ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស កោះហៅប្រទេសយួន ទៅបំភ្លឺបញ្ហាសិទ្ធិមនុស្ស នៅទីក្រុងស្សឺណែវ

ដោយៈ សឺង សុជាតិ
នៅក្នុងបំណាចឆ្នាំ២០០៨ កន្លងទៅថ្មីៗនេះ អង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើន រួមទាំងសហ គមន៏អឺរ៉ុប ដែលមានទីស្នាក់ការនៅទីក្រុងស្សឺណែវ, ញូវយ៉ក និងបារីសជាដើម បានចេញរបាយការណ៏ប្រ
ចាំឆ្នាំរបស់ខ្លួន ស្តីពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសយៀកណាម បង្ហាញឲ្យឃើញថា ប្រទេសកុម្មុយនីស្ត យួនមួយនេះ នៅតែបន្តការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ទៅលើសេរីភាព នៃការបញ្ចេញមតិ, ការប្រតិ បត្តិ ប្រពៃណី ទំនៀមទម្លាប់ និងជំនឿសាសនា របស់ជនជាតិដើមខ្មែរក្រោម រួមទាំងជនជាតិភាគតិច រាប់លាននាក់ ដែលកំពុងរស់នៅក្រោមអាណានិគយួនផ្តាច់ការនោះផងដែរ។
 បន្ទាប់ពីរបាយការណ៏ជាង១០០ទំព័រ របស់អង្គការឃ្លុំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Right Watch) បានកត់ត្រានូវព្រឹត្តិការណ៏រំលោភសិទ្ធិមនុស្ស ទៅលើព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោម ពីសំណាក់ រដ្ឋាភិបាលក្រុងហាណូយ។ របាយការណ៏របស់ចលនាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស (Freedom House) ក៏បានចេញរបាយការណ៏ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅជុំវិញពិភពលោក ក្នុងនោះមានប្រទេស យួននិងកម្ពុជា ដែលជាប្រទេសរំលោភសិទ្ធិមនុស្សច្រើនជាងគេបង្អស់។
 នៅដើមខែមីនានេះ ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស United Nations Human Rights (Office of the High Commissioner for Human Rights ) ដែលមាន អក្សរកាត់ថា UPR បានចេញរបាយការណ៏ទាក់ទិននឹងការរំលោភសិទ្ធិមនុស្សពីអាជ្ញាធរយួន ទៅលើជន ជាតិដើមខ្មែរក្រោម និងជនជាតិភាគតិច ព្រមទាំងថ្កោលទោស ចំពោះរដ្ឋាភិបាលយួនថា ជាប្រទេសមិន គោរពសិទ្ធិមនុស្ស។ ដោយយោងតាមច្បាប់នៃអង្គការនេះ បានបញ្ជាក់ឲ្យដឹងថា ទាំងប្រទេសប្រកាន់លទ្ធិ ប្រជាធិបតេយ្យ ទាំងប្រទេសកុម្មុយនីស្ត នៅជុំវិញពិភពលោក ត្រូវបានកោះហៅបួនឆ្នាំម្តង ដើម្បីឆ្លើយ បំភ្លឺចំពោះមុខអង្គមហាសន្នីបាត ស្តីពីបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសរបស់ខ្លួននីមួយៗ។
 នៅខែឧសភាខាងមុខនេះ ប្រទេសយួន ត្រូវបានអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការសិទ្ធិ មនុស្ស ដែលមានទីស្នាក់ការកណ្តាល នៅទីក្រុងស្សឺណែវ ប្រទេសស្វីស បានកោះហៅឲ្យឆ្លើយបំភ្លឺជុំវិញ ស្ថានភាពសិទ្ធិមនុស្ស ក្នុងប្រទេសរបស់ខ្លួន ដោយរួមទាំងប្រទេសចំនួន៩ទៀតផងដែរ។
 ស្របឧកាសដែលប្រទេសយួន ចូលទៅឆ្លើយបំភ្លឺអំពីបញ្ហាសិទ្ធិមនុស្ស លើឆាកអន្តរជាតិនោះ នាថ្ងៃទី៨ ខែឧសភា ខាងមុខនេះ សហពន្ធខ្មែរកម្ពុជាក្រោម ដែលជាចលនា តស៊ូ ដោយអហឹង្សា ស្រប តាមច្បាប់អង្គការសហប្រជាជាតិ ដើម្បីទាមទារសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ក៏បានចេញសេចក្តី អំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរ និងខ្មែរក្រោម នៅជុំវិញពិភលោក ចូលរួមធ្វើមហាបាតុកម្មអហឹង្សាជា ប្រវត្តិសាស្រ្ត នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០០៩ ខាងមុខ នៅមុខក្រុមប្រឹក្សាសិទ្ធិមនុស្ស នាទីក្រុងស្សឺណែវ ប្រទេសស្វីស ដើម្បីការពារសិទ្ធិមនុស្សខ្មែរកម្ពូជាក្រោម។ យោងតាមសេចក្តីអំពាវនាវ របស់លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ចុះហត្ថលេខា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០០៩ ដែលវិទ្យុសម្លេងកម្ពុជាក្រោមទទួលបាន ដែលមានខ្លឹមទាំងនោះដូចតទៅ៖
  ប្រវត្តិសាស្រ្តខ្មែរនិងយួន បានបន្តភាពតានតឹងពីទសវត្សរ៏មួយទៅទសវត្សរ៏មួយ រហូតដល់ ប្រវត្តិសាស្រ្តពិភពលោក បានបំភ្លេចចោលជនជាតិដើមទាំងឡាយ ជាង៣៧០លាននាក់ដោយ សារ សង្គ្រាមត្រជាក់ ឬសង្គ្រាមប្រល័យពូជសាសន៍តាមបែបសង្គ្រាមអាណានិគមនិយមថ្មី។ ករណីនេះ មេដឹក

នាំយួនបានគេចផុតពីគំនាបពិភពលោក និងនៅតែបន្តការលំលោភជិះជាន់លើជនរួម ឈាមខ្មែរនៅ កម្ពុជាក្រោម។
បាតុកម្មជាវិធីមួយដើម្បីបង្ហាញនិងបញ្ចេញសម្លេងធ្វើគំនាបលើរដ្ឋាភិបាលកុម្មុយនិស្តក្រុងហាណូយ ដែលបន្តការរំលោភសិទ្ធិមនុស្សខ្មែរក្រោម ទោះបីជារដ្ឋកុម្មុយនិស្តនេះបានចុះហត្ថលេខា លើកតិកា សញ្ញាស្តីពីសិទ្ធិមនុស្សក៍ដោយនោះ។ មហាបាតុកម្មជាប្រវត្តិសាស្ត្រ នាថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០០៩ នៅមុខការិយាល័យក្រុមប្រឹក្សាសិទ្ធិមនុស្ស នាទីក្រុងស្សឺណែវ ប្រទេសស្វីស ជាវេទិកាមួយ ដើម្បីបង្ហាញ ឲ្យពិភពលោកឃើញថា ខ្មែរក្រោមត្រូវបានគេបំភ្លេចចោល ដោយសារសង្គ្រាមរុំារៃ ដែលបង្ករឡើងដោយ មេដឹកនាំយួនក្នុងបំណងតែមួយគត់គឺ យកទឹកដីកម្ពុជាក្រោមប៉ុណ្ណោះ។
ខ្មែរក្រោមត្រូវតែក្រោកដើម្បីការពារសិទ្ធិរបស់ខ្លួន!!!
ទង្វើរំលោភសិទ្ធិមនុស្ស នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស, សេចក្តីប្រកាសសិទ្ធិជនជាតិដើម ត្រូវបានរំលោភដូចជា សិទ្ធិជំនឿសាសនា, សិទ្ធិស្រី្ត, សិទ្ធិបញ្ចេញមតិ, ជាពិសេសគឺ សិទ្ធិសម្រេចវាសនា ខ្លួនដោយខ្លួនឯង។
សហព័ន្ធខ្មែរកម្ពុជាក្រោម បានសម្រេចប្រកាសជាសាធារណៈថា និងបន្តបំភ្លឺនូវរាល់អំពើរំលោភ សិទ្ធិមនុស្សនិងថ្កោលទោស ចំពោះស្ថានភាពបច្ចុប្បន្ន ដែលរដ្ឋាភិបាលនេះ បានប្រព្រឹត្តដោយអយុត្តិធម៌ ខុសនិងសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិ, ខុសនិងសេចក្តីប្រ កាសសិទ្ធិជនជាតិដើម និងធម្មនុញ្ញក្រុងហានួយស្តីពីសិទ្ធិនៃជនជាតិនីមួយៗ។
  ដើម្បីឱ្យមហាបាតុកម្ម ជាប្រវត្តិសាស្រ្តនិងទទួលបានជោគជ័យ, មានប្រសិទ្ធិលើវេទិកាអន្តរជាតិ ដូចឆ្នាំ២០០៧នោះបាន គឺអាស្រ័យការគាំទ្រទាំងស្រុង ចំពោះជនរួមឈាមខ្មែរនៅទ្វីបអ៊ឺរ៉ុប មានកម្លាំង ស្មារតី, កម្លាំងថវិកា, កម្លាំងកាយ។ ដោយឡែកគឺអាស្រ័យលើកម្លាំងខ្មែរទូទាំងសកលលោក សូមមេត្តា ជួយជ្រោមជ្រែងដល់មហាបាតុកម្មនេះដូចមាន៖ ផ្ញើជាលិខិតគាំទ្រ, ថវិកាជួយ ដល់ក្រុមបាតុករ, ជួយបន្ត ការផ្សព្វផ្សាយដល់ជនរួមឈាមខ្មែរ ជាញាតិមិត្ត, និងកូនចៅ, ព្រមទាំង សូមមេត្តាជំរាបដល់មិត្តភ័ក្រជន បរទេស, អង្គការក្រៅរដ្ឋាភិបាល, មន្ត្រីរដ្ឋាភិបាល និងរដ្ឋាភិបាល ក្នុងប្រទេសដែលជនរួមឈាមរស់នៅ។
  មហាបាតុកម្មអហឹង្សា ជាប្រវត្តិសាស្រ្តនិងជាលើកទី១ ដែលក្រុមប្រឹក្សាសិទ្ធិមនុស្សកោះ ហៅរដ្ឋាភិ បាសូមមេត្តាផ្ងើវិភាគទាន បេសកកម្មសិទ្ធិមនុស្សក្រុងស្សឺណែវ ទៅកាន់អាស័យដ្ឋានដូចខាងក្រោម៖
 -លោក ថាច់ វៀន នៅប្រទេសបារាំង Email: t-vien@club-internet.fr
– FKKE, BP 69, 93423 – Villepinte, Cedex. France. Tel: +336 2561 1961 – Siret: 441-892-080-00017
-អាមេរិក៖ KKF P.O. Box 0193 Pennsauken. NJ 08110 Tel: (856) 655-9254 Fax: (856) 583-1503
-អូស្រ្តាលី៖ 53/55 Balmoral Ave. Springvale Victoria 3171 Australia Tel: 61395403374
-ញូវស្សឺឡៃន៖ 36 Hain Ave. Mangere East. Auckland 1701 Newzealand Tel: 64 9276 5752
-កាណាដា៖ P.O. Box 39084 London ON N5Y5L1 CANADA. Tel/Fax: (519) 659-3920
លយួនកុម្មុយនិស្ត មកបំភ្លឺចំពោះមុខអន្តរជាតិនូវការរំលោភសិទ្ធិម្ចាស់ស្រុក។

-ពត៌មានបន្ថែម សូមលោកអ្នកទំនាក់ទំនងសកម្មជនសហព័ន្ធតាមតំបន់ដែលលោកអ្នករស់នៅ។
សូមអរព្រះគុណ និងអរគុណ !.