ខ្មែរក្រោមនៅកម្ពុជា នឹងចូលរួមបោះឆ្នោតជ្រើសរើសមេដឹកនាំអាណត្តិថ្មី

ដោយៈ ចៅ មុនីខេមរា

            នៅប្រទេសកម្ពុជា មិនដល់កន្លះខែទៀតទេ ការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្រ្ត និងនាយក រដ្ឋមន្រ្តីអាណត្តិទី៤ នឹងចូលមកដល់ ហើយក៏ជាដំណាក់ការដែលប្រជាពលរដ្ឋខ្មែរម្ចាស់ស្រុក ទម្លាក់ សន្លឹកឆ្នោតទៅក្នុងហិបឆ្នោត ដើម្បីទទួលយកមេដឹកនាំដែលខ្លួនសង្ឃឹមថា នឹងជួយជីវិភាពរបស់រាស្រ្ត ឲ្យ រស់នៅមានសេចក្តីថ្លៃថ្នូរ ជាជាតិសាសន៍ដែលមាន ឯករាជ្យពេញលេញ មានអធិបតេយ្យភាព និងឋិតនៅក្នុងឥរិយាបថជាម្ចាស់ប្រទេសជាតិពិតប្រាកដ

 

            ស្របដែលប្រជាពលរដ្ឋខ្មែរកំពុងប្រុងស្មារតី ដើម្បីទៅទម្លាក់សន្លឹកឆោ្នតចូលទៅក្នុងហឹបឆ្នោត នោះ ប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរកំណើតកម្ពុជាក្រោមជាច្រើន ដែលបានរត់ភៀសខ្លួន ឬចូលទៅរស់ នៅក្នុងប្រទេសកម្ពុជា តាមការគាំទ្រដោយរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ពួកគាត់នឹងចូលរួមបោះឆ្នោត  ផងដែរ។

 

            ព្រះសង្ឃមួយអង្គ សុំមិនបញ្ចេញព្រះនាម បានរត់ភៀសខ្លួនទៅដល់ប្រទេសកម្ពុជាប្រមាណជាង ១០ឆ្នាំមកនេះ ដោយសារមិនអាចទ្រំាបាន នូវទង្វើរំលោភសិទ្ធិមនុស្សពីសំណាក់រដ្ឋាភិបាលក្រុងហា ណូយ ព្រះសង្ឃអង្គនេះបានមាន សង្ឃដីឲ្យដឹងថា ឆ្លងតាមការតស៊ូមតិរបស់ជនជាតិដើមខ្មែរកម្ពុជា ក្រោម ដោយមានការចូលរួមជួយជ្រោមជ្រែងពីមជ្ឈដ្ឋានជាតិ អន្តរជាតិនោះបងប្អូនខ្មែរក្រោមមួយចំនួន នៅប្រទេសកម្ពុជា បានទទួលសក្ខីប័ណ្ឌបញ្ជាក់ពីអត្តសញ្ញាណជាពលរដ្ឋខ្មែរពេញ លក្ខណៈច្បាប់ ជា មូលដ្ឋានអាចចុះឈ្មោះទៅចូលរួមបោះឆ្នោតបានច្រើនជាងអាណត្តិមុនៗ ព្រះសង្ឃអង្គនេះបានឲ្យដឹង ថា ព្រះអង្គមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការចូលរួមបោះឆ្នោត ដើម្បីជ្រើសរើសតំណាងរាស្រ្ត និងនាយករដ្ឋមន្រ្តីអាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែ កក្កដា ខាងមុខនេះ…….

 

            ព្រះសង្ឃអង្គនេះបានបន្តទៀតថា ទិសដៅសំខាន់ដែលព្រះអង្គក៏ដូចជាប្រជាពលរដ្ឋខ្មែរក្រោម ចង់ បាននោះ គឺមេដឹកនាំមួយដែលមានស្មារតីចេះឲ្យតំលៃដល់ជាតិ ជាពិសេសគឺជាយកចិត្តដាក់ចំពោះ បងប្អូនខ្មែរក្រោម ដែលកំពុងរស់នៅលើទឹក ដីកម្ពុជាសព្វថ្ងៃ និងកំពុងឋិតក្រោមនឹមអាណានិគមយួន….

             ចំណែកឯព្រះសង្ឃមួយផ្សេងទៀត បានមានសង្ឃដីស្រដៀងគ្នាថា ព្រះអង្គនឹងនិមន្តចូលរួមទម្លាក់សន្លឹកឆ្នោតចូល ហិបឆ្នោតដែរ ប៉ុន្តែព្រះអង្គមិនបានបញ្ជាក់ថា មានទំនោលទៅគណៈនយោបាយ ឬថ្នាក់

ដឹកនាំរូបណានោះទេ ព្រះសង្ឃអង្គនេះឲ្យដឹងថា……

             ព្រះសង្ឃខ្មែរក្រោមបានបន្តថា កន្លងមកនេះប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់លើទឹកដីរបស់ខ្លួន ជួបប្រទះរឿង អយុត្តិធមិច្រើនណាស់ ដែលក្នុងនោះមានករណីចាប់ផ្សឹកព្រះសង្ឃខ្មែរក្រោមហើយបញ្ជូន

មកឲ្យរដ្ឋាភិបាលយួនដាក់ពន្ធនាគារទាំងបំពាន។ លើសពីនោះគឺជាបង្ក្រាបទៅលើប្រជាពលរដ្ឋ ដែលព្រះ អង្គអះអាងថាមិនអាចទទួលយកបានឡើយ……

 

            គួររំលឹកថា យោងតាមបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស មកដល់ពេលមានប្រជា ពលរដ្ឋខ្មែរក្រោមប្រមាណជាង១លាន កំពុងរស់ទាំងត្រដាប់ត្រដួសក្នុងប្រទេសកម្ពុជា។ ប្រជាពលរដ្ឋ មួយចំនួនត្រូវបានរដ្ឋាភិបាល មន្រ្តីឃុំសង្កាត់ផ្តល់សៀវភៅកំណើត ប័ណ្ណគ្រួសារ និងអត្តសញ្ញាណប័ណ្ណ។ ហើយក៏មានជនជាតិដើមខ្មែរក្រោមជាច្រើនណាស់ដែរ ដែលមិនទាន់ទទួលបាន ព្រោះពួកគាត់មិនព្រម ដោះឈ្មោះ ត្រកូល និងទីកន្លែងកំណើតរបស់ពួកគាត់

.