ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ជំនួបមន្រ្តីសហរដ្ឋអាមេរិក ផ្នែកសេរីភាព ជំនឿសាសនា នៅរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក

ដោយៈ សឺង សុជាតិ
បន្ទាប់ពីសហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើយុទ្ធនាការ ឃោសនា នូវទិសដៅ នៃ ផែនការសំខាន់ៗ ក្នុងដំណើរឆ្ពោះទៅកាន់មាតុភូមិកម្ពុជាក្រោម ដើម្បីស្វែងរកសិទ្ធិ សម្រេចវាសនាខ្លួនដោយខ្លួនឯង ពីរបបអាណានិគមយួនសព្វថ្ងៃ។
  នៅពេលដែលសហពន្ធខ្មែរកម្ពុជាក្រោម បានធ្វើចលនា ដោយអហឹង្សា ទាមទារ សិទ្ធិសេរី និងជំនឿសាសនា លើឆាកអន្តរជាតិនោះ កាលពីថ្ងៃពុធសប្តាហ៏កន្លងហើយ ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលដឹកនាំដោយលោកប្រធានប្រតិបត្តិ ថាច់ ង៉ុក ថាច់ រួមដំណើរជាមួយ លោក ត្រឹង ម៉ាន់រិន នាយកផែ្នកការ, លោក ត្រឹង យ៉ាប់ នាយក រដ្ឋបាល និងព្រះតេជគុណ ថាច់ ប៊ីរង្គ ទទួលបន្ទុកអន្តរសាសនា នៃសហពន្ធ បានចូល រួមកិច្ចប្រជុំមួយស្តីពីស្ថានភាពសិទ្ធិមនុស្ស និងសេរីជំនឿសាសនា នៅរដ្ឋធានីវ៉ាស៊ីន តោន ដែលរៀបចំឡើងដោយក្រសួងការបរទេសហរដ្ឋអាមេរិក ផែ្នកអន្តរសាសនា។
 លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានមានប្រ សាសន៏ប្រាប់សារពត៌មានព្រៃនគរថា៖ គោលបំណងរបស់យើងខ្ញុំ មកចូលរួមប្រជុំជា មួយមន្រ្តីអន្តរសាសនា របស់អាមេរិកលើកនេះ គឺក្នុងការទប់ស្កាត់ពាក្យកុហកបោក ប្រាស់នៃអាជ្ញាធរក្រុងហាណូយ ស្តីពីស្ថានភាពសិទ្ធិមនុស្សរបស់ខ្មែរក្រោម នៅក្នុងប្រ ទេសយួន ដែលនឹងត្រូវទៅឆ្លើយបំភ្លឺចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រ ជាជាតិ នាថ្ងៃទី៨ ខែឧសភា ខាងមុខ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
 លោក ត្រឹង មាន់រិន នាយកផែនការ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលចូលរួមក្នុងកិច្ចប្រជុំនោះ បានមានប្រសាសន៏ប្រាប់សារពត៌មានព្រៃនគរថា៖ សហព័ន្ធមានកិតិ្ត យស និងមោទនភាពមែនទែន ដោយបានក្រសួងការបរទេសអាមរិក ផែ្នកអន្តរសាស នា អនុញ្ញាតឲ្យជួប ដើម្បីរាយការណ៏និងផ្តល់ឯកសារសំខាន់ៗទាក់ទិននឹងយួនរំលោភ សិទ្ធិមនុស្សខ្មែរក្រោម ពីអាជ្ញាធរយួនកុម្មុយនីស្ត។
 លោកនាយកផែនការបានមានប្រសាសន៏បន្ថែមថា៖ បន្ទាប់ពីសហព័ន្ធខ្មែរកម្ពុជា ក្រោម ធ្វើយុទ្ធនាការនៅលើឆាកអន្តរជាតិ នៅក្នុងប្រទេសយួនៗគេបានបន្ថូរបន្ថយ ចំ ពោះជីវភាពនៃការរស់នៅរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមមួយចំនួន តែទោះ ជាយ៉ាងណាក្តី ការបន្ថូរបន្ថយនោះ គឺជាការបោកបញ្ឆោត លួងលោម និងទិញទឹកចិត្ត ខ្មែរក្រោម តែប៉ុណ្ណោះ តែសហព័ន្ធខ្មែរកម្ពុជាក្រោម នៅតែមានសង្ឃឹម និងតស៊ូ រហូត ទទួលបានជោគជ័យ….។

នៅក្នុងជំនួបនោះ ក្រៅពីមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកអន្ត រសាសនា ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានជំនួបជាមួយនឹងមន្រ្តីសិទ្ធិមនុស្ស ក្រៅរដ្ឋាភិបាលជាច្រើន ក្នុងនោះក៏មានមន្រ្តីអង្គការឃ្លុំមើលសិទ្ធិមនុស្សអន្តរជាតិ នឹង មន្រ្តីតំណាងស្ថានទូតនានា ព្រមទាំងសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រ ជាជាតិ ដែលមានស្ថានកុងស៊ុល ឬទូត ប្រចាំនៅសហរដ្ឋអាមេរិកផងដែរ។.