នៅថ្ងៃទី ១៦ ខែមេសាកន្លងទៅនេះ មន្រ្តីអង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង (UNPO) បានធ្វើបទសម្ភាសន៍មួយ ដើម្បីចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រព័ត៌មានលេខ ៣ ប្រចាំត្រីមាសរបស់ខ្លួន ជាមួយ នឹងអ្នកស្រី កៀង សុធី ជាសកម្មជនស្រ្តីខ្មែរក្រោម ដែលមានវ័យក្មេង និងស្វាហាប់ និងជាប្រធានគណៈកម្មការយុវជន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម (KKFYC) ព្រមទាំងជាសមាជិកគណៈកម្មការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោមតាំងពីឆ្នាំ ២០១៣ មកផងដែរ ។ តើកិច្ចសម្ភាសន៍នេះ មានអត្ថន័យយ៉ាងណា? លោក សឺង សម្រេច ជាទីប្រឹក្សា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រែសម្រួលអត្ថបទនេះ ទៅជាភាសាខ្មែរ ហើយសហការីនៃវិទ្យុសំឡេងកម្ពុជាក្រោម សូមអានជូនលោកបានស្តាប់ ដូចតទៅ៖