ព្រះសង្ឃ​ខ្មែរក្រោម​ចូលរួម​មហាសន្និបាត​វិសាខបូជា អ​.​ស​.​ប​. ថ្ងៃ​ដំបូង

ដោយ ថាច់ ប្រីជា គឿន l ៣១ ឧសភា ២០១២

ព្រឹក​នេះ ថ្ងៃទី ៣១ ខែឧសភា ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរក្រោម​ប្រមាណ​ជាង ១០០ រូប​បានមក​ចូលរួម មហាសន្និបាត​វិសាខបូជា​អង្គការសហប្រជាជាតិ លើក​ទី ៩ ដែល​ប្រារព្ធ​នៅ​ប្រទេស​ថៃ​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី ៣១ ខែឧសភា ដល់​ថ្ងៃទី ២ ខែមិថុនា នេះ ។

ព្រះសង្ឃខ្មែរក្រោមនៅក្នុងមហាសន្និបាតវិសាខបូជាព្រឹក ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១២ នៅសាលប្រជុំនៃសកលវិទ្យាល័យមហាចុឡាឡុងករណ៍រាជវិទ្យាល័យ នាខេត្តអយុធ្យា ប្រទេសថៃ ។

ពលរដ្ឋ​ខ្មែរក្រោម​ដែល​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ មកពី​ប្រទេស​នានា រួមមាន​កម្ពុជា , កម្ពុជា ក្រោម , កាណាដា ,​អូស្ត្រាលី និង​សមណ​និស្សិត​ខ្មែរក្រោម​ដែល​កំពុង​បំពេញ​ការសិក្សា​នៅក្នុង​ប្រ ទេស​ថៃ ។

ព្រះសង្ឃខ្មែរក្រោមនៅក្នុងមហាសន្និបាតវិសាខបូជាព្រឹក ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១២ នៅសាលប្រជុំនៃសកលវិទ្យាល័យមហាចុឡាឡុងករណ៍រាជវិទ្យាល័យ នាខេត្តអយុធ្យា ប្រទេសថៃ ។
ព្រះសង្ឃខ្មែរក្រោមនៅក្នុងមហាសន្និបាតវិសាខបូជាព្រឹក ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១២ នៅសាលប្រជុំនៃសកលវិទ្យាល័យមហាចុឡាឡុងករណ៍រាជវិទ្យាល័យ នាខេត្តអយុធ្យា ប្រទេសថៃ ។

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​ពី​សម្ព័ន្ធ​សមណ​និស្សិត និស្សិត​ខ្មែរក្រោម នៅ​ប្រទេស​ថៃ​បាន ឲ្យ​ដឹងថា អង្គការ​មួយ​នេះ នឹង​រៀបចំ​កម្មវិធី​សិក្ខាសាលា​ដាច់ដោយឡែក​របស់​ខ្មែរក្រោម​មួយ​ផ្ដោត លើ​ប្រធានបទ « ព្រះពុទ្ធសាសនា និង ការអប់រំ​» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ៣ ខែឧសភា នៅ ក្នុង​ទីក្រុង​បឹងកក់ បន្ទាប់ពី​មហាសន្និបាត​វិសាខបូជា​បានបញ្ចប់ ៕​