សម្ភាសន៍ ព្រះតេជព្រះគុណ ម៉ឹង សាង​អំពី​ការបង្កើត ពុទ្ធិក​សមាគម​ព្រះសង្ឃ​ខ្មែរ​-​សហរដ្ឋអាមេរិក​

នៅពេល​ថ្មីៗ​នេះ ក្រុមព្រះ​សង្ឃ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក បាន​បង្កើត​សមាគម​សង្ឃ​មួយ​ឈ្មោះ ពុទ្ធិក​សមាគម​ព្រះសង្ឃ​ខ្មែរ​-​សហរដ្ឋអាមេរិក ដោយមាន​ព្រះតេជព្រះគុណ ម៉ឹង សាង ជា​ព្រះចៅអធិការ​វត្ត​មុនី​សុ​តា​រាម នៅ រដ្ឋ Minnesota នៃ​សហរដ្ឋអាមេរិក ធ្វើជា​ប្រធាន នៃ​សមាគម​នេះ ។ នៅក្នុង​ឱកាស​ដែល​ព្រះតេជព្រះគុណ ម៉ឹង សាង និង សហការី​នៃ ពុទ្ធិក​សមាគម​ព្រះសង្ឃ​ខ្មែរ​-​សហរដ្ឋអាមេរិក កំពុងតែ​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋ California ដើម្បី​ផ្សព្វផ្សាយ​នូវ គោលការណ៍​របស់​សមា​គម ទូរទស្សន៍ ព្រៃនគរ​និង វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK)​បាន​និមន្ត​ព្រះអង្គ​ធ្វើ​កិច្ចសម្ភាសន៍​មួយ​ស្ដីអំពី ព​ទ្ធិ​ក​សមាគម​ព្រះសង្ឃ​ខ្មែរ​-​សហរដ្ឋអាមេរិក និង អំពី​ដំណើរ​ការកសាង​វត្ត​មុនី​សុ​តា​រាម ។​តើ​អ្វី​ទៅជា ពុទ្ធិក​សមាគម​ព្រះសង្ឃ​ខ្មែរ​-​សហរដ្ឋអាមេរិក និង ការកសាង វត្ត​មុនី​សុ​តា​រាម​មាន​ការវិវឌ្ឍ​យ៉ាងណាខ្លះ​? លោក ថាច់ វឿ​ង​បាន​សម្ភាសន៍ ព្រះតេជព្រះគុណ ម៉ឹង សាង​ដែលមាន​ខ្លឹមសារ​ទាំងស្រុង ដូចតទៅ​៖​