ដោយ ស៊ឺន ចែងចើន| VOKK
គណៈកម្មាធិការយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម (KKFYC) ទើបតែចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការប្រកួតការរចនារូប សម្រាប់បោះពុម្ពអាវយឺតរបស់ខ្លួន ក្រោមប្រធានបទ «ការធ្វើឲ្យរស់ឡើងវិញនូវអត្តសញ្ញាណខ្មែរក្រោម តាមរយៈការអនុវត្តលើសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម» ។

យោងតាមសេចក្ដីជូនដំណឹងមួយចេញផ្សាយ នៅលើទំព័រហ្វេសប៊ុករបស់ក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រកាសថា រូបបភាពរចនាដែលជាប់ជម្រើស សម្រាប់យកមកបោះពុម្ពលើអាវយឺតឆ្នាំនេះ នឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន $១០០ និងចែកជូនអាវយឺត ដែលជាការរចនារបស់អ្នកឈ្នះ ពីការប្រកួតនេះផង ។
សេចក្ដីជូនដំណឹងនេះ បានបញ្ជាក់ពីលក្ខណៈវិនិច្ឆ័យនៃរូបភាពរចនាមានដូចខាងក្រោម ៖
- ១. រូបភាពរចនាត្រូវមានអក្សរ “Khmer Krom” ឬត្រូវមានជាប់ទាក់ទង នឹងអត្តសញ្ញណរបស់ខ្មែរក្រោម ។
- ២. រូបភាពរចនាអាចមានរូបភាពទង់ជ័យខ្មែរក្រោម ឬរូបភាពដែលបង្ហាញពីសញ្ញាតំណាងរបស់ខ្មែរក្រោម (តែក៏មិនចំបាច់ នោះទេ) ។
- ៣. រូបភាពដែលរចនាត្រូវធ្វើឲ្យប៉ុនទ្រង់ទ្រាយ ឬប្លង់ដែលមានរូបភាពជាគំរូភ្ជាប់មក ដូចខាងខាងក្រោមនេះ ។
- ៤. រូបភាពរចនាត្រូវតែសម នឹងប្រធានបទគឺ «ការធ្វើឲ្យរស់ឡើងវិញនូវអត្តសញ្ញាណខ្មែរក្រោម តាមរយៈការអនុវត្តលើសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម» ។
=> ថ្ងៃផុតកំណត់៖ ថ្ងៃអង្គារទី ៤ ខែមេសា ២០១៧
=> សូមផ្ញើការរចនារបស់អ្នកមកអ៊ីម៉ែល៖ kkfyc.group@gmail.com
អ្នកចូលរួមប្រកួតមកពីកម្ពុជាក្រោម ត្រូវបានលើកទឹកចិត្តជាពិសេស!
សូមមានសំណាងល្អ!
————————-
**Announcing a new t-shirt design competition**
———————————————————–
*Winner takes $100.00 and free t-shirt with your design*
This Year’s Theme:
“Revitalization of our Khmer -Krom identity through the implementation of UNDRIP”.
Submission Deadline: Tuesday, 4 April 2017
Same rules apply: Interested artists please submit your design to kkfyc.group@gmail.com
Rules & Criteria: Please include a picture like a flag or KKF logo to represent Khmer-Krom.
- 1. The design must include the words “Khmer-Krom” or be related to the Khmer-Krom identity.
- 2. The design can include our flag or the logo, something related to the KKF, but does not have to
- 3. The design must fit on the template provided.
- 4. Design to fit the theme “Revitalization of our Khmer -Krom identity through the implementation of UNDRIP”.
Submissions from Kampuchea-Krom are especially encouraged!
Good luck to all!