វៀតណាមបានសម្ពោធវត្តខ្មែរ នៅហាណូយ

ដោយ សឺង  វិចិត្រ l VOKK

ព្រឹកថ្ងៃ ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៣ គណៈកម្មការគ្រប់គ្រង ភូមិវប្បធម៌ តំណាងក្រសួង វប្បធម៌ កីឡា និង ទេសចរណ៍ និង អាជ្ញាធរមានធរមានបានប្រារព្ធពិធីបើកសម្ពោធន៍សារព័នវត្តខ្មែរនៅភូមិវប្បធម៌ ស្រុកសឺនតៃ ទីក្រុងហាណូយ ។

ព្រះវិហារវត្តខ្មែរនៅហាណូយ ។
ព្រះវិហារវត្តខ្មែរនៅហាណូយ ។

ចូលរួមមានតំណាងរដ្ឋាភិបាល និង ក្រសួងមួយចំនួន របស់វៀតណាម តំណាងព្រះសង្ឃគណៈថេរវាទដែលដឹកនាំដោយ ព្រះតេជព្រះគុណ យឿង ញើន អនុប្រធានគណៈកម្មាធិការព្រះពុទ្ធសាសនាវៀតណាម (Phó ban Trị Sự Giáo hội Phật Giáo Việt Nam) និង ប្រជាជននិងភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេសវៀតណាម ។

វត្តនេះបានចាប់ផ្ដើមកសាងនៅថ្ងៃ ១៦ ខែ មករា ឆ្នាំ ១០១០ ដោយចម្លងតាមរូបសន្ដានរបស់វត្តខ្មែរក្រោមនានា ជាពិសេស គឺ វត្ត មហាទប់ និង វត្ត ឃ្លាំង នៅខេត្តឃ្លាំង ។ ស្ថាបត្យករ លី លេត ជាអ្នកទទួលខុសត្រូវខាងសោភ័ណ បានចម្លាក់ ក្បាច់ក្បូរ រចនា ផ្កាភ្ញី របស់វត្តបានចម្លងទាំងស្រុងតាមរូបភាពរបស់វត្តឃ្លាំង ។

តាមព័ត៌មានពីកាសែត ញ៉ឹន យ៉ឹន (Nhân Dân) របស់បក្សកុម្មុយនិស្តវៀតណាម វត្តនេះ ជាវត្តព្រះពុទ្ធសាសនា គណៈ ថេរវាទទី ៤៥៤ នៅប្រ ទេសវៀតណាម ហើយជាវត្តមុនដំបូងបំផុតបានកសាងនៅហាណូយ ។ កាសែតនេះក៏បានឲ្យ ដឹងថា សារព័នវត្ត មាន ក្លោងទ្វារ ព្រះវិហារ ស្រះឈូក ចេតិយ ប៉ាឆា កុដិ សាលា សាលាទាន កន្លែងទុកទូក ង ។

សូមរំឭកថា វត្តនេះមិនទាន់បានដាក់ឈ្មោះឡើយ ហើយវត្តនេះ ក៏ស្ថិតក្នុងបរិវេន ភូមិវប្បធម៌វៀតណាម ជាកន្លែងមួយ សម្រាប់ទេសចរណ៍ វប្បធម៌នៅវៀតណាម ៕

——————

អត្ថបទទាក់ទង៖

មន្ត្រី​សង្ឃ​នៅ​កម្ពុជា​ក្រោម​ចូលរួម​ពិធីបុណ្យ​បញ្ចុះសីមា​ព្រះវិហារ​វត្ត​ខ្មែរ​នៅ​ហាណូយ​

ខាងក្រោមជារូបថតព្រះវត្តខ្មែរនៅហាណូយ

 2

4  7

5

.