ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅថ្ងៃទី ២០ ខែមករា ជាថ្ងៃឈប់សម្រាក់ផ្លូវការរបស់សហរដ្ឋអាមេរិក ដើម្បីរំឭកដល់ថ្ងៃខួបកំណើតរបស់ ម៉ាធីន លូធើឃីង (Martin Luther King Jr.) មេចលនា “សិទ្ធិពលរដ្ឋ” របស់អាមេរិកស្បែកខ្មៅ ដែលបានកើតនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ១៩២៩ ។ នៅ ថ្ងៃច័ន្ទ ទី ២០ ខែមករា ឆ្នាំ ២០១៤ នេះ ជាខួប ៨៥ ឆ្នាំ ថ្ងៃកំណើតរបស់ ម៉ាធីន លូធើឃីង ។ កាលពី ៥០ ឆ្នាំមុន ម៉ាធិន លូធើឃីង បានអានសុន្ទកថាដ៏ល្បីល្បាញមួយមានចំណងជើងថា “ខ្ញុំ មានសុបិនមួយ” ដែលក្រោយមក សុន្ទកថានេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ពលរដ្ឋអាមេរិកស្បែកខ្មៅ ហើយនាំ ឲ្យមានចលនាអហិង្សទូទាំងប្រទេស ដើម្បីលុបបំបាត់ ការ ប្រកាន់ព័ណ៌សម្បុរនៅសហហរដ្ឋអាមេរិក ។ ៥០ ឆ្នាំ ក្រោយមក នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៣ កន្លងទៅនេះ ក្នុងទិវាខួប ៥០ ឆ្នាំ នៃសុន្ទរកថា “ខ្ញុំមានសុបិនមួយ” របស់ ម៉ាធីន លូធើឃីង ប្រធានាធិបតីស្បែកខ្មៅអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានបញ្ជាក់ថា “ព្រោះតែពួកគេធ្វើ ព្យុះយាត្រាសហរដ្ឋអាមេរិកបានផ្លាស់ប្ដូរ , ទីបំផុតសេតវិមាន ក៏ត្រូវ បានផ្លាស់ប្ដូរដែរ” ។

ចុចស្ដាប់ ខ្ញុំមានសុបិនមួយសម្រាប់ខ្មែរក្រោម
ប្រកដណាស់ មកដល់ពេលនេះ សហរដ្ឋអាមេរិក មានការផ្លាស់ទាំងស្រុង គឺក្រុមជនជាតិដើមស្បែកក្រហម និង ក្រុមអាមេរិក ស្បែកខ្មៅ ត្រូវបានគេសិទ្ធិស្នើគ្នាភាពគ្នា ដោយមិនមានការប្រកាន់ ឬ រើសអើងទៀតឡើយ ។ កាលពី ៥០ ឆ្នាំ មុនជនជាតិ អាមេរិកស្បែកខ្មៅ ត្រូវបានគេរើសអើងយ៉ាងធ្ងន់ធ្ងរ ដោយរដ្ឋាភិបាលបានបែងចែកដាច់ស្រឡះ រវាងមនុស្សស្បែកស និង ស្បែកខ្មៅ ដូចជា នៅទីសាធារណៈទឹកសម្រាប់ជនជាតិស ជនជាតិស្បែកខ្មៅ មិនមាន សិទ្ធិផឹកឡើយ នៅតាមឡានក្រុង ក្រុមជនស្បែកជាតិខ្មៅត្រូវបានគេឲ្យចូលទ្វាខាងក្រោយ ឬ បើក្រុមជនជាតិ ស្បែកសខ្វះកៅអី គេអាចដេញជន ជាតិស្បែក ខ្មៅឲ្យក្រោកចេញ ដើម្បីយកកៅអីមកអង្គុយបាន ជាដើម ។
ដោយមានសកម្មភាពប្រកាន់ព័ណ៌សម្បុរ និងរើសអើងពូជសាសន៍បែបនេះ ទើប ម៉ាធីន លូធើឃីង ចេញមុខដឹកនាំធ្វើ ការ តស៊ូអហិង្សា ដើម្បីទាមទារ “សិទ្ធិស៊ីវិល ឬ សិទ្ធិពលរដ្ឋ” យោងតាមសេចក្ដីប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិក ដែល បាន ប្រកាស កាលពី ១៧៧៦ ថា “មនុស្សគ្រប់រូបកើតមកមានសិទ្ធិស្មើគ្នា ធម្មជាតិបានផ្ដល់ឲ្យពួកគេនូវសិទ្ធិដែល មិនអាចប៉ះពាល់ បាន ឡើយ ។ នៅក្នុងសិទ្ធិនោះ មានសិទ្ធិរស់រានមានជីវិត សិទ្ធិសេរីភាព និងសិទ្ធិស្វែងរក សុភមង្គល” ។ ម៉ាធីន លូធើឃីង បានបញ្ជាក់ ថា មនុស្សគ្រប់រូបមិនថា ស្បែកស ឬ ស្បែកខ្មៅទេ ដែលជាពលរដ្ឋ អាមេរិកកាំង ត្រូវតែទទួលបានផល ប្រយោជន៍ ពីកិច្ចសន្យារបស់សេចក្ដីប្រកាសឯករាជ្យនេះគ្រប់ៗគ្នា ។
នៅក្នុងខ្លឹមសារមួយនៃសុន្ទកថា “ខ្ញុំមានសុបិនមួយ” ម៉ាធីន លូធើឃីង បានថ្លែងថា “ខ្ញុំមានសុបិនថា ថ្ងៃណាមួយ កូនរបស់ ខ្ញុំ ទាំង ៤ នាក់ នឹងត្រូវបានរស់នៅក្នុងប្រទេសមួយដែលពួកគេមិនត្រូវបានវាយតម្លៃដោយសម្បុរស្បែក តែដោយ អាកប្បកិរិយា របស់ពួកគេ” ។
ខណៈដែលសុបិនរបស់ ម៉ាធីន លូធើឃីង បានក្លាយជាការពិតហើយ យើងក្រឡេកមើលវាសនារបស់ខ្មែរក្រោម ដែលជា ជនជាតិដើម នៃដែនដីកម្ពុជាក្រោមវិញ ពួកគេ នៅតែរងការរើសអើងពូជសាសន៍ពីសំណាក់រដ្ឋាភិបាលវៀត ណាម និងជន ជាតិយួនជាអាណានិគមជន ដែលបានចូលមកធ្វើអាណានិគមលើពលរដ្ឋខ្មែរក្រោមម្ចាស់ ស្រុក ដដែល ។
មកដល់ឆ្នាំ ២០១៤ នេះ មានរយៈពេល ៦៥ ឆ្នាំ ហើយ ដែលខ្មែរក្រោមរស់នៅក្រោមនឹមអាណានិគមវៀតណាម ក្រោយពី បារាំង បានផ្ទេរដែនដីកូស័ងស៊ីន ឬ កម្ពុជាក្រោម ឲ្យឋិតនៅក្រោមរដ្ឋចំណុះវៀតណាម ចាប់ពីថ្ងៃទៅ ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ មក ជីវិតខ្មែរក្រោមតែត្រូវបានរដ្ឋាភិបាលវៀតណាមរើសអើងពូជសាសន៍ ធ្វើទុក្ខបុកម្នេញ រៀងរាល់ថ្ងៃ ឥតស្រាកស្រាន្ត ។
ការដែលបង្ហាញឲ្យឃើញថា រដ្ឋាភិបាលវៀតណាម នៅតែប្រកាន់ពូជសាសន៍លើពលរដ្ឋខ្មែរក្រោមនោះ មានដូចជា ជនជាតិយួនមាន សិទ្ធិផ្ដាច់មុខលើខ្មែរក្រោមម្ចាស់ស្រុក គ្រប់យ៉ាងទាំងអស់ ។ ឧទារណ៍ជាក់ស្ដែង ពិធីបុណ្យចូលឆ្នាំ យួនរៀងរាល់ ឆ្នាំ ពលរដ្ឋវៀតណាមទូទាំងប្រទេស ត្រូវបានរដ្ឋាភិបាលអនុម័តឲ្យឈប់សម្រាក់ រយៈពេលកន្លះខែ តែសម្រាប់ បុណ្យចូលឆ្នាំ និង បុណ្យសែនដូនតារបស់ខ្មែរក្រោម ក្នុងមួយឆ្នាំ មានតែ ៤ ថ្ងៃប៉ុណ្ណោះ មិនត្រូវបានរដ្ឋា ភិបាលវៀតណាម ប្រកាសឲ្យឈប់ សម្រាក់ទូទាំងដែនដីកម្ពុជាក្រោមឡើយ ។ រដ្ឋាភិបាលវៀតណាមបានបើក សាសាឲ្យជនជាតិយួនរៀនទូទាំងប្រទេស លោក គ្រូ អ្នកគ្រូ មានប្រាក់ខែ តែមិនបានបើកសាលាកម្មវិធីជាខ្មែរ សម្រាប់ខ្មែរក្រោមទូទាំង ដែនដីកម្ពុជាក្រោម បានសិក្សា ឡើយ ។ ទង្វើនេះ កូនចៅខ្មែរក្រោម នឹងក្លាយទៅជាជនជាតិ យួនយ៉ាងពិតប្រាកដ ដោយសារពួកគេមិនបាន ចេះអក្សរសាស្ត្រជាតិរ បស់ខ្លួន ព្រោះនាំគ្នារៀនតែសាលារដ្ឋយួន ។
នៅពេលថ្មីៗនេះ រដ្ឋាភិបាលវៀតណាម បានបង្ក្រាបយ៉ាងឃោរឃៅទៅលើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ចំនួន ៨ អង្គ និង រូប ក្នុងនោះ បានចាប់ព្រះតេជព្រះគុណ លី ចិន្ដា នៃវត្តព្រៃជាប់ច្រកចូលបាវយកទៅធ្វើទារុណកម្ម ដោយ ចោទថា ព្រះសង្ឃ អង្គនេះ បានទាក់ទងខ្មែរក្រោមនៅក្រៅប្រទេស ។ ចំណែក ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន ត្រូវ បាន ចាប់ផ្សឹក និងដាក់គុក ៦ ឆ្នាំ ដោយគ្រាន់តែព្រះសង្ឃទាំងពីរអង្គនេះ បានផ្ដល់ បទសម្ភាសន៍តិចតួច ជាមួយវិទ្យុ សំឡេង កម្ពុជា ក្រោម និង វិទ្យុអាស៊ីសេរី ។ នៅមានរឿងដែលរដ្ឋាភិបាលវៀតណាម បានរំលោភបំពានសិទ្ធិពលរដ្ឋខ្មែរក្រោម ជាច្រើន ទៀត ដែលមិនអាចរៀបរាប់អស់បានឡើយ ។
“យើងមានសុបិនមួយសម្រាប់ខ្មែរក្រោម” ថា ថ្ងៃណាមួយខ្មែរក្រោម នឹងមិនមានការរើសអើងពូជសាសន៍ ពី សំណាក់ រដ្ឋាភិ បាល វៀតណាម និងពីជនជាតិយួនទៀតឡើយ ។ ខ្មែរក្រោម នឹងមាន សិទ្ធិស្មើជន ជាតិយួន ដោយ ពួកគេ មាន សាលារៀនកម្ម វិធីខ្មែររបស់ខ្លួន និងរាល់ពេលបុណ្យជាតិ របស់ពួកគេ ត្រូវបានរដ្ឋាភិបាល ប្រកាសឲ្យសាលារៀន ក្រុមហ៊ុនផ្សេងៗ និងគ្រប់ ស្ថាប័ន រដ្ឋនៅដែនដីកម្ពុជាក្រោម ត្រូវតែបិទទ្វារ ដើម្បីពលរដ្ឋ ខ្មែរ ក្រោមបានសម្រាក់ថ្ងៃ បុណ្យជាតិរបស់ពួកគេដោយសេរី ។
យើងមានសុបិនមួយសម្រាប់ខ្មែរក្រោម” ថា ថ្ងៃណាមួយ ពលរដ្ឋខ្មែរក្រោម នឹងបានសម្រេចវាសនាខ្លួន ដោយខ្លួន ដោយខ្លួនឯងនៅលើទឹកដីកម្ពុជាក្រោម របស់ខ្លួនដោយមិនមិនមានរដ្ឋាភិបាលវៀតណាមធ្វើ អាណានិគម ហើយធ្វើ ទុក្ខបុកម្នេញ លើពលរដ្ឋខ្មែរតទៅទៀតឡើយ ៕