ព្រះសង្ឃ និង​ក្រុមបាតុក​ធ្វើ​សមាធិ ៥ នាទី នៅមុខ​ស្ថានទូត​យួន​

ព្រះសង្ឃ និង​ប្រជាពលរដ្ឋ ដែលជា​ក្រុមបាតុករ នៅ​រសៀល​ថ្ងៃទី ១៣ សីហា​នេះ បានធ្វើ​សមាធិ និង​សូត្រធម៌​ជយ​ន្តោ ដើម្បី​បន្ទន់ចិត្ត​ដល់​ស្ថានទូត​វៀតណាម ឲ្យ​ចេញមក​ទទួល​ញត្តិ​។

​យ៉ាងណាក៏ដោយ ការតវ៉ា​រយៈពេល ៣ ថ្ងៃ​មកនេះ ក្រៅពី​ដាក់​ញត្តិ​តាម​ស្ថានទូត​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ដើម្បី​ឲ្យ​ដឹងឮ​រឿង​ទឹកដី​កម្ពុជា​ក្រោម​។ មកទល់ នឹង​ពេលនេះ ស្ថានទូត​វៀតណាម នៅ​មិន​ព្រម​ចេញ​ទទួល​ញត្តិ​របស់​ក្រុមអ្នកតវ៉ា​នៅឡើយ​ទេ​។​

​បើតាម​លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​ដឹងថា ខាង​ក្រុម​របស់លោក​ទុក​រយៈពេល ១ ឬ ២ សប្តាហ៍​ទៀត បើ​ក្រសួងការបរទេស​កម្ពុ​ជា ពុំមាន​ការកោះហៅ​មន្ត្រី​ទូត​វៀតណាម​មក​ដោះស្រាយ​រឿង​បំភ្លៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម​នោះទេ លោក នឹង​ដឹកនាំ​ធ្វើបាតុកម្ម​ជា​ទ្រង់ទ្រាយ​ធំ​បន្តទៀត​៕ រូប​ថ​តៈ ស៊ឺន ចែង​ចើ​ន​

_DSC0518 _DSC0520 _DSC0521 _DSC0522 _DSC0524 _DSC0527 _DSC0529 _DSC0532