សាខាសមាគម និងសហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុងឡងប៊ីច រដ្ខកាលីហ្វ័រនីញ៉ា ភាគខាងត្បូង នៃសហរដ្ឋអាមេរិក

ដោយ សឺង សម្រេច៖ បានចូលរួមតាំងពិពណ៌ វប្បធម៌ខ្មែរ ដែលរៀបចំឡើង ដោយសហគមន៍ខ្មែរ នៅទីក្រុងឡងប៊ីច ឈ្មោះ ’’ទីក្រុងខ្មែរ’’ ភាសាអង់ គ្លេស ហៅថា “ CAMBODIA TOWN “ ដោយមាន ការរួម ដោយអង្គការខ្មែរនានា ចំនួនជាងម្ភៃតូប តាំងពីម៉ោង ១០ព្រឹក រហូតដល់ម៉ោង ៣រសៀល។ នៅក្នុងតូបតាំងពិព៌ណរបស់ សហព័ន្ធខ្មែរកម្ពុជា ក្រោម ដែលមានទង់ជាតិខ្មែរក្រោមបក់រវិចនោះ មានតាំងផែនទីទឹកដីកម្ពុជាក្រោម ព្រមទាំងរូបថតវត្តអារាម និងឯកសារប្រវត្តិសាស្ត្រកម្ពុជាក្រោមនានា ស៊ីឌី ចម្រៀងខ្មែរក្រោម ស៊ីឌីល្ខោននិយាយរឿងឧកញ៉ាសឺងគុយ ប័ណ្ណការផ្សាយពីវិទ្យុសំឡេងកម្ពុជាក្រោម និង Web sites ខ្មែរក្រោម និងឯកសារសំខាន់ៗជាច្រើនទៀត។ បទសម្ភាសន៍
អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ ក្រុមរបាំឆៃយំាដែលរោទិ៍ស្គររាំបើកឆាកកម្មវិធីពិពណ៌វប្បធម៌ ទីក្រុងខ្មែរ’’ យ៉ាងកងរំពងនោះ គឺជាយុវជនជាកូនចៅខ្មែរក្រោមដែលបានធ្វើឱ្យទស្សនិកជនទះដៃអបអរសាទរ យ៉ាង សប្បាយរីករាយ ចំណែកខ្មែរក្រោមទាំងអស់គ្នា ដែលបានចូលរួមក៏មានមោទនភាពយ៉ាងក្រៃលែង។ ចំណាប់អារម្មណ៍ជាបន្ទាប់ គឺតូបពិពណ៌វប្បធម៌របស់ខ្មែរក្រោមត្រូវបានជាទី ចាប់អារម្មណ៌របស់ទស្សនិកជន ដោយមានអ្នកចូលទស្សនានិងសួរជាសំណួរច្រើនជាងគេ ធ្វើឱ្យកិតិ្តសព្ទនៃការតស៊ូអហឹង្សារបស់ខ្មែរក្រោម ដើម្បីសេរីភាព កាន់តែបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិទទួលស្គាល់ច្រើនឡើង។
ឆ្លៀតឱកាសនេះដែរ សហព័ន្ធខ្មែរកម្ពុជាក្រោមសូមថ្លែងនូវអំណរគុណចំពោះគណកម្មការ ទីក្រុងខ្មែរ ដែលបាន ផ្តល់ទីកន្លែងឱ្យសហព័ន្ធខ្មែរក្រោមបានចូលរួម ជាពិសេស ដល់លោកស្រីបណ្ឌិត Suzan Needham ជាសាស្ត្រាចារ្យ និងជានាយកផ្នែកមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យ Domingues Hills និងនាងកញ្ញា Carry Brown ជានិស្សិតអនុបណ្ឌិត ដែលកំពុងធ្វើការស្រាវជ្រាវ និងសរសេរសៀវភៅ ពីកម្ពុជាក្រោម និងដែលបានជួយជ្រោមជ្រែងយ៉ាងសកម្ម ក្នុងការតាំងពិព៌ណរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម។

.