ដោយ ថាច់ ប្រីជា គឿន
ដូចរៀងរាល់ឆ្នាំ មុនពេលពួកទេវធីតានៃកបិលមហាព្រហ្មចុះមកបន្តវេនអភិបាលមនុស្សលោក ពួកគេ បាននាំព្រះ សិរសាក បិល មហាព្រហ្ម ចេញមកហែប្រទក្សិណភ្នំព្រះសុមេរុរួចហើយ ក៏យាងត្រឡប់ទៅស្ថានទេវលោក តម្កល់ ទុកវិញ ។ ឆ្នាំមមី ឆស័ក ពុទ្ធសករាជ ២៥៥៨ នេះ ព្រះនាង គោរាគទវី ជាបុត្រីទី ២ មកបន្តវេនពីព្រះនាង ទុង្សាទេវី បុត្រីទី ១ នៃកបិលមហាព្រហ្ម ដើម្បីអភិបាលមនុស្សលោក ។

ក្នុងពិធីផ្ទេរតំណែងព្រះនាងទុង្សាទេវីបានធ្វើសេចក្ដីរាយការណ៍អំពីស្ថានការណ៍ការរំលោភសិទ្ធិមនុស្ស ពីសំណាក់រដ្ឋាភិ បាលបក្សកុម្មុយនិស្តវៀតណាមលើពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម និង ស្ថាន ភាពការបាញ់សម្លាប់ពល រដ្ឋខ្មែរ ដោយរបបផ្ដាច់ការ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងប្រទេស កម្ពុជា ដែលមានខ្លឹមសារដូចតទៅ៖
គោរាគទេវី៖ ម្ចាស់ប្អូន សូមគោរពម្ចាស់បង !
ទុង្សាទេវី៖ លើកដៃថ្វាយព្រះម្ចាស់ប្អូន ! ក្នុងមួយឆ្នាំកន្លងទៅនេះ តើម្ចាស់ប្អូនសុខសប្បាយដែរឬទេ ?
គោរាគទេវី៖ ម្ចាស់ប្អូនសុខសប្បាយជាទេ ។ ចុះម្ចាស់បងវិញ ?
ទុង្សាទេវី៖ ម្ចាស់បងមិនបានសុខកាយសប្បាយព្រះទ័យទេ ម្ចាស់ប្អូន ! ព្រោះក្នុងមួយឆ្នាំកន្លងទៅនេះ ម្ចាស់បង បំពេញការងារមិនបានល្អ ដោយបានបណ្ដាយឲ្យរបបកុម្មុយនិស្តវៀតណាម នៅតែជិះជាន់លើ ជនជាតិដើមខ្មែរក្រោម នៅកម្ពុជាក្រោម និងរបបផ្ដាច់ការ ហ៊ុន សែន នៅតែបាញ់សម្លាប់ពល រដ្ឋខ្មែរឥត ស្រាកស្រាន្ត ។
គោរាគទេវី៖ តើរឿងយួនជិះជាន់ រំលោភសិទ្ធិមនុស្សលើពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោមនោះ យ៉ាងណា ដែរម្ចាស់ បង?
ទុង្សាទេវី៖ ក្នុងមួយឆ្នាំកន្លងទៅនេះ អាជ្ញាធរវៀតណាម បានចាប់ព្រះសង្ឃខ្មែរក្រោម ចំនួន ៣ អង្គ និង ពលរដ្ឋចំនួន ៦ រូប ផ្សឹក ធ្វើរុណកម្ម និងដាក់គុក យ៉ាងព្រៃផ្សៃ ។ អ្នកទាំងនោះរួមមាន ព្រះតេជព្រះគុណ លី ចិន្ដា នៃវត្តព្រៃជាប់ ឋិតនៅក្នុងខេត្តឃ្លាំង ត្រូវអាជ្ញាធរវៀតណាមចាប់ផ្សឹក ហើយច្រកចូលបាវយកទៅ ធ្វើទារុណកម្មដូចសត្វធាតុ ។ ក្រៅពីនេះ ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន ព្រះសង្ឃវត្តសិរីតាសេក ត្រូវអាជ្ញាធរវៀតណាម ចាប់ផ្សឹក និងពលរដ្ឋអ្នកភូមិព្រៃជាប់ និង អ្នកភូមិតាសេក ៦ រូបទៀត ត្រូវបានតុលាការបក្សកុម្មុយ និស្តយួនផ្ដន្ទា ទោសឲ្យជាប់គុកម្នាក់ៗពី ១០ ខែទៅ ៦ ឆ្នាំ ពីបទអ្វី មួយដែលបក្សកុម្មុនិស្ត យួនហៅថា “ប្រឆាំងរដ្ឋាភិបាល” ។
គោរាគទេវី៖ តើមានអ្នកណាឈឺឆ្អាលរឿងនេះដែរ ឬ ទេម្ចាស់បង?
ទុង្សាទេវី៖ ម្ចាស់ប្អូន តាមសេចក្ដីរាយការណ៍របស់វិទ្យុសំឡេងកម្ពុជាក្រោម (VOKK) និង សារព័ត៌មាន ព្រៃនគរ ជាហូរហែមក ឃើញថា សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅអាមេរិក ក៏បានដឹកនាំ ពលរដ្ឋខ្មែរក្រោម ធ្វើបាតុកម្ម នៅមុខស្ថានទូតវៀតណាមទូទាំងពិភពលោកដែរ ដើម្បីទាមទារឲ្យរបបកុម្មុយ និស្តផ្ដាច់ការយួន ផ្ដល់សេរី ភាពដល់ពលរដ្ឋខ្មែរក្រោម ម្ចាស់ស្រុក ។ ម្យ៉ាងទៀត នៅក្នុងខែឧសភា ខាង មុខនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងចូល ថ្លែងការណ៍ស្ដីអំពីបញ្ហាទាំងអស់នេះ នៅក្នុងវេទិកាអចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) ផងដែរ ។ នៅក្នុងព្រឹត្តិការដ៏សំខាន់មួយនេះ បញ្ហាដែលរដ្ឋាភិបាលវៀតណាមរំលោភ សិទ្ធិលើពលរដ្ឋខ្មែរ ក្រោម នឹង ត្រូវបានលាតត្រដាងនៅចំពោះមុខ សហគមន៍អន្តរជាតិជាក់ជាមិនខាន ។
គោរាគទេវី៖ ក្រាបទូលម្ចាស់បង ! ម្ចាស់ប្អូន នៅឋានលើឯណោះអផ្សុកខ្លាំងពេក ក៏បានបើក Internet ចូលមើល គេហទំព័រ VOKK ម្ដងម្កាលដែរ ។ ម្ចាស់ប្អូនបានអានអត្ថបទវិចារណកថា មួយដែលមាន ចំណងជើងថា “ខ្ញុំមានសុបិន មួយ សម្រាប់ខ្មែរក្រោម” ថា អាជ្ញាធរវៀតណាមមិនបានឲ្យស្ថាប័នរដ្ឋ និង ក្រុមហ៊ុនផ្សេងៗនៅកម្ពុជាក្រោមបិទទ្វារ ដើម្បីឲ្យខ្មែរក្រោមម្ចាស់ស្រុកបានឈប់សម្រាកដើម្បីបានទទួល ឆ្នាំថ្មីប្រណីជាតិរបស់ខ្លួនទេ ។
ទុង្សាទេវី៖ ប្រកដណាស់ម្ចាស់ប្អូន ! មកដល់ពេលនេះ ដល់ថ្ងៃចូលឆ្នាំខ្មែរហើយ តែនិស្សិតខ្មែរក្រោមដែល រៀននៅ តាម សាលារៀនយួននៅតែកំពុងនៅសាលារឿននៅឡើយ កម្មកររោងចក្រដែលចេញពីស្រុក ទៅធ្វើការបំរើ ចិនយួន នៅ ទីក្រុង ព្រៃនគរ នៅតែមិនបានឈប់សម្រាកមកផ្ទះលេងចូលឆ្នាំនឹងគេទេ ។
រឿងមានច្រើនណាស់ ! បងមិនអាចរៀបរាប់អស់បានទេ ។ ពេលម្ចាស់ប្អូនចូលកាន់មុខតំណែងហើយ សូមចូលមើល ព័ត៌មាននៅលើគេហទំព័រ VOKK និង សារព័ត៌មាន ព្រៃនគរ ទៅចុះ អ្វីៗទាំងដែលទាក់ ទិននឹងរឿងរ៉ាវខ្មែរ ក្រោមមាន នៅទីនោះហើយ ។
គោរាគទេវី៖ ម្ចាស់បង ! ងាកទៅមលើរឿងរ៉ាវស្រុកខ្មែរវិញ ក្នុងមួយឆ្នាំកន្លងទៅនេះ តើផែនដីនៃប្រទេស កម្ពុជា ក្រោម ការដឹកនាំរបស់ លោក ហ៊ុន សែន មានស្ថានភាពយ៉ាងណាដែរ ម្ចាស់បង ?
ទុង្សាទេវី ៖ ម្ចាស់ប្អូន ! ក្នុងមួយឆ្នាំកន្លងទៅនេះ ផែនដីប្រទេសកម្ពុជា មានការប្រែប្រួលយ៉ាងខ្លាំង ដែល មិននឹកស្មាន ដល់ណាម្ចាស់ប្អូន ។
គោរាគទេវី៖ តើប្រែប្រួសរឿងអ្វីទៅម្ចាស់បង ?
ទុង្សាទេវី៖ ក្រោយព្រឹត្តិការណ៍បោះឆ្នោត ក្នុងខែកក្កដា ឆ្នាំ ២០១៤ មក ប្រជាពលរដ្ឋកម្រើកគ្រប់ទីកន្លែង ធ្វើបាតុកម្ មដេញ ហ៊ុន សែន ឲ្យចុះចេញពីអំណាច ណាម្ចាស់ប្អូន ។ ប្រជាពលរដ្ឋ ត្រូវរបប ហ៊ុន សែន បាញ់សម្លាប់ ជាបន្តបន្ទាប់ និងអ្នកតវ៉ាត្រូវតុលាការអាយ៉ង ហ៊ុន សែន ចាប់ដាក់គុករាប់សិបនាក់ នៅ មិនទាន់លែងនៅឡើយ ក្នុងនោះ មានលោក វន ពៅ ជាដើម ។
ក្នុងព្រឹត្តិការណ៍បោះឆ្នោត ប្រជាពលរដ្ឋខ្មែរមានសេចក្ដីក្លាហានណាស់ ដោយពួកគេនាំគ្នាចាប់ជនជាតិ យួនដែលបាន មក បោះឆ្នោតខុសច្បាប់នៅក្នុងប្រទេសកម្ពុជា និងមានការតវ៉ាដុតឡានប៉ូលិស្តទៀតផង ព្រោះពួកប៉ូលិសទាំងនោះ ជួយការពារជនអន្តោប្រវេសន៍ខុសច្បាប់យួនមកបោះឆ្នោតសម្រេចជោគ វាសនាខ្មែរ ។
អ្នកភូមិបឹងកក់ បុរីកីឡា និងប្រជាពលរដ្ឋដទៃទៀត ត្រូវពួកមន្ត្រីស្និទ្ធនឹង ហ៊ុន សែន ឆុះឆាយផ្ទះសម្បែង ដេញចេញ ដូចសត្វ ដូចធាតុ ។ នៅរឿងច្រើនទៀតដែលរបប ហ៊ុន សែន បានធ្វើបាបប្រជាជនខ្មែរម្ចាស់ ស្រុក ដើម្បីក្ដាប់អំណាច និងបំរើផលប្រយោជន៍បរទេសយួន ។ ម្ចាស់បងមិនអាចរៀបរាប់ពេលនេះ ប្រាប់ ម្ចាស់ប្អូនឲ្យអស់សេចក្ដីបានទេ បើម្ចាស់ប្អូនចង់ដឹងព័ត៌មានពិស្ដារ សូមចូលមើលសេចលក្ដីរាយការណ៍ នៅលើ គេហទំព័រ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch និងអង្គការ លីកាដូ ជាដើមចុះ ។
គោរាគទេវី៖ ម្ចាស់បង ! តើរឿងដែលអាជ្ញាធរក្នុងរបប ហ៊ុន សែន បាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរនេះ មាន អ្នកណាគេ ដឹងឮដែរឬទេ ? តើម្ចាស់បងមានដំណោះស្រាយយ៉ាងណាខ្លះក្នុងមួយកន្លងទៅនេះ?
ទុង្សាទេវី៖ ម្ចាស់ប្អូន ! បច្ចុប្បន្ន ជនរងគ្រោះកំពុងតែដាក់ពាក្យប្ដឹង ហ៊ុន សែន ទៅតុលាការព្រហ្មទណ្ឌ អន្តរជាតិ (ICC) ហើយ ដោយមានការជ្រោមជ្រែងពីគណបក្សសង្គ្រោះជាតិ ណាម្ចាស់ប្អូន ។ យើងកំពុង រងចាំមើលលទ្ធផល ។ រឿងរ៉ាវ នៅកម្ពុជាក្រោម និងនៅប្រទេសកម្ពុជា ដែលម្ចាស់បងរៀបរាប់ប៉ុណ្ណេះនេះ ក៏សមល្មមម្ចាស់ ប្អូនអាចជ្រាប ច្បាស់ ហើយ ។ ក្នុងឱកាសនេះដែរ ម្ចាស់បងក៏សូមផ្ទេរមុខតំណែងនេះទៅ ម្ចាស់ប្អូនដើម្បីគ្រប់គ្រងផែនដី នេះពេញ មួយឆ្នាំ ចាប់ពីថ្ងៃនេះតទៅ ។
គោរាគទេវី៖ ក្រាបទូលម្ចាស់បង ។ ម្ចាស់ប្អូននឹងខិតខំធ្វើការយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដើម្បីធ្វើឲ្យ មនុស្ស លោក ពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ព្រមទាំងពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជា បានក្ដី សុខចម្រើន ជាភេយ្យោភាព តរៀងទៅ ។
ទុង្សាទេវី៖ ដូច្នេះ ម្ចាស់បង សូមជម្រាបលាម្ចាស់ប្អូនសិនហើយ ។ សូមម្ចាស់ប្អូនថែរក្សាព្រះកាយ ។
គោរាគទេវី៖ ក្រាបទូលម្ចាស់បង ! សូមម្ចាស់បងយាងត្រឡប់ទៅឋានលើវិញដោយសុវត្ថិភាព ៕