ដោយ ស៊ឺន ចែងចើន | VOKK
នៅក្នុងព្រះរាជធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រខែ និងអកអំបុក ដែលកំពុងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា ២០១៧ នេះ ទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» នៃមិត្តសមាគមខ្មែរកម្ពុជាក្រោម បានចូលរួមប្រកួតប្រណាំង ដើម្បីលើកស្ទួយដល់សកម្មភាពវប្បធម៌ប្រពៃជាតិ ។

សម្រាប់ការប្រកួតប្រណាំងក្នុងថ្ងៃទី ១ នៃព្រះរាជពិធីបុណ្យអុំទូកនេះ ទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» បានយកឈ្នះទាំងពីរជុំ (ជើងទី ១ និងជើងទី ២) ទៅលើទូក ង ឈ្មោះ «ពេជ្រកែវមុន្នីសែនជ័យបារមីកោះសំរោង» មកពីខេត្តកំពង់ចាំ ។
សកម្មភាពខ្លះៗ នៃទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» អុំប្រណាំង ក្នុងថ្ងៃទី ១ នៃព្រះរាជពិធីបុណ្យអុំទូក ។ រូបថតៈ ស៊ឺន ចែងចើន