ដំណឹងជ្រើសបុគ្គលិក

VOKK

វិទ្យុសំឡេងកម្ពុជាក្រោម (VOKK) ត្រូវការជ្រើសរើសអ្នករាយការណ៍ព័ត៌មាន ២ រូប (ប្រុសម្នាក់ និង ស្រីម្នាក់) ប្រចាំការនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា សម្រាប់រាយការណ៍ព័ត៌មានខ្មែរក្រោម

បេក្ខជន / បេក្ខនារី ត្រូវមានលក្ខណសម្បត្ដិដូចខាងក្រោម ៖

• មានកម្រិតសិក្សាយ៉ាងហោចណាស់ថ្នាក់បរិញ្ញាបត្រ ។

• មានបទពិសោធនៅក្នុងវិស័យសារព័ត៌មាន ។

• មានចំណេះដឹងភាសាខ្មែរអាចប្រើការបាន ។

• មានចំណេះដឹងផ្នែកភាសាអង់គ្លេសល្មមអានស្រាវជ្រាវ និងផ្ទៀងផ្ទាត់ព័ត៌មានជាភាសានេះបាន ។

• មានបទពិសោធក្នុងការសរសេរ និងការប្រាស្រ័យទាក់ទងផ្ទាល់មាត់ ។

• ចេះកែសម្រួលអត្ថបទបានត្រឹមត្រូវតាមក្បួនច្បាប់សារព័ត៌មាន ។

• ត្រូវមានចំណេះដឹងផ្នែកកុំព្យូទ័រ Microsoft Words, កាត់តសំឡេងតាមកម្មវិធី Audacity ឬ កម្មវិធីដែល លោកអ្នកចេះ, ចេះប្រើ Internet / Email និងជាពិសេស ចេះប្រើខ្មែរយូនីកូដ ។

• មានឆន្ទៈក្នុងការងារ អាចធ្វើការម្នាក់ឯង ឬ ជាក្រុម ។

បេក្ខជន ឬ បេក្ខនារីណាមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប និងពាក្យសុំចូលធ្វើការសរសេរដោយ ខ្លួនឯងមកកាន់ការិយាល័យវិទ្យុ សំឡេងកម្ពុជាក្រោម នៅសហរដ្ឋអាមេរិកតាមរយៈ

អាសយដ្ឋាន៖ P.O Box 51201 San Jose CA 95151 USA

អ៊ីម៉ែល៖ vokk2001@gmail.com ឬ khmerkampucheakrom@gmail.com

ទូរស័ព្ទ៖ (408) 550-5060

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៣.