នៅថ្ងៃទី ១៦ ខែវិច្ឆិកា នេះ អង្គការសមាគមខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជា បានប្រារព្ធខួប ៣៩ ឆ្នាំ នៃព្រឹត្តិការណ៍ ១៦ វិច្ឆិកា នៅរាជធានីភ្នំពេញ ដើម្បីរំឭកដល់ព្រឹត្តិការណ៍បះបោរមួយរបស់រណសិរ្ស សេរីការរំដោះជាតិ កម្ពុជាក្រោម នៅខេត្តព្រះត្រពាំង ដើម្បីទាមទារភាពម្ចាស់ការពីរដ្ឋាភិបាលបក្សកុម្មុយនិស្ត យួន កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៧៦ ។

ពិធីនេះ មានការចូលរួមជាអធិបតីពីប្រធាន និង តំណាងអង្គ និងសមាគមក្រៅរដ្ឋាភិបាលខ្មែរក្រោមមួយ ចំនួនដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា ដូចជា លោក យន្ត ថារូ តំណាងរាស្ត្រ គណបក្រសសង្គ្រោះជាតិ និងជាប្រ ធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម, លោក តាំង សារៈ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជា , លោក ថាច់ ឡែន លេខាធិការដ្ឋាននៃសមាគមខ្មែរកម្ពុជាក្រោម, ព្រះតេជព្រះគុណ សឺង សុផារិន្ទ ប្រធាន សម្ព័ន្ធ សមណនិស្សិត និស្សិតខ្មែរកម្ពុជាក្រោម , លោក និត្យ រំដួល តំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ មណ្ឌលខេត្តកំពង់ស្ពឺ, លោក សឺន យឿង ប្រធានសមាគមខ្មែរក្រោមដើម្បីសិទ្ធិមនុស្ស និង អភិវឌ្ឍន៍ ព្រមទាំងជនរង គ្រោះនៅក្នុងព្រឹត្តិការណ៍ ១៦ វិច្ឆិកា ។
សូមស្ដាប់សេចក្ដីរាយការណ៍អំពីព្រឹត្តិការណ៍ ១៦ វិច្ឆិកា នៅក្នុងកម្មវិធីផ្សាយ នៃវិទ្យុសំឡេងកម្ពុជាក្រោម ដូចតទៅ៖
ឯកសារ ១៦ វិច្ឆិកា ឆ្នាំ ១៩៧៦ ដោយ លោក ថាច់ សេ ។
ឯកសារ ១៦ វិច្ឆិកា ១៩៧៦ ដោយ ថាច់ ប្រីជា គឿន ។