ខ្មែរក្រោមនៅថៃប្រារព្ធបុណ្យចូលឆ្នាំខ្មែរ

ដោយ សឺន ថាយ ធន l VOKK

នៅ​ថ្ងៃអាទិត្យ ១៤ កើត​ខែ​ចែ​ត្រ​ត្រូវ​និង​ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០១៤ នេះ ខ្មែរក្រោម​នៅ​ប្រទេស​ថៃ បាននាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រ ពៃ​ណី ជាតិខ្មែរ ក្នុង​ផ្សារ​ស៊ី​មុម​មឿង ស្រុក​ឡាំ​លូ​កា ខេត្ត​បទុម​ធានី ។ ពិធី​មានការ​ចូលរួម​ពី​ព្រះសង្ឃ​និង​ពលរដ្ឋ ខ្មែរ ក្រោម​មកពី ដែនដី​កម្ពុជា ក្រោម ប្រមាណ ៧០ អង្គ​-​រូប ។​

ខ្មែរក្រោមនៅប្រារព្ធបុណ្យចូលឆ្នាំខ្មែរ ។
ខ្មែរក្រោមនៅប្រារព្ធបុណ្យចូលឆ្នាំខ្មែរ ។

កម្មវិធី​បុណ្យ​បាន​ប្រព្រឹត្ត​ធ្វើឡើង​ទៅតាម​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា មានការ​នមស្ការ ព្រះ​រតនត្រ័យ សមាទាន​និច្ចសីល ដារ​បង្សុកូល ឧទ្ទិស កុសល ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​បុព្វការី​ជន​ទាំងឡាយ​មាន​ឧក​ញា សឺ​ង គុយ ជាដើម ។​

ចូលរួម​ក្នុង​កម្ម​វី​ធី​បុណ្យ​ព្រះតេជព្រះគុណ គឹម ម៉ា​យ ឡិន សមាជិក​គណកម្មការ​នៃ​មូលនិធិ​ពុទ្ធិកសិក្សា​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន មូលដ្ឋាន​នៅក្នុង​ប្រទេស​ថៃ​មាន​ថេរ​ដីកា​ថា​ជា​រៀងរាល់ឆ្នាំ​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម​តែងតែ​ប្រារព្ធ​ នៅ​កម្មវិធី​បុណ្យ​ទំនៀមទម្លាប់​ជាតិ​មិនដែល​អាក់ខាន​ក្នុងនោះ មានបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ជាដើម រយៈពេល​សង្ក្រាន្ត ៣ ថ្ងៃ​មាន​និមន្ត​ព្រះសង្ឃ ដា​រប​ង្សុ កូ​ល​និង ធ្វើ​ពិធី​ស្រង់ទឹក​ព្រះ​ស្រង់ទឹក​ជូន ម្ដាយ ឪពុក​នៅ​ដែនដី​កម្ពុជា​ក្រោម ។​

“​បុណ្យចូលឆ្នាំថ្មី​ជា​ប្រពៃណី​របស់​ជនជាតិខ្មែរ​យើង​ដែល​ប្រារព្ធ​នៅ​ទឹកដី​កម្ពុជា​ក្រោម ក៏ដូចជា​នៅ​ប្រ​ទស​ថៃ​ហើយ​ក្នុង ឪ​កាស​នេះដែរ ញាតិ​ញោម​ទាំងអស់ ដែល​បាន​ឃ្លាតឆ្ងាយ​អំពី​មាតុប្រទេស​មក​សំណាក់ អាស្រ័យ​នៅ​ទឹកដី​ថៃ ដោយ ជា​តួ​នា ទី​ជា​ជន ភៀសខ្លួន ដែល មិន អាច​វិល ត្រឡប់​ទៅ មាតុប្រទេស​បាន​ហើយ​នៅពេលនេះ ក៏បាន​ប្រារ​ព្ ធ​នៅ  ពិធី បុណ្យចូលឆ្នាំថ្មី​តាម ប្រពៃណីជាតិ​របស់ ខ្មែរ​យើង ទោះ​ទៅដល់​ទីណា​ហើយ​សំខាន់បំផុត​មិន​ភ្លេច​នៅ ព្រ​ហ​ពុទ្ធ សាសនា និង​មិន​ភ្លេច​នូវ​ជីដូន​ជីតា​យើង​ដែល​ពលី​កម្ម​ជីវិត ។​ល​។​”

ចំណែក​ពលរដ្ឋ​ខ្មែរក្រោម​ម្នាក់ ​មានកំណើត​នៅ​ខេត្ត​មាត់ជ្រូក​បាន​ចាប់​អារ​មណ៍ ​និង​សប្បាយរីករាយ​ដ​យោ​គាត់​បាន​ចូល ក្នុង​កម្មវិធី​បុណ្យចូលឆ្នាំប្រពៃណី ជាតិ​ខ្មែរ​ថា មាន​អារម្មណ៍​សប្បាយរីករាយ​ឃើញ​បងប្អូន​យើង មកជួបជុំ​ទាំងអស់គ្នា​មើលទៅ​មុខ​ញញឹម​ប្រឹម ប្រិ​យ សប្បាយ រីករាយ​ណាស់ ពេល​ចូលឆ្នាំថ្មី ។ ក្រោយពី​កិច្ច​ដារ​បង្សុកូល ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរក្រោម នាំគ្នា​ធ្វើ​ពី​ធី​ស្រង់ ទឹក​ព្រះ បញ្ចប់ កម្មវិធី​បុណ្យ ។​

​សូមបញ្ជាក់ថា ​ខ្មែរក្រោម​ទាំងនោះ ​ដែល​បាន​ភៀសខ្លួន​ចេញពី​ដែនដី​កម្ពុជា​ក្រោម​ពួកគេ​បាន​អះអាងថា​មិនអាច​វិល​ទៅកាន់ ​ស្រុកកំណើត  វិញ​បាន​ដោយសារ​រដ្ឋាភិបាល​នៃ​បក្សកុម្មុយនិស្ត​វៀតណាម​កំពុង​តាម​ប្រមាញ់​ចាប់ខ្លួន​ពួកគេ​ទាក់ទង​នឹង​ការគោរព​ជំនឿ​សាសនា​និង​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ៕​