​ប្រធានសភា​តំណាង នៃ​សហព័ន្ធ​ខ្មែរ​ក​ម្ព​ជា​ក្រោម តែងតាំង​ប្រធាន​សាខា ​និង​ជំនួយការ នៅ​ប្រទេស​កាណាដា និង​សហរដ្ឋអាមេរិក

ដោយ ស៊ឺន ចែងចើន l VOKK

នៅក្នុង​សន្និបាត ប្រចាំឆ្នាំ ២០១៧ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ប្រព្រឹត្តទៅ នៅ​ទីក្រុង Orlando រដ្ឋ Florida ចាប់ពី​ថ្ងៃទី ៨ ដល់ ១០ ខែធ្នូ លោក ថាច់ សេ ជា​ប្រធានសភា​តំណាង នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានតែងតាំង លោក គឹម សាក់ ត្វ​ង ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំខេត្ត​កេ​បិ​ច (Quebec) ប្រទេស​កាណាដា​, លោក ត្រឹង ស៊ី ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំខេត្ត​អន់ធា​រី​យោ (Ontario) ប្រទេស​កាណាដា​, លោក កៀង សុវណ្ណ ជា​ប្រធាន សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ Massachusetts សហរដ្ឋអាមេរិក និង​លោក ចៅ ចឿ​ង ជា​ប្រធាន​សាខា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង Victoria ខេត្ត British Columbia ប្រទេស​កាណាដា​, ព្រះតេជព្រះគុណ សួន បូរ៉ា និង ព្រះតេជព្រះគុណ គឹម មឿ​ន គង់នៅ​វត្ត​សុរិយា​រង្សី​ខ្មែរក្រោម នៅ​ទីក្រុង Philadelphia ជា​ជំនួយការ លោក ត្រឹង ម៉ាន់​រិ​ន នាយក​ផែនការ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង ព្រះតេជព្រះគុណ ថាច់ សុបិន គង់នៅ​វត្ត​ខេមររ​ង្សី ទីក្រុង San Jose រដ្ឋ California ជា​ជំនួយការ លោក ថាច់ សេ ដែលជា​ប្រធានសភា​តំណាង នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

ថតរូបអនុស្សាវរីយ៍ ក្រោយបញ្ចប់ថ្ងៃទី ២ នៃសន្និបាតប្រចាំឆ្នាំ ២០១៧ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។
ថតរូបអនុស្សាវរីយ៍ ក្រោយបញ្ចប់ថ្ងៃទី ២ នៃសន្និបាតប្រចាំឆ្នាំ ២០១៧ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។

ទាក់ទង​នឹង​ការតែងតាំង​នេះដែរ នៅ​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៧ ប្រធានសភា​តំណាង នៃសហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានទទួល​ស្គាល់ នូវ​គណៈកម្មការ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ ទេស​ហូ​ឡង់ ដោយមាន លោក ត្រឹង ចន្ទ​សា​រ័​ត្រ ជា​ប្រធាន និង សឺ​ន សា​វ៉ាង ជា​អនុប្រធាន ។ នៅ​ថ្ងៃ ទី ៩ ខែវិច្ឆិកា បានទទួល​ស្គាល់ គណៈកម្មការ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ Oregon ដោយមាន លោក ត្រឹង មិន ជា​ប្រធាន អ្នកស្រី ឡឹម សា​វី ជា​ប្រធាន​ស្ត្រី និង អ្នកស្រី ឡឹម សា​មីន ជា​អនុប្រធាន​ស្ត្រី និង​ទទួលស្គាល់ គណៈកម្មការ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង San Jose រដ្ឋ California ដោយមាន លោក ថាច់ ជូន ជា​ប្រធាន និង លោក ចន្ទ សុផាត ជា​អនុប្រធាន ផងដែរ ។​

​សូមបញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានរៀបចំ​សន្និបាត​ប្រចាំឆ្នាំ ២០១៧ របស់ខ្លួន នៅ​ទីក្រុង Orlando រដ្ឋ Florida សហរដ្ឋ អាមេរិក ដោយមាន​ព្រះសង្ឃ និង​ថ្នាក់ដឹកនាំ គណៈកម្មការ​នាយក សមាជិក សមាជិកា និង​អ្នក​គាំ ទ្រ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ជុំវិញ​ពិភពលោក ប្រមាណ​ជិត ២០០ អង្គ និង រូប និមន្ត និង អញ្ជើញ ទៅ​ពី​ប្រទេស​កម្ពុជា ប្រទេស​អូស្ត្រាលី ប្រទេស​បារាំង ប្រទេស​កាណាដា និង​រដ្ឋ​នានា​ជុំវិញ​សហរដ្ឋ អាមេរិក និង​មាន​ភ្ញៀ​ង​បរទេស​ចំនួន ៣ រូប គឺ បណ្ឌិត Joshua Cooper នាយក វិទ្យា​សិទ្ធិមនុស្ស​រដ្ឋ​ហា​វៃ និង ជាទី​ប្រឹក្សា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​, អ្នកស្រី Laura Harth តំណាង​គណបក្ស​ចម្រុះ​ជាតិ​សាសន៍ និង ចម្រុះ​គណបក្ស (NRPTT) និង លោក Marvin Kunetat តំណាង​អង្គការ UNPO អញ្ជើញ​ចូលរួម​ជា​វាគ្មិន ផងដែរ ៕