សេចក្ដីអំពាវនាវកសាងសាលា ៣ ជាន់

KKF Letter Banner

សេចក្តីអំពាវនាវ

សហព័ន្ធខ្មែរកម្ពុជាក្រោមសូមប្រគេន និងជូនដំណឹងដល់ជនរួមឈាម សមាជិក សមាជិកា សមាគមខ្មែរក្រោម សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម តំណាងប្រទេស តំណាងទ្វីប សូមបន្តគំាទ្រការសាងសង់សំណង់ ៣ ជាន់នៅវត្តសាមគ្គីរសង្សី ក្រុងភ្នំពេញ ប្រទេសកម្ពុជា ។

មកដល់ពេលបច្ចុប្បន្ននេះ សាលា ៣ ជាន់ បានស្ថាបនាជិតរួចស្រេចជាស្ថាពរហើយ តាមសេចក្តីសម្រេចនិង បំណងបងប្អូនជនរួមឈាមខ្មែរក្រោមយើងដើម្បីប្រើប្រាស់ ។

អាស្រ័យហេតុនេះ យើងខ្ញុំសូមអំពាវនាវ ដល់សបុរសជន វត្តខ្មែរក្រោម សមាគមខ្មែរក្រោម សាខាសហព័ន្ធ សូមមេត្តា ជួយឧបត្ថម្ភគំទ្រថវិកា ដូចដែលបានធ្វើរួចមកហើយ កាលពីឆ្នាំកន្លងមកនេះ ។

សូមមេត្តាទាក់ទង និងផ្តល់ថវិកាឧបត្ថម្ភ តាមសមាគម សាខាសហព័ន្ធ តាមប្រទេស រដ្ឋ ខេត្តនានាឬ ទាក់ទងមក៖

១.លោក ចៅ រៀប (២៥៣) ២៩២ ៨២៧៣
២.ព្រះភិក្ខុ កាន សុផាណ្ណារិទ្ធ (៤០៨) ៦៤៦ ១១៥៤
៣.ព្រះភិក្ខុ សឺង យ៉ឹង រតនា (៤០៨) ៥៥០ ៥០៦០

សូមលោក លោកស្រីមេត្តាទទួលនូវសេចក្តីគោរពរាប់អានដ៏ជ្រាលជ្រៅបំផុតអំពីយើងខ្ញុំបាទ។

កាណាដា ទី ១១ ខែឧសភា ឆ្នាំ ២០១៥

ថាច់ ង៉ុក ថាច់

ប្រធានប្រត្តិបតិសហព័ន្ធខ្មែរកម្ពុជាក្រោម

……………………….

ទាញយលិខិតអំពាវនាវជា PDF Kann Sophanarith Letter