ស្រាវជ្រាវដោយ៖ សឺង សម្រេច/VOKK
តម្លៃជាមូលដ្ឋាននៃព្រះពុទ្ធរូបសម័យនគរភ្នំ ដែលរចនាអំពីថ្ម សំរឹទ្ធ ឈើ ដីដុត កែវ និងភ្លុក សម្រាប់ធ្វើសក្ការៈបូជា ដែលគេបានរកឃើញនៅស្រុកអង្គរបូរី គឺស្ថិតនៅលើសិលធម៌និងព្រហ្មវិហាធម៌ ដែលជាគ្រិះរបស់ព្រះពុទ្ធសាសនា។ រូបចម្លាក់ទាំងអស់នេះ បញ្ជាក់នូវទឹកព្រះទ័យរបស់ព្រះមហាក្សត្រ និងប្រជារាស្ត្រខ្មែរគ្រប់ជាន់ថ្នាក់ ដែលស្តេចបានជាប់ព្រះរាជហប្ញទ័យទៅលើអំពើល្អ ដូចជាការសាង សង់សមិទ្ធិផលផ្សេងៗ មានការជីកស្រះ ស្ថាបនាវត្តអារាមដើម្បីទុកជាកេរសម្បត្តិជាតិ ឬជាសមិទ្ធិផល ក្នុងការសន្សំកុសល និងមគ្គផលរបស់ព្រះអង្គ និងទុកជូនមនុស្សលោកទាំងពួង។ចំពោះសមិទ្ធិផលគ្រប់ប្រភេទ ទាំងព្រះមហាក្សត្រនិងទាំងប្រជារាស្ត្រខ្មែររមែងតែធ្វើកិច្ចអធិដ្ឋាន នូវផល្លានិសង្ស ដែលកើតឡើងមកពីការស្ថាបនាសមិទ្ធិផលទាំងឡាយនេះ ដើម្បីសម្រេចផលនៅជាតិ នេះនិងជាតិក្រោយ ព្រមទាំងប្រាសចាកនូវបាបកម្មនានា ឆ្ពោះទៅត្រើយបរមសុខ ពោលគឺព្រះនិព្វាន។
លើសពីនេះទៅទៀត ភាពសម្បូរបែបនៃព្រះពុទ្ធរូបខ្មែរ ក៏បង្ហាញឲ្យយើងដឹងថា វប្បធម៌ឥណ្ឌា ដែលបានជះឥទ្ធិពលទៅលើវប្បធម៌ខ្មែរ មានច្រើនប្រភព ពោលគឺពុំមែនចេញមកពីកន្លែងឬតំបន់តែ មួយទេ។
ដូច្នេះហើយបានជាគេរកឃើញ នូវព្រះពុទ្ធរូបដែលមានរចនាបថប្លែកៗពីគ្នា គឺមានបែបគន្ធារៈ អមរាវតី មធុរា ឬអជន្តា ជាដើម ដែលជាភស្តុតាងបង្ហាញឲ្យយើងដឹងយល់ពីសមត្ថភាពវប្បធម៌ និង ទេពកោសល្យពិតៗរបស់ជនជាតិខ្មែរ ប្រមាណជា២.០០០ឆ្នាំមកហើយ។
ទស្សនៈស្តីពី លោក
ទស្សនៈស្តីពីលោកនាសម័យនគរភ្នំ ជាការរួមសង្វាស់រវាងទស្សនៈមនខ្មែរ ដែលជាសំណង់ នៃប្រព័ន្ធគំនិតរបស់ខ្មែរបុរាណ ហើយតាមទស្សនៈដែលមានលក្ខណៈជាសំយោគនេះ លោកយើងនេះ ត្រូវចែកជាបីឋាន ឬភាគ គឺឋានសួគ៌ ឋានមនុស្ស និងឋាននរក។
សូមជម្រាបថា ទោះបីជាតិខ្មែរយើងប្រតិបត្តិលិទ្ធិព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ក៏ជំនឿ លើឥទ្ធិពលធម្មជាតិ និងការគោរពលើដូនតាចាស់ស្រុក ឬអារក្សអ្នកតានៅតាមភូមិស្រុក ដែលជាជំនឿ នាសម័យប្រវត្តិសាស្ត្រ ត្រូវបានបន្តជារៀងរាល់ថ្ងៃ។
តាមការពិនិត្យនិងវិភាគ វត្ថុបុរាណមួយចំនួនថ្មីដែលយើងជួបប្រទះក្នុងស្ថានីយ៍អង្គរបូរី យើង មានតម្រុយថា ដូនតាខ្មែរយើងដែលបានតាំងលំនៅស្ថាននៅលើទីតាំងនេះ មានជំនឿលើអារក្សអ្នកតា ចាស់ស្រុក ដូចសព្វថ្ងៃ ទោះបីគេនិយមប្រណិបត្តិទេវតាតូចធំ នៃសាសនាទាំងពីររបស់ជាតិក្លិង្គយ៉ាង ណាក៏ដោយ។
នៅឋានមនុស្ស គេឃើញមានទេវតាតូចធំជាច្រើន ដូចជាព្រះនារាយណ៍ ព្រះសិវៈ ព្រះព្រហ្ម និងវត្ថុសក្តិសិទ្ធិជាអារក្ស អ្នកតា រុក្ខទេវតា យក្ស រាជសីហ៍ នរសិង្ហ ដែលបានបីបាច់ថែរក្សា ព្រមទាំង ផ្តល់សេចក្តីសុខសប្បាយដល់មនុស្សលោក។
នៅលើអាកាស គេសង្កេតឃើញមានព្រះឥន្ទ ស្រីទេពអប្សរ និងសត្វអច្ឆរិយៈមួយចំនួន ដូចជា ហង្ស គ្រុឌ ឬ នរសិង្ហ ជាដើម។
ចំណែកនៅឋាននរកវិញ ដែលជាលំនៅស្ថានរបស់ភូជង្គនាគ គេឃើញមាននរក គឺទីនេះហើយ ដែលពួកយមបាលធ្វើទារុណកម្មមនុស្សដែលបានសាងអំពើបាបកម្ម នៅពេលដែលគេនៅមានជីវិត នៅឡើយ។
សូមជម្រាបថា នេះជាសេចក្តីសន្និដ្ឋាន ដែលពឹងផ្អែកទៅលើការវិភាគវត្ថុបុរាណមួយចំនួន ដែល ទើបជួបប្រទះពេលថ្មីៗនេះ ហើយជាមូលដ្ឋាននៃទស្សនៈខ្មែរ នាសម័យបុរាណ។
មូលហេតុដែលនាំឲ្យជនជាតិខ្មែរទទួលទេវតា ព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាដោយភាព សុខដុមរមនា គឺដោយសារវត្ថុអច្ឆរិយៈក្លិង្គទាំងនោះ បានធ្វើឲ្យទស្សនៈដើមស្តីពីលោករបស់គេ មាន ភាពរឹងមាំខុសពីសម័យកាលមុនៗ ដូចជាខ្លឹមសារនៃអត្ថបទសិលាចារឹក ដែលមានលកក្ខណៈជា ព្រហ្មញ្ញសាសនាជាសក្ខីភាពស្រាប់។ ម៉្យាងទៀត ដោយយោងទៅលើទស្សនៈនេះ យើងអាចឃើញ នូវឆន្ទៈខ្មែរយ៉ាងច្បាស់លាស់ ចំពោះបញ្ហាស្តីពីលោក ពោលគឺខុសពីសម័យមុនៗ គេឃើញក្នុងសម័យ នគរភ្នំ នូវការលើកតម្កើងនូវមហិទ្ធិរិទ្ធិ ឬព្រហ្មវិហារធម៌ដ៏ធំធេងមហិមារបស់ទេវតាក្លិង្គ ដូចជាព្រះសិវៈ ព្រះវិស្នុ ព្រះនាងលក្ស្មី ជាដើម ដែលបង្កើត ឬរក្សាលោកយើងនេះ។
អ្វីដែលពោលខាងលើនេះ បានបង្ហាញឲ្យយើងឃើញនូវជំនឿខ្មែរ ស្តីពីលោកយ៉ាងប្រាកដ។ ដូច្នេះហើយ ការបួងសួងលួងលោកទាវតា ពុំមែនជាការចៃដន្យទេ ហើយការគោរពបូជានេះ នៅតែមាន ជីវិតដល់សព្វថ្ងៃ។
វិស័យអក្សរសាស្ត្រ
ថ្វីត្បិតតែយើងឃើញមានវត្តមានរបស់តួអក្សរជាច្រើនឆ្លាក់លើបន្ទះថ្ម ចិញ្ចៀន បន្តោងក និង ក្រវិលត្រចៀក នៅតំបន់នានានៃប្រទេសសព្វថ្ងៃ នៅកំពង់ផែអូរកែវ និងអង្គរបូរី នារវាងសតវត្សរ៍ទី១ ដល់សតវត្សរ៍ទី៣នៃគ.ស.ក៏ដោយ ក៏គេពុំអាចចាត់ទុកថា អក្សរចារឹកទាំងអស់នោះ តំណាងអក្សរ សិល្ប៍ឬអក្សរសាស្ត្រនៅឡើយទេ គេត្រូវរង់ចាំសតវត្សរ៍ទី៣នៃគ.ស.ទើបឃើញការលេចធ្លោនូវអក្សរ សាស្ត្រខ្មែរ តាមរយៈសិលាចារឹកដ៏វែងមួយដែលចាស់ជាងគេបង្អស់ គឺសិលាចារឹក វូកាញ់ នៅកម្ពុជា ក្រោម។
តទៅនេះ យើងនឹងលើកយកនូវផ្ទាំងសិលាចារឹកមួយចំនួន ដើម្បីបង្ហាញពីវិស័យអក្សរសាស្ត្រ នាសម័យនគរភ្នំ។ ផ្ទាំងសិលាចារឹកដែលយើងនឹងលើកយកមកពិនិត្យនៅទីនេះ មានចំនួន៤ផ្ទាំង ដែល មានដូចតទៅៈ
ទី១- សិលាចារឹកនៅ វូកាញ់ ខេត្តញ៉ាត្រាង វៀតណាមខាងត្បូង កម្ពុជាក្រោម ដែលនាសម័យ ដើម ស្ថិតក្នុងបរិវេណនគរភ្នំ។
ទី២- សិលាចារឹកនៅ អ្នកតាដំបងដែក ខេត្ត តាកែវ។
ទី៣- សិលាចារឹកប្រាសាទប្រាំល្វែង ក្នុងដែនដីកូសាំងស៊ីន កម្ពុជាក្រោម ក្នុងស្រុកទឹកខ្មៅ ខេត្ត ព្រែកប្ញស្សី។
ទី៤- សិលាចារឹកនៅទន្លេបាទី ខេត្តតាកែវ ប្រាសាទតាព្រហ្ម។
សិលាចារឹកទី១ សិលាចារឹកនៅ វូកាញ់
តាមសេចក្តីរបស់លោក ហ្សង់ ភីលីយោហ្សា សិលាចារឹក វូកាញ់ ជាសិលាចារឹកខ្មែរ នាសម័យ នគរភ្នំ ត្រូវបានគេចារឡើងនៅសតវត្សរ៍ទី៣នៃគ.ស. ហើយមានលក្ខណៈជាព្រហ្មញ្ញសាសនា។ ការ សន្និដ្ឋានខាងលើនេះ ធ្វើឲ្យយើងបដិសេធនូវទស្សនៈដែលធ្លាប់មានមកពីមុន។
ក – អត្ថបទដើមជាភាសាសំស្ក្រឹតៈ
…ប្រជានំ…បឋមវិជយ…ណ្ណិបស្សាប។ អាជ្ញា បិតំ ទសសិរាជវរេណ…រាជគណ…វាគមតំ បពន្តុ ស្រីមារ…រាជកុល…ដ…នស្រីមារ…លោ…ន កុលនន្ទ- នេន អាជ្ញា បិតំ សូជន…មឡេ វាក្សំ ប្រវាហិតករំ ករិណោរូរេណ លោកស្សាស្ស គតាគតិ វិ…ន សិង្ហា សនាទ្ធ្យា សិនេន ក្រាតរិ នាន្ត្យកេ សូសមីករណធ នេ្ទនតប្តេមុ យត កិញ្ចិទ្របតំ សុវណ្ណ៍មបិ វាសស្ថាវរញ្ជង្គមកោដ្ឋាគេរិក…នំ ប្រិយហិតេ សវូ៍ វិសម្តំ មយា តទេ វំ មយានុប្រាជ្ញាតំ ភិរិស្សៃរបិ រាជភិរនុបន្តវ្យំ វិទិតមស្តុ ចមេភត្ឍស្ស វិរស្ស…។
ខ- សេចក្តីប្រែសម្រួលៈ
…សេចក្តីករុណាចំពោះសព្វសត្វទាំងឡាយ…ប្រថមជយ…ថ្ងៃពេញបូរបី(?)…ព្រះវររាជាទ្រង់ បានប្រកាស ក្នុងរាជសភាថា “ ចូរប្រជាជនក្រេបផឹកនូវទឹកអម្រឹត ពោលគឺព្រះរាជបន្ទូល ព្រះបាទ… ជាវង្សនៃព្រះបាទស្រីមរញ ទ្រង់បានជាកិត្តិយស នៃរាជវង្សស្រីមារៈ ទ្រង់បានប្រកាសក្នុងកណ្តាល ជំនុំជន នូវព្រះរាជបន្ទូលសូរសីហនាថជាប្រយោជន៍ ដល់ប្រជាជនទាំងឡាយ ទ្រង់ជាករិណ ទាំងពីរដ៏ ប្រសើ ទ្រង់ប្រថាប់លើសិង្ហាសនៈ(ព្រះរាជបល្ល័ង្កស្វេតឆ័ត្រ?) ហើយទ្រង់ឈ្វេងយល់នូវគតាគតិ គឺការ អន្ទោលស្លាប់កើតនៃមនុស្សលោក ទើបត្រាស់ថា “ ការលើកកូនខ្ញុំក្តី បងប្អូនខ្ញុំក្តី មិនមែនអ្នកអន្ទៀតទេ បានសម្រេចបំណងខ្លួនហើយ(បានសោយរាជតទៅ?) (ខ្ញុំសូមឲ្យយក) សម្បត្តិខ្ញុំទាំងអស់ ប្រាក់មាស សង្ហារិមក្តី អសង្ហារិមក្តី ទៅប្រើជាវត្ថុសម្រាប់ជាទីរីករាយ និងជាប្រយោជន៍ដល់សត្វលោកទាំងឡាយ។ នេះជាសេចក្តីបញ្ជារបស់ខ្ញុំ។ សូមព្រះរាជាទាំងឡាយនៅក្នុងអនាគត ប្រតិបត្តិតាមព្រះរាជបញ្ជារបស់ ខ្ញុំកុំបីខាន។ ហើយចូរប្រឹក្សាជាមួយ សេវការមាត្យឈ្មោះវ័រ…របស់ខ្ញុំ” ។
សិលាចារឹកទី២: សិលាចារឹកនៅអ្នកតាដំបងដែក
សិលាចារឹកនេះ ជាសិលាចារឹកដែលគេបានរកឃើញនៅខេត្តតាកែវ ហើយបានពីពណ៌នាអំពី ព្រះនាង កុលប្រភាវតី ដែលជាអគ្គមហេសីរបស់ព្រះបាទ កៅណ្ឌិន្យវម៌្ម ពោលគឺព្រះនាងទ្រង់ប្រាថ្នាចេញ ចាកលោក ហើយបានស្ថាបនាទេវាល័យតម្កល់បដិមាព្រះវិស្ណុ ដែលធ្វើអំពីមាសសុទ្ធ ព្រមទាំងលំនៅ និងស្រះសម្រាប់ពួកព្រាហ្ម។