អង្គការអន្តរជាតិចំនួន៧ ផ្ញើសេចក្ដីថ្លែងការណ៍រួម ជូនក្រសួងការបរទេស វៀតណាម

ដោយ ថាច់ ប្រីជា គឿន/សារព័ត៌មានព្រៃនគរ៖ អង្គការអន្តរជាតិចំនួន ៧ ដែលធ្វើការតស៊ូមតិ ដើម្បី ការពារសិទ្ធិមនុស្ស កាលពីថ្ងៃទី ០៩ខែវិច្ឆិកាកន្លងទៅ នេះ បានផ្ញើសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ជួនក្រសួង ការបរទេសវៀតណាម។ សេចក្ដីថ្លែងការណ៍រួមគ្នា នេះ សម្ដែងនូវក្ដីបារម្ភចំពោះស្ថានភាពខ្វះសេរីភាព ក្នុងការសម្ដែងមតិ និងទទួលព័ត៌មាន ហើយ និងរំឮក រដ្ឋាភិបាលវៀតណាម អំពីអ្នកកាសែត អ្នកសរសេរ ប្លក់ និងអ្នកបញ្ចេញយោបល់ខ្វែងគំនិត នៅតែត្រូវ បានបន្តការឃុំឃាំង។ សេចក្ដីថ្លែងការណ៍រួម ចុះថ្ងៃទី ០៩ ខែវិច្ឆិកា ផ្ញើជូនចំពោះលោក វ៉ាង ជី ទ្រុង (Hoàng Chí Trung) ប្រធានទទួលបន្ទុកកិច្ចការអន្តរជាតិនៃ ក្រសួងការបរទេសវៀតណាម ហើយផ្ញើជូន Michael Postner ជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេសហរដ្ឋអាមេរិក និងលោក Bill Burns ប្រធានទទួលបន្ទុក កិច្ចការអន្តរជាតិ សហរដ្ឋអាមេរិកផងដែរ។ អង្គការអន្តរជាតិទាំង ៧ ដែលផ្ញើសេចក្ដីថ្លែងការណ៍រួមគ្នា ទៅ្រសួងការបរទេសវៀតណាមនោះ មានទីភ្នាក់ងារព័ត៌មានគ្មានព្រំដែន (Reporteurs Sans Frontières) អង្គការអន្តរជាតិដើម្បីការ ពារសេរីភាពបញ្ចេញមតិ និងចលនាគ្រឹស្ចបរិស័ទដើម្បីប្រឆាំង ការធ្វើទារុណកម្ម (Actions Des Chrétiens Pour L’ Abolition De La Torture) ជាដើម ។

ខ្វះសេរីភាពក្នុងការបញ្ចេញមតិ៖

សេចក្ដីផ្ដើមនៃសេចក្ដីថ្លែងការណ៍រួមនេះបានរំឮកដល់លោក វ៉ាង ជី ទ្រុង ប្រធានទទួលបន្ទុកកិច្ចការអន្តរជាតិ នៃក្រសួងការបរទេសនិងប្រតិភូវៀតណាម ដែលបានចូលក្នុងក្នុងការដេញដោលអំពីបញ្ហាសិទ្ធិមនុស្សវៀតណាម ជាមួយសហរដ្ឋអាមេរិក នៅរដ្ឋធានី Washington ខណៈដែលនៅក្នុង ប្រទេសវៀតណាមមានមនុស្សប្រមាណ ២០ នាក់ ក្នុងនោះ មានអ្នកកាសែត  អ្នកសរសេរប្លក់ និងអ្នកបញ្ចេញយោបល់ខ្វែងគំនិត នៅតែត្រូវ បានអាជ្ញាធរបន្តការឃុំឃាំង ព្រោះពួកគេហ៊ានបញ្ចេញយោបល់ ទាក់ទងរឿងសិទ្ធិមនុសុ្សជាមូលដ្ឋាន។ ខ្លឹមសារនៃសេចក្ដីថ្លែងការណ៍នេះ បានបញ្ជាក់ទៅ លោក វ៉ាង ជី ទ្រុង យ៉ាងនេះថា៖

“​ក្នុងការដេញដោលកន្លងទៅនេះជាមួយមន្រ្តីសហរដ្ឋអាមេរិក  លោកបានទទួលស្គាល់និងបញ្ជាក់ថា ប្រសិនបើ ព័ត៌មានគ្មានសេរីភាពនិងករាជ្យ  ប្រសិនបើសង្គមមួយគ្មានការចូលរួមពីសង្គមស៊ីវិល វៀតណាម នឹងជួប លំបាក ក្នុងការដោះស្រាយបញ្ហា ដែលប្រទេស​របស់លោកកំពុងប្រឈមមុខ។ យើងខ្ញុំមានការសោកស្ដាយ យ៉ាងខ្លាំង អំពីរដ្ឋាភិបាលប្រទេសរបស់លោកគាបសង្កត់លើវិស័យព័ត៌មាន និងរឹតបន្តឹងលើការប្រើប្រព័ន្ធ អិនធើណិត ចាប់ពីខែមករា ឆ្នាំ ២០១១មក។ បញ្ហានេះ វានឹងធ្វើឲ្យអស់លោកខ្វះព័ត៌មានស្ដី អំពីស្ថាន​ភាពប្រទេសរបស់ខ្លួន  ព្រោះហេតុនោះ វានឹងខ្វះនូវការរៀបចំដើម្បី កែទម្រង់ប្រទេសជាតិ

លោកស្រី Christine Laroque អ្នកជំនាញការទទួលបន្ទុកខាងអាស៊ីនៃចលនាគ្រឹស្ចបរិស័ទដើម្បី ប្រឆាំង ការធ្វើទារុណកម្ម (Actions Des Chrétiens Pour L’ Abolition De La Torture) តំណាងអង្គការមួយ ក្នុងចំណោមអង្គការទាំង ៧ ដែលបានផ្ញើ​សេចក្ដីថ្លែងការណ៍ រួមគ្នាជូនមន្ត្រីវៀតណាម បានថ្លែងយ៉ាងនេះថា៖

“ការសម្រេចចុះហត្ថលេខារួមគ្នាលើសេចក្ដីថ្លែងការណ៍ជាមួយអង្គការទាំង ៦ទៀតនោះ វាជាការចាប់ផ្ដើម ដោយមានប្រតិភូវៀតណាម មកចូលរួមក្នុងការដេញដោល អំពីបញ្ហាសិទ្ធិមនុស្សជាមួយសហរដ្ឋអាមេរិក។ យើងខ្ញុំចង់សម្ដែងនូវក្ដីបារម្ភ ចំពោះទង្វើរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់រដ្ឋាភិបាលវៀតណាម ចំពោះពលរដ្ឋ ទាក់ទងកង្វះសេរីភាពក្នុងការបញ្ចេញមតិ  ការរំលោភបំពាន និងការធ្វើទារុណកម្មទៅ លើអ្នកដែលកំពុងជាប់ ឃុំឃាំង​ នៅក្នុងប្រទេសនោះ ។

គិតមកដល់ពេលនេះ មនុស្សប្រមាណជាង ២០ នាក់ ក្នុងនោះ មានអ្នកកាសែត អ្នកសរសេរប្លក់ និងអ្នក បញ្ចេញមតិខ្វែងគំនិត កំពុងតែជាប់នៅក្នុងគុក ព្រោះតែពួកគេហ៊ាននិយាយ និងសរសេរ រិះគន់រដ្ឋាភិបាល វៀតណាមមិនគោរពសិទ្ធិមនុស្សជាមូលដ្ឋាន “ ។

នៅមិនទាន់មានការគោរពសិទ្ធិមនុស្ស៖

ពីទីក្រុងប៉ារីស៍ ប្រទេសបារាំង លោក Benjamin Ismail មន្រ្តីទទួលបន្ទុកកិច្ចការអាស៊ី នៃទីភ្នាក់ងារ ព័ត៌មានគ្មានព្រំដែន (Reporteurs Sans Frontières) បានពន្យល់អំពីខ្លឹមសារនៃសេចក្ដីថ្លែងការណ៍ ដែលអង្គការ មួយនេះបានព្រាងនិងចុះហត្ថលេខារួមគ្នាថា៖

“ការចូលរួមក្នុងការផ្ដួចផ្ដើមគំនិតនិងចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមជាមួយអង្គការដទៃទៀត ដើម្បី ទាមទារឲ្យវៀតណាម កែទម្រង់បញ្ហាសិទ្ធិមនុស្ស និងឲ្យដោះលែងអ្នកបញ្ចេញយោបល់ខ្វែងគំនិត  ក្រោយពេល ការដេញដោល អំពីបញ្ហាសិទ្ធិមនុស្សវៀតណាម​អាមេរិកនៅសហរដ្ឋអាមេរិក។ ការចេញសេចក្ដីថ្លែងការណ៍រួមគ្នា នេះ វាឆ្លុះបញ្ចាំងឲ្យ ឃើញថា ទោះបីយើងខ្ញុំឋិតនៅក្នុងអង្គការដែល មានឈ្មោះផ្សេងគ្នា មានផែនការ និងគោលករណ៍សកម្មភាពផ្សេងគ្នាតិចតួចក៏ដោយចុះ  ប៉ុន្តែទស្សនៈ និងមុខព្រួញតែមួយ ក្នុងការការពារ សិទ្ធិមនុស្សគ្រប់ស្រទាប់វណ្ណៈ  នៅក្នុងសង្គម ។

ក្នុងករណីនេះ យើងខ្ញុំបានកភាពចុះហត្ថលេខារួមគ្នាដោយយល់ឃើញថា បើទោះបីការដេញដោល ស្ដីអំពី បញ្ហាសិទ្ធិមនុស្សជាមួយសហរដ្ឋអាមេរិកក្នុងពេលកន្លងទៅនេះ វៀតណាមបានទទួលស្គាល់នូវសិទ្ធិជាមូលរដ្ឋាន របស់មនុស្ស និងបាននិយាយថា វៀតណាមមានការគោរពសិទ្ធិមនុស្សជាអាទិភាព ក៏ដោយ តែតាម ការពិតគឺវៀតណាមមិនបានគោរពសិទ្ធិមនុស្ស  វៀតណាមគ្មានសេរីភាព ក្នុងការផ្ដល់និងទទួលព័ត៌មាន  និងគ្មានសេរីភាពក្នុងការបញ្ចេញមតិឡើយ ។

អង្គការរបស់យើងខ្ញុំបានចេញសេចក្ដីថ្លែងការណ៍រួមគ្នាក្នុងឱកាសនេះ ដើម្បីសម្ដែងឲ្យឃើញនូវការឃុំឃាំងដ៏ អយុត្តិធម៌ទៅលើបញ្ញវន្ត ឬ អ្នកសរសេរប្លក់ នៅក្នុងប្រទេសវៀតណាម  ឧទាហរណ៍ដូចជា លោក ង្វៀង តៀង ត្រុង លោក ផាម មិន វ៉ាង លោក កូវ វី ហា វៅ  និង លោក ង្វៀង វ៉ាំង ហាយ ជាដើម។ លោក ផាម មិន វ៉ាង ត្រូវបានចាប់ខ្លួន កាលពី ឆ្នាំទៅមិញ ព្រោះបានសរសេរប្លក់ដោយប្រើឈ្មោះផ្សេង ដើម្បីផ្សព្វផ្សាយគំនិត ប្រជាធិបតេយ្យ។ ក្រៅពីនោះ លោកហ៊ាននិយាយដល់ប្រជុំកោះ Spratly ជាបញ្ហាមួយដ៏រសើបមួយ ដែលរដ្ឋាភិបាលវៀតណាម តែងតែជៀសវាង ។

តាមគោលការណ៍គាំទ្រ និងការពារសិទ្ធិមនុស្ស យើងខ្ញុំសង្ឃឹមថា វៀតណាមត្រូវតែពិចារណា​ឡើងវិញ  ហើយធ្វើ ការកែទម្រង់ចំពោះការអនុវត្តទៅលើអ្នកបញ្ចេញយោខ្វែងគំនិតដែលចង់ស្ថាបនាសង្គម ស៊ីវិលមួយឲ្យ បានរឹងមាំនិងប្រសើរឡើងតាមមាត្រាដែលបាន ចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេស វៀតណាម “ ។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមនេះ  អង្គការអន្តរជាតិទាំង ៧នេះ បានសង្កត់ធ្ងន់ថា “​នៅវៀតណាម គ្មាន បណ្ដាញព័ត៌មានករាជ្យនៅឡើយ  អ្នកកាសែត ឬក្រុមអ្នកសរសេរប្លក់ ត្រូវប្រឈមនឹងបញ្ហា គ្រោះថ្នាក់ ពេលណាពួកគេហ៊ានផ្ដល់ដំណឹង ឬសរសេរអំពីស្ថានភាពអវិជ្ជមាននៅក្នុងសង្គមវៀតណាម។ មុនពេល បានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) វៀតណាមជាប្រទេសមួយ បានទទួលស្គាល់នូវកសារសិទ្ធិមនុស្សដែលជាកសារដ៏សំខាន់ទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ច ប្រទេសនោះ

មាត្រាខ្លះ នៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសវៀតណាមត្រូវបានកត់សម្គាល់នៅក្នុងសេចក្ដីថ្លែងការណ៍ រួមមានមាត្រា ទី ៥៣ មានកំណត់អំពីសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋវៀតណាម ដូចជាការចូលរួម ពិភាក្សា និងការស្នើ សុំអំពីបញ្ហារួមរបស់ប្រទេសជាតិ  មាត្រាទី ៦៩ កំណត់ឲ្យពលរដ្ឋវៀតណាមមាន សិទ្ធិបញ្ចេញមតិ  សេរីភាព ក្នុងការផ្ដល់និងទទួលព័ត៌មាន និងមានសិទ្ធិក្នុងការជួបជុំគ្នានិងធ្វើ បាតុកម្មតាមការកំណត់របស់រដ្ឋធម្មនុញ្ញ មាត្រា ៧១ កំណត់អំពីសិទ្ធិមិនអាចប៉ះពាល់បានទៅ លើរាងកាយ ពលរដ្ឋវៀតណាម គ្រប់រូប ត្រូវបានរដ្ឋធម្មនុញ្ញការពារសុខភាព អាយុជីវិត កិត្តិយស  សេចក្ដីថ្លៃថ្នូ និងមិនត្រូវបានចាប់ខ្លួនឡើយ ប្រសិនបើមិនទាន់មានការសម្រេចពីតុលាការប្រជាជន និងមន្ទីរស៊ើបអង្កេតប្រជាជន ។

យោងតាមការអនុមតិនេះដែលមាននៅក្នុងរដ្ឋធម្មនុញ្ញវៀតណាម សេចក្ដីថ្លែងការណ៍រួម របស់អង្គ ការទាំង ៧ នេះ បានសរុបសេចក្ដីមកដោយបញ្ជាក់ថា មានភស្តុតាងជាច្រើនផ្ទុយ នឹងរដ្ឋធម្មនុញ្ញអំពី ស្ថានភាពនៃ ការចាប់ឃុំឃាំងនិងធ្វើទារុណកម្មនៅក្នុងប្រទេសវៀតណាម  មានន័យថា ផ្ទុយទាំង ស្រុងនឹងមាត្រាទី ៧១ តាមរយៈសកម្មភាពបង្ខំសួរចម្លើយដោយការវាយដំលើរាងកាយ និងស្មារតី ទៅលើអ្នកបញ្ចេញយោបល់ ខ្វែងគំនិតដែលមានសំណាងអាក្រក់ត្រូវបានគេញាត់ចូលគុកគ្រប់ កន្លែងទូទាំងប្រទេស ។

សូមបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ ២០១១ អាជ្ញាធរវៀតណាមបានដាក់ខ្នោះជើងលោក ចៅ ហេន ខណៈ ដែលលោកមានសុខភាពទ្រុឌទ្រោមនិងចេញពីគុកជាបណ្ដោះអាសន្ន ដើម្បីព្យាបាល នៅក្នុងមន្ទីរពេទ្យមួយ នៅក្នុងខេត្តមាត់ជ្រូក ។ លោក ចៅ ហេន ត្រូវបាននគរបាលវៀតណាមចាប់ដាក់គុកកាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ និងប្រកាសសាលក្រមដោយតុលាការប្រជាជនបក្សកុម្មុយនិស្តវៀតណាមនៃ ខេត្តមាត់ជ្រូក (An Giang ) ឲ្យជាប់គុក ២ ឆ្នាំ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបង្កអសន្តិសុខទីសាធារណៈ តាមមាត្រាទី ១៤៣ និង ២៤៥ នៃច្បាប់ព្រហ្មទណ្ឌ របស់ប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម។ ការចាប់ខ្លួនលោក ចៅ ហេន នេះ បន្ទាប់លោកនិងប្រពន្ធឈ្មោះ នាង ផួន បានធ្វើគេហនិវត្ត ពីប្រទេសថៃទៅកាន់ផ្ទះ របស់ខ្លួនវិញនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ កន្លងទៅនេះ ក្រោយពីអង្គការ UNHCR បដិសេធឋានៈជាជនភៀសខ្លួនរបស់គាត់ ហើយមន្ត្រីការិយាល័យ UNHCR បានបញ្ជាក់ប្រាប់គាត់ថា គ្រួសារលោក ចៅ ហេន អាចធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញបាន ដោយអាជ្ញាធរយួន មិនធ្វើទុកបុកម្នេញឡើយ៕ ប្រភពព័ត៌មាន៖ សារព័ត៌មានព្រៃនគរ

.