ដោយ ស៊ឺន ចែងចើន| VOKK
ក្រុមយុវជនខ្មែរក្រោមមួយក្រុម នៅដែនដីកម្ពុជាក្រោម បានយករូបសញ្ញា (Logo) ដែលបានរចនា និងផលិតដោយគណៈកម្មាធិការយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម (KKFYC) មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក ទៅបោះពុម្ព ហើយបានចែកចាយគ្នាពាក់ជាសាធារណៈដោយឥតគិតថ្លៃ ។ សកម្មភាពនេះ បានស្មគ្រចិត្តធ្វើឡើងក្រុមយុវជនមួយក្រុម នៅភូមិមេរងថ្មី ឋិតនៅក្នុងស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង ហើយបង្ហោះនៅលើបណ្ដាញសង្គម Facebook របស់ខ្លួន នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៧ នេះ ។

អ្វីជាការជំរុញឲ្យក្រុមយុវជនខ្មែរក្រោមមួយក្រុម មានទឹកចិត្តក្លាហានហ៊ានបោះពុម្ព និងពាក់អាវ ដែលមានរូបសញ្ញាសម្គាល់ជា «ខ្មែរក្រោម» ? ហេតុអ្វី ពួកគេមិនខ្លាចអាជ្ញាធរយួនកោះហៅទៅសួរនាំ ឬអាចឈានដល់ការចាប់ខ្លួន ? និងថាតើការបោះពុម្ភអាវ ដែលមានរូបព្រះវិហារ រូបរាហូចាប់ចន្ទ ដែលជាសញ្ញារបស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរោងពុម្ពឯណា ? ហើយម្ចាស់រោងពុម្ពបោះអាវ មានប្រតិកម្មយ៉ាងណា ?
លោក ស៊ឺន ចែងចើន នៃវិទ្យុសំឡេងកម្ពុជាក្រោម បានធ្វើកិច្ចសន្ទនាជាមួយ យុវជនខ្មែរក្រោម ដែលជាអ្នកបោះពុម្ពអាវ និងចែកចាយដោយឥតគិតថ្លៃ ជុំវិញរឿងនេះ ដូចតទៅ៖