ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​អហិង្សា នៅមុខ​ស្ថានទូត​វៀតណាម​

​ក្រុមយុវជន ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរក្រោម ប្រមាណ​ជាមួយ​ពាន់​នាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី ០៨ កក្កដា ២០១៤ បាន​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម​អហិង្សា នៅមុខ​ស្ថានទូត​វៀតណាម​។​

ការធ្វើ​បាតុកម្ម​នេះ គឺ​ទាមទារ​ឲ្យ​មន្ត្រី​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាន់​ថុង ចេញមុខ​សុំទោស​ជា​សាធារណៈ ចំពោះ​ការដែល​លើកឡើងថា ដែនដី​កម្ពុជា​ក្រោម ជា​ទឹកដី​របស់​វៀតណាម តាំងពី​យូរយារ​ណាស់​មកហើយ​។

​ការលើក​របស់​អ្នកនាំពាក្យ​ស្ថានទូត​រូបនេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម និង​ព្រះសង្ឃ និស្សិត​ខាង​សម្បារ​ជាខ្លាំង ដោយ​ចោទថា ជាការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​នៃ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​។​

​យ៉ាងណាក៏ដោយ ការធ្វើ​បាតុកម្ម​ដឹកនាំ​ដោយ​សហព័ន្ធ​និស្សិត​បញ្ញា​វ័​ន្ត​កម្ពុជា ត្រូវបាន​កងកម្លាំង​សមត្ថកិច្ច​ក្រុងភ្នំពេញ​បំបែក និង​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ បណ្តាល​ឲ្យ​ក្រុមបាតុករ​ណ៍​មួយចំនួន​រងរបួស​ទៀ​ត​ផង​៕​ រូបថតៈ ស៊ឺន ចែងចើន
_DSC0005 _DSC0013 _DSC0060 _DSC0064 _DSC0071 _DSC0078 _DSC0087 _DSC0098 _DSC0103 _DSC0115 _DSC0130 _DSC0139 _DSC0149 _DSC0169 _DSC0177 _DSC0184 _DSC0226 _DSC0238 _DSC0242 _DSC0247 _DSC0253 _DSC0272 _DSC0278 _DSC0279 _DSC0161