ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅថ្ងៃនេះ នាង សុវណ្ណថា តារាដ៏ល្បីនៅក្នុងបណ្ដាញសង្គម Facebook ក៏បានចូលរួមក្នុងពិធីខួប ៦៥ ឆ្នាំ នៅវត្តសាមគ្គីរង្សី ដើម្បីរំឭកដល់ ថ្ងៃបារាំងកាត់ដែនដីកម្ពុជាក្រោមឲ្យវៀតណាម ផងដែរ ។ក្រៅពីការចូលរួមដោយផ្ទាល់ នាង ធី សុវណ្ណថា ក៏បានរចនា រូបថតរបស់ខ្លួន ក្នុងសម្លៀកបំពាក់ពណ៌ខៀវលឿងក្រហម និងដៃកាន់ទង់ជាតិខ្មែរក្រោម ដាក់នៅលើ Profile Facebook របស់ខ្លួនដើម្បីសម្ដែងនូវការសោកស្ដាយចំពោះការបាត់បង់ដែនដីកម្ពុជាក្រោម ទៀតផង ។

នាង ធី សុវណ្ណថា បានបញ្ជាក់នៅលើ Facebook របស់ខ្លួនថ្ងៃនេះថា រដ្ឋាភិបាលខ្មែរអាចប្ដឹងទៅតុលាការអន្តរជាតិ ដើម្បី យក ដែន ដីកម្ពុជាក្រោម ជារបស់ខ្មែរមកវិញ ព្រោះមានភស្តិ៍គ្រប់គ្រាន់ ។
នាង ធីសុវណ្ណថា បញ្ជាក់ថា ៖
ទឹកដីខ្មែរកម្ពុជាក្រោម មិនទាន់បាត់បង់ទេ យើងនៅមានសិទ្ធ ប្តឹងទាស់ទៅតុលាការអន្តជាតិ យើងនៅមាន ភស្តុតាងជាច្រើន ដែលបញ្ញាក់ថា កម្ពុជាក្រោម ជាទឹកដីប្រទេសកម្ពុជា មានដូចជា ឯកសារប្រវត្តិសាស្ត្រ វត្តអារាម ប្រាសាទ ប្រជាជន ។
ឆ្នាំនេះ ក្រុមយុវជនខ្មែរក្រោម និង យុវជនខ្មែរនៅក្នុងប្រទេសកម្ពុជា បាននាំគ្នាផ្សព្វផ្សាយទង់ជាតិខ្មែរក្រោម យ៉ាងយ៉ាង ផុស ផុលនៅ លើបណ្ដាញសង្គម Facebook ភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍ ខួប ៦៥ ឆ្នាំ ថ្ងៃ ៤ មិថុនា ដែលមិនធ្លាប់ មានតាំង មុនមក ។
សូមបញ្ជាក់ថា អង្គការសមាគមខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរកម្ពុជាក្រោមជាង ១០០០ នាក់ នៅព្រឹកថ្ងៃពុធនេះ បាននាំ គ្នា ប្រារព្ធទិវាកាន់ទុក្ខខួបលើកទី ៦៥ ជាថ្ងៃដែលអាណានិគមបារាំង បានកាត់ទឹកដីខ្មែរចំនួន ២១ ខេត្ត-ក្រុង ទៅឲ្យប្រទេស វៀតណាមត្រួតត្រាមកដល់សព្វថ្ងៃនេះ ។
ពិធីរំឭកខួបបាត់បង់ទឹកដីកម្ពុជាក្រោម ថ្ងៃទី ៤ មិថុនា ធ្វើឡើងនៅវត្តសាមគ្គីរង្សី រាជធានីភ្នំពេញ ដោយមានការរាប់ បាតប្រ គេនព្រះសង្ឃ ដើម្បីឧទិសកុសលដល់ព្រះវិញ្ញាណខណ្ឌ ព្រះមហាវិរក្សត្រ ព្រះវិរសាមណៈ និងវិរបុរសខ្មែរទាំងអស់ដែល បានពលី ជីវិតក្នុងបុព្វហេតុជាតិ ពិសេសទឹកដីខ្មែរកម្ពុជាក្រោម និងជាការផ្ញើរសារមួយដល់រដ្ឋាភិបាលបារាំងដែល បានកាត់ ទឹកដីខ្មែរ ទៅឲ្យវៀតណាមត្រួតត្រានោះ ។
ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេច ស៊ីសុវត្ថិ ពង្សនារី ដែលជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីសំណាក់ ព្រះសង្ឃ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ យុវជន អង្គការសមាគមខ្មែរកម្ពុជា ប្រជាពលរដ្ឋខ្មែរកម្ពុជា ក្រោម និងពលរដ្ឋដែលមានជម្លោះដីធ្លីនៅខេត្តក្រចេះ សរុបប្រមាណជាង ១០០០ នាក់ ។
នៅម៉ោងជាង ៧ ព្រឹកនេះដែរ ព្រះសង្ឃ និង យុវជន ប្រមាណ ២០០ អង្គ/នាក់ ពាក់អាវយឺតដែលមានទង់ ជាតិខ្មែរក្រោម និងដៃកាន់ ទង់ជាតិខ្មែរក្រោម និងទង់ជាតិនៃប្រទេសកម្ពុជា ក៏បានដង្ហែពីភូមិទ្រា សង្កាត់ស្ទឹងមាន ជ័យ ទៅកាន់ វត្តសាមគ្គីរង្សី ដើម្បីចូលរួមប្រារព្ធពិធីនៅទីនោះដែរ ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី ០២ ខែមិថុនា អាជ្ញាធររាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យអង្គការសមាគមខ្មែរកម្ពុជាក្រោម រៀបចំវេទិកាសាធារណៈឡើយ ដោយអនុញ្ញាតឲ្យធ្វើពិធីជួបជុំ និងរាប់បាត្រតាមបែបព្រះពុទ្ធសាសនាតែ ប៉ុណ្ណោះ ។
ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ជាថ្ងៃដែលអាណានិគមនិយមបារាំង បានអនុម័តច្បាប់មួយ ដោយសំរេចកាត់ទឹកដីខ្មែរ កម្ពុជា ក្រោម ចំនួន ២១ ខេត្តក្រុង ទៅឲ្យអាជ្ញាធរ អាណានិគមនិយមវៀតណាមត្រួតត្រា ដោយមិនបានសួរមតិប្រជា ពលរដ្ឋ ខ្មែរ ជាម្ចាស់ស្រុក ឬថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជាឡើយ ៕

