«​យំ​» ជា​គោ​លន​បាយ​អាទិភាព​របស់​វៀតណាម សម្រាប់​ខ្មែរក្រោម​

ដោយ ថាច់ ប្រីជា គឿន l ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១១

​គោលនយោបាយ​របស់​ប​ក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម​មាន​ច្រើនណាស់​សម្រាប់​ជន ជាតិ​យួន​របស់គេ ដូចជា គោល ន​យោ​បាល​អ្វីដែល​បក្ស​បាន​ដាក់ចេញ​ដើម្បី​ទប់ ស្កាត់​នូវ​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច ជម្រុញ​ឲ្យ មានការ ផលិត និង​នាំចេញ​នូវ​ផលិតផល​ពី​ប្រទេស​វៀតណាម​និង​គោលនយោបាយ​សុ​ខុល​ភាព​សង្គម​ជាដើម តែ សម្រាប់ ជនជាតិដើម​ខ្មែរ​នៅ​កម្ពុជា​ក្រោម វៀតណាម​មាន​គោលនយោបាយ​អាទិភាព​ដ៏​សំ ខាន់​មួយ​ដែរ គឺ គោលនយោបាយ​«​យំ​មិន​ឲ្យ​ឃើញ​ទឹកភ្នែក » ។

មន្ទីរពេទ្យយួនខេត្តមាត់ជ្រូក ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១១៖ លោក ចៅ ហេន ត្រូវបានអាជ្ញាធរយួនដាក់ខ្នោះជើងទាំងសុខភាពទ្រុឌទ្រោម ខណៈដែលលោក ត្រួវបានចេញពីគុកមួយរយៈដើម្បីព្យាបាលរបួសនិងជំងឺដែលត្រួវបានឆ្មាំគុកយួន ធ្វើទារុណកម្ម ។ លោក ចៅ ហេន គ្រាន់តែជាអ្នកទាមទារឲ្យអាជ្ញាធរវៀតណាម សងមក វិញនូវដីធ្លីរបស់ខ្លួនដែលត្រូវបានគេរឹបយកចែកឲ្យជនជាតិយួននៅខេត្ត មាត់ជ្រូក  តែអាជ្ញាធរយួនមិន គ្រាន់តែមិនរកដំណោះស្រាយជូនគាត់ប៉ុណ្ណោះទេ   បែរជាចាប់គាត់ញាត់គុកនិងធ្វើទារុណកម្មជាការឆ្លើយតបទៅវិញ ។
មន្ទីរពេទ្យយួនខេត្តមាត់ជ្រូក ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១១៖ លោក ចៅ ហេន ត្រូវបានអាជ្ញាធរយួនដាក់ខ្នោះជើងទាំងសុខភាពទ្រុឌទ្រោម ខណៈដែលលោក ត្រួវបានចេញពីគុកមួយរយៈដើម្បីព្យាបាលរបួសនិងជំងឺដែលត្រួវបានឆ្មាំគុកយួន ធ្វើទារុណកម្ម ។ លោក ចៅ ហេន គ្រាន់តែជាអ្នកទាមទារឲ្យអាជ្ញាធរវៀតណាម សងមក វិញនូវដីធ្លីរបស់ខ្លួនដែលត្រូវបានគេរឹបយកចែកឲ្យជនជាតិយួននៅខេត្ត មាត់ជ្រូក តែអាជ្ញាធរយួនមិន គ្រាន់តែមិនរកដំណោះស្រាយជូនគាត់ប៉ុណ្ណោះទេ បែរជាចាប់គាត់ញាត់គុកនិងធ្វើទារុណកម្មជាការឆ្លើយតបទៅវិញ ។

ត្រង់ចំណុច​នេះ យើង​សូម​លើកយក​នូវ​ចម្លើយ​រប​ស់​សមណ​និស្សិត​ខ្មែរក្រោម មួយអង្គ​ដែល​កំពុង សិក្សា នៅ​មហាវិទ្យាល័យ​មហា​ចុ​ឡា​ឡុង​ករ​ណ៍ នាទី​ក្រុង​បឹង កក់ ប្រទេស​ថៃ​ចំពោះ​សិស្ស​រួម សា​សា​និង គ្រូ របស់ ខ្លួន​ថា «​សេរីភាព​ដែល​ខ្មែរក្រោម ទទួលបាន​នោះ គឺ​សេរីភាព​ក្នុងការ​យំ​» ខណៈដែល​ព្រះសង្ឃ អង្គ នេះ ធ្វើ​បទ អត្ថាធិប្បាយ​មួយ​ជុំវិញ​ប្រធានបទ «​ខ្មែរក្រោម​ជា​នរណា ?» ហើយ​សិស្ស​និង​គ្រូ សួរថា «​តើ​សេរីភាព​ដែល​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ឬ វៀតណាម​ខាងត្បូង​ទទួល បាន​នោះ​មាន​កម្រិតណា​? » ។​

​ពិតមែន​ហើយ ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម តាំងពី​អ​តី​កាល​រហូតដល់​បច្ចុប្បន្ន​នេះ មិនដែល​បានទទួល សេរីភាព​ពេញ លេញ​ដូច​ជនជាតិ​យួន​ដែលជា​អាណា​និគមជន ទេ ក្នុងនាម​យើង​ជា​ម្ចាស់​ទឹក​ម្ចាស់ ដី​នៃ​ដែនដី​កម្ពុជា​ក្រោម ។ គោលនយោបាយ អាទិភាព​សម្រាប់​ឲ្យ​ខ្មែរក្រោម «​យំ​មិនឃើញ​ទឹកភ្នែក​» នោះ​មាន​អ្វីខ្លះ ។ យើង​កត់ សម្គាល់​ដោយ​ខ្លីៗ​អាច​សង្កេតឃើញ​ដូចជា ការហាម​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ មើល ទូរទស្សន៍ តាមរយៈ​ថាស​ផ្កាយរណប​ដែល មាន​ប៉ុស្តិ៍​ខ្មែរ​ផ្សាយ​ចូល​ពី​ប្រទេស​កម្ពុជា ដែល​ការមើល នោះ គឺ​ខ្មែរក្រោម​គ្រាន់តែ មើល​ដើម្បី​ឲ្យ​បានដឹង​ព័ត៌មាន និង​កម្មវិធី​សិ​ល្បះ ប្រពៃណី​ផ្សេងៗ​របស់​ខ្មែរ នៅ​ប្រ ទេស​កម្ពុជា ក្នុងនាម​ខ្លូន​ជា​ជនជាតិខ្មែរ​ដូចគ្នា​តែប៉ុណ្ណោះ ។ មួយវិញទៀត ប៉ុស្តិ៍ ទូរទស្សន៍​ស្រុក​ខ្មែរ រាល់ ថ្ងៃ​គ្មាន​ព័ត៌មាន​អ្វី​ជាការ​ឃោ​សា​នា​នយោបាយ​ប្រឆាំង​វៀត ណា​ម​ឡើយ វា​គ្រាន់តែ​ជា​កម្មវិធី​ភាគ ច្រើន ឃោសនា ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ដឹកនាំ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​មិត្ត​របស់​រដ្ឋា ភិ​បាល​បក្ស កុ​ម្មុយ​និ​ស្ត​វៀត ណា​ម​ប៉ុណ្ណោះ មិនគួរ​ឡើយ​អាជ្ញាធរ​វៀតណាម​ធ្វើ ការហាម​ប្រាម បែបនេះ​សោះ ។ ចំណែក​ជនជាតិ​យួន​ដែល​អន្តោប្រវេសន៍​នៅ​ស្រុក​ខ្មែរ​វិញ​អាច​មើល​ទូរទស្សន៍​វៀត ណា​ម ផ្សាយ ចូល​ពី​ទីក្រុង​ហាណូយ​ដោយ​សេរី​គ្មាន​ការហាមឃាត់​ពី​សំណាក់​អាជ្ញាធរ ខ្មែរ​ឡើយ ។

​រឿង​មួយទៀត ចុងឆ្នាំ ២០១០ និង ដើមឆ្នាំ ២០១១ ពលរដ្ឋ​ខ្មែរក្រោម​ដែល​ឡើងទៅ ស៊ីឈ្នួល​គេ​នៅ ទីក្រុង​ព្រៃនគរ និង ខេត្ត​នានា​ព្រោះ​ជីវភាព​ក្រីក្រ ត្រូវបាន​ជនជាតិ យួន​សម្លាប់​ឲ្យ​ស្លាប់​ជា​បន្តបន្ទាប់ ហើយ​អាជ្ញាធរ​វៀតណាម​មិន​ស្វែងរក​ចាប់ខ្លួន​ជន ដៃដល់​យកមក​ពិន័យ​តាមច្បាប់​ឡើយ បើទោះបី​ខ្មែរ ក្រោម ប្តឹងទៅ​អាជ្ញាធរ​ឲ្យ​ជួយ ស្វែងរក​យុត្តិធម៌​យ៉ាងណាក៏ដោយ ។
​រឿង​មួយទៀត​ទាក់ទង​បញ្ហាដីធ្លី​កេរ​ដូនតា​របស់​ខ្មែរក្រោម​ដែល​ត្រូវបាន​វៀតណាម រឹប​យកទៅ​ចែក​ឲ្យ​ជន ជាតិ​យួន​គ្នា​គេ ពេល​ពលរដ្ឋ​ខ្មែរ​ធ្វើការ​ទាមទារ​មកវិញ បែរជា ចោទ​ខ្មែរក្រោម​ថា​ប្រឆាំង​រដ្ឋាភិបាល បំផ្លាញ​ទ្រព្យ សម្បត្តិ​រដ្ឋ និង​បង្ក​ឲ្យ​មាន​អ​សន្តិ សុខ​ក្នុង​ទីសាធារណៈ​ជាដើម ។ ថ្មីៗ​នេះ លោក ចៅ ហេន នៅ​ស្រុក​ស្វាយ​ទង ខេត្ត មាត់ជ្រូក ឬ​វៀតណាម​ហៅថា​ខេត្ត​អាងយ៉ាង ត្រូវបាន​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន ដាក់ពន្ធនាគារ កាលពី​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ ព្រោះ​គាត់​គ្រាន់តែ​ធ្វើការ​ទាមទារ ឲ្យ​អាជ្ញាធរ​វៀតណាម សង​ដី​កេរ​ដូនតា​របស់ខ្លួន​ជាច្រើន​ហែក​តា​មកវិញ​ដែល​ត្រួវបាន បក្សកុម្មុយនិស្ត​វៀតណាម​រឹប​យកតែ ប៉ុណ្ណោះ ។ ចំណែក លោក វិ​ន បា នៅ​ខេត្ត​ឃ្លាំង វិញ ក៏​ដូច្នេះ​ដែរ​គឺ​ជាប់គុក​ជិត​ពីរ​ឆ្នាំ​ហើយ ដោយ​គាត់ គ្រាន់តែ​ធ្វើការ​ទាមទារ​ឲ្យ​អាជ្ញា ធរ​វៀតណាម​សង​ដី​កេរ​ដូនតា​របស់ខ្លួន​មកវិញ​ប៉ុណ្ណោះ វា​មិន​ខុសពី​រឿង របស់លោក ចៅ ហេន​ឡើយ ។

​នេះហើយ​គេ​ហៅថា រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម មាន​ភ្នែក​មើលមិនឃើញ មាន​ត្រចៀក​ស្តាប់ មិនឮ ពុត​ដេក​ដាស់​មិន​ភ្ញាក់ បើទោះបី​ខ្មែរក្រោម​ខំ​ស្រែក​អំពាវនាវ ដល់​បែក​ជើងមេឃ​ក៏​គេ​ធ្វើ​មិនដឹង មិនឮ​ដែរ តែ​ផ្ទុយទៅវិញ រដ្ឋាភិបាល​វៀតណាម​ភ្នែក ខ្វាក់​តែ​មើលឃើញ ត្រចៀក​ថ្លង់​តែ​ស្តាប់ឮ និង​ដេក លក់ ភ្ញាក់​គ្រប់ពេល​ដើម្បី​ធ្វើ​សកម្ម ភាព​ផ្សេងៗ​ចំពោះ​ខ្មែរក្រោម ដូចជា​តាមដាន​ព្រះសង្ឃ ចាប់​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរក្រោម​ដាក់គុក​ដោយ​គ្រាន់តែ​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរក្រោម​ធ្វើការ​បញ្ចេញមតិ​ក្នុងការ ទាមទារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់ខ្លួន​ជាដើម ។ នេះ បានជា​យើង​ចាត់ទុកថា «​យំ​» ជា គោ​លន​យោ បាយ អាទិភាព​របស់​បក្សកុម្មុយនិស្ត​វៀតណាម​សម្រាប់​ខ្មែរក្រោម ៕