មតិ​ចាប់អារម្មណ៍​របស់​តំណាង​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ជុំវិញ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ និង​សមិទ្ធិ​ផល​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​

ថ្នាក់ដឹកនាំ​ និង​សមាជិក​ សមាជិកា​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ មក​ពី​ប្រទេស​នានា​ ជុំវិញ​ពិភពលោក​ បាន​ចូលរួម​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​ ២០១៩​ រយៈពេល​ ២ ថ្ងៃ​ នៅ​ទីក្រុង​ Las​ Vegas​ រដ្ឋ​ Nevada​ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នេះ​ ។ ក្នុង​ឱកាស​នោះ​ដែរ​ បន្ទាប់​តំណាង​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នានា​រដ្ឋ​ និង​ប្រទេស​ ដែល​បាន​អញ្ជើញ​ចូលរួម​ និង​ធ្វើ​របាយការណ៍​អំពី​សកម្មភាព​ និង​សមិទ្ធផល​ ដែល​បាន​បំពេញ​ នៅក្នុង​ឆ្នាំ​ចាស់​ នៃ​ស្ថាប័ន​ នី​មួយ​ៗ របស់​តំបន់​ និង​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ជូន​អង្គប្រជុំ​បាន​ជ្រាប​ ។ ចំណែក​អង្គសន្និបាត​ទាំងមូល​ ក៏បាន​សម្រេច​ដាក់ចេញ​នូវ​ផែនការ​សំ​ខាន់​ៗ សម្រាប់​ឆ្នាំ​ ២០២០​ ដើម្បី​យក​ទៅ​អនុវត្ត​ផង​ដែរ​ ។ ​ដោយឡែក​ តំណាង​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ មួយចំនួន​ ក៏​មាន​មតិ​ដោយ​ចាប់អារម្មណ៍​ ទៅ​លលើ​អង្គ​ប្រជុំ​ប្រ​ និង​សមិទ្ធផល​ជាច្រើន​ ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ទទួល​បាន​ ក្នុង​កិច្ច​ខិតខំ​តស៊ូ​អស់​រយៈពេល​ជាង​ ២០​ ឆ្នាំ​ កន្លងមក​នេះ​ នៅ​លើឆាកអន្តរជាតិ​ ដើម្បី​ស្វែងរក​សេរីភាព​ និង​ “សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង​” ជូន​ប្រជាជាតិ​ខ្មែរក្រោម​ នៅ​ដែនដី​កម្ពុជាក្រោម​ ។ តទៅ​នេះ​ លោក​ សឺង​ ថា​យធន​ នៃ​ទូរទស្សន៍​ ព្រៃនគរ​ បាន​សម្ភាសន៍​សុំ​មតិ​ចាប់អារម្មណ៍​របស់​តំណាង​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ជុំវិញ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ និង​សមិទ្ធិ​ផល​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ដូចតទៅ​៖