ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ជនជាតិទីបេត៍នីរទេសបានជួបជុំគ្នានៅ Dharamsala ឋិតនៅភាគខាងជើងនៃប្រទេសឥណ្ឌា ដើម្បីរំឭកពខួប ០៥ ឆ្នាំ ថ្ងៃដែលព្រះសង្ឃ និងពលរដ្ឋទីបេត៍ដុតខ្លួនលើកដំបូង ដើម្បីប្រឆាំង នឹងការគ្រប់គ្រងរបស់ចិន ។

សមាជិក នៃអង្គការក្រៅរដ្ឋាភិបាលចំនួន ៥ ដែលមានមូលដ្ឋាននៅក្រៅប្រទេសបានរៀបចំ ពិធីបួងសួង និង ចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ ទី ២៧ ខែកុម្ភៈ ដើម្បីសម្ដែង ការគោរពចំពោះពលរដ្ឋទីបេត៍ ដែល បាន បូជាជីវិតរបស់ពួកគេ ដើម្បីបុព្វហេតុទីបេត៍ ។
លោក Mewu Kongyam មេដឹកនាំនៃអង្គការ Gu Chu Sum ជាអង្គការអ្នកទោសនយោបាយ បានអំពាវនាវឲ្យ សហគមន៍អន្តរជាតិបញ្ជូនគណៈកម្មការឯករាជមួយទៅស៊ើបអង្កេត ស្ថានភាពជាក់ ស្ដែងនៅតំបន់ប្រវត្តិសាស្ត្រ ទីបេត៍ ក្នុងប្រទេសចិន ។
លោកថ្លែងថា៖
“យើងខ្ញុំ សូមអំពាវនាវដល់អង្គការសហប្រជាជាតិ អង្គការសិទ្ធិមនុស្សអន្តរជាតិ និងស្ថាប័នសារ ព័ត៌មានអន្តរជាតិ បញ្ជូនភ្នាក់ងារឯករាជទៅស៊ើបអង្កេតនូវស្ថានភាពនៅតំបន់ទីបេត៍កាន់តែឆាប់ កាន់តែល្អ ពីព្រោះ ស្ថានការណ៍នៅទីបេត៍កំពុងតែឈានដល់ចំណុចសំខាន់មួយ” ។
ជនជាតិទីបេត៍ម្នាក់ឈ្មោះ Tapey បានដុតខ្លួនស្លាប់នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០០៩ ។ ចាប់ តាំងពីពេលនោះមក មានមនុស្ស ១២០ នាក់ បានដុតសម្លាប់ខ្លួនជាបន្តបន្ទាប់ ដើម្បីប្រឆាំង នឹងអ្វីមួយដែលពួកគេហៅថា ការរំលោភ បំពានរបស់ជនជាតិចិនលើវប្បធម៌របស់ពួកគេ ។
ទីក្រុងប៉េកាំង បានបដិសេធនូវការចោទប្រកាន់នេះ និងថា រាល់ទង្វើដុតសម្លាប់ខ្លួនដើម្បីប្រឆាំងចិន ជាសកម្ម ភាពភេរវកម្ម ។
រដ្ឋាភិបាលនីរទេសទីបេតដែលមានមូលដ្ឋាននៅ Dharamsala បានអំពាវនាវដល់ជនជាតិ ទីបេត៍ កុំឲ្យជ្រើសយក ការតវ៉ារបៀបនេះ និងរដ្ឋាភិបាលសហរដ្ឋអាមេរិក បានអំពាវនាវឲ្យ រដ្ឋាភិបាលចិនដោះ ស្រាយបញ្ហាទីបេត៍ ដោយវិធីចរចាជាមួយតំណាងជនជាតិទីបេត៍ គឺ សម្ដេច សង្ឃ ដាឡៃ ឡាម៉ា ៕