃបុណ្យ​នេះ​ ​គឺ​ពុទ្ធបរិស័ទ​តែងតែ​យក​ចង្ហាន់​ ​ទៅ​ប្រគេន​ព្រះសង្ឃ​ជា​រៀងរាល់ថ្ងៃ​ ​ដោយមាន​វត្ត​ខ្លះ​ចង្ហាន់​ ​ដែល​ពុទ្ធបរិស័ទ​យកទៅ​ប្រគេន​ ​ព្រះសង្ឃ​ឆាន់​មិន​អស់​ ​ហើយ​យកទៅ​ចោល​ក៏មាន​ ​។​ ​បើ​តាម​អ្នកស្រី​ ​គឹម​ ​ធីប​ ​នៅ​ស្រុកកំណើត​របស់​អ្នកស្រី​ ​គឺ​ពុទ្ធបរិស័ទ​ ​និង​ចំណុះជើងវត្ត​បាន​គិតគូរ​យ៉ាង​ដឹក​ដល់​ ​ពោល​គឺ​ចេះ​ទុកដាក់​ចង្ហាន់​ទាំងនោះ​ ​ដើម្បី​ព្រះសង្ឃ​ ​អាចារ្យ​ ​និង​អ្នក​ដែល​ស្នាក់អាស្រ័យ​ ​នៅ​ក្នុង​វត្ត​ប្រើប្រាស់​ឲ្យអស់​លទ្ធភាព​ ​។​

​អ្នកស្រី​ ​គឹម​ ​ធីប ​«​ដូច​ថា​ ​ខែ​មន្ដ​សន្ដ​រដូវ​អញ្ចេះ​ ​ដូច​ថា​ ​យើង​យក​បាយ​ទៅ​វត្ត​ ​យើង​យក​មួយ​ស្រាក់ៗ​ ​ទៅ​វត្ត​ដូច​ថា​ ​មាន​ម្ហូប​ក្រៀម​ៗ​ ​ឧទាហរណ៍​ត្រីខ​កំប៉ុង​ ​ពងទា​ ​បង្គា​រលីង​ ​កំពឹស​លីង​អីចឹង​ ​គឺ​យកទុក​ហើយ​ ​ចាត់ចែង​យកទុក​ហើយ​ ​ទុក​ ​ដើម្បី​ដល់ហើយ​បុណ្យ​ហ្នឹង​ ​លោក​អត់​ ​គ្មាន​អី​ឆាន់​ ​យក​អាណុង​ឆាន់​»​ ​៕