ប្រតិភូ នៃស្នងការផ្នែកសេរីភាពសាសនាអន្តរជាតិរបស់ប្រទេសអាមេរិកដែលទើប បានវិលត្រឡប់ពីទស្សនកិច្ចលើកទី៤នៅប្រទេសវៀតណាមកាលពីចុងខែឧសភា កន្លងទៅ បានស្នើសុំសភាសហរដ្ឋអាមេរិកឲ្យដាក់ប្រទេសវៀតណាមជាប្រទេសដែលគួរ បារម្ភ (Country of Particular Concerns (CPC))។
ក្នុងឯកសារសរសេរផ្តល់កសិណសាក្សីដែលយើងបានទទួលនៅចុងសប្តាហ៍ មុននេះ លោក Michael Cromartie អនុប្រធានស្នងការសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការផ្នែកសេរីភាព សាសនាអន្តរជាតិ មានប្រសាសន៍ជម្រាបគណៈកម្មការកិច្ចការសិទ្ធិមនុស្សរបស់សភាអាមេរិក Tom Lantos នៅថ្ងៃព្រហស្បតិ៍កន្លងទៅ ថា ក្នុងដំណើរទស្សនកិច្ចចំនួន៤ដងទៅប្រទេសវៀតណាម ស្នងការលោកអាចទាញសេចក្តីសន្និដ្ឋានបានថា ប្រទេសនេះគឺជាប្រទេសដែលរំលោភលើសិទ្ធិសេរីភាពយ៉ាងធ្ងន់ធ្ងរលើ វិស័យសេរីភាពផ្នែកការគិតគូរ, ផ្នែកសម្បជញ្ញៈ និងផ្នែកជំនឿសាសនា។ លោកបន្តថា ប្រទេសវៀតណាមតែងធ្វើទុក្ខបុកម្នេញចំពោះសហគមន៍សាសនានិងសកម្មជន នានាដែលទាមទារសេរីភាព។ » អានបន្ថែម »
ដោយៈ ចៅ មុនីខេមរា
ការឃុំខ្លួនកសិករខ្មែរក្រោមមួយរូប ឈ្មោះ វិញ បា មកដល់ពេលនេះ មិនទាន់ត្រូវបានគេដោះលែង ឲ្យមានសេរីភាពនៅឡើយ បើទោះបីមានការតវ៉ាពីក្រុមគ្រួសារ និងបងប្អូនខ្មែរក្រោមនៅក្រៅប្រទេស ។
មន្រ្តីសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា លោក វិញ បា ភេទប្រុស អាយុ ៥៧ ឆ្នាំ ដែលត្រូវអាជ្ញាធរយួនចាប់ខ្លួនកាលពីថ្ងៃទី ៣០ ឧសភា បន្ទាប់ពីរូបលោក និងក្រុមគ្រួសារ ធ្វើដំណើរទៅសួរសុខទុក្ខឪពុកម្តាយនៅខេត្តក្រមួន-ស ឬយួនហៅគៀនយ៉ាង ។ ហើយការឃុំខ្លួនលោក វិញ បា មកដល់ថ្ងៃនេះនៅតែគ្មានការបើកអង្គសវនា-ការ ឬចោទប្រកាន់ជាផ្លូវការពីបទអ្វីនូវឡើយ ។ » អានបន្ថែម »
ដោយ VOKK
រដ្ឋាភិបាលកុម្មុយនិស្តយួន នៃក្រុងហាណូយ បានបង្ហាញគោលនយោបាយ អប់រំស្មារតីជនជាតិដើមខ្មែរក្រោម ដែលកំពុងរស់នៅលើដែនដីសណ្តទន្លេមេគង្គ ។ តាមផែនការចាប់តាំងខែកុម្ភៈ រហូតមកដល់ខែកញ្ញា ឆ្នាំ២០០៩ រដ្ឋាភិបាលកុម្មុយនិស្តយួនបានចាត់តាំងបញ្ជាឲ្យគណៈចង្អុលការតំបន់និរតី ក្រោមការដឹកនាំរបស់បុគ្គឈ្មោះ ស៊ើង សុង ស៊ើង ធ្វើដំណើរទៅសួរសុខទុក្ខ និងកោះប្រជុំកម្មាភិបាល បក្ខជន គណៈកម្មការវត្ត ព្រះសង្ឃ និងសិស្ស និស្សិតខ្មែរកម្ពុជាក្រោមទូទាំងដែនដីកម្ពុជាក្រោម ។ » អានបន្ថែម »
ដោយៈ VOKK
ប្រភពព័ត៌មានពីទឹកដីខេត្តឃ្លាំង អតីតដែនដីកម្ពុជាក្រោម ឬយួនហៅសុកត្រាំង បានឲ្យដឹងថា ថ្មី ៗ នេះក្រុមកម្មករខ្មែរក្រោម ដែលកំពុងរកស៊ីទទួលទានមុខរបរបកបង្គារឲ្យក្រុមហ៊ុនយួននៅតាមបណ្តាស្រុកនានាក្នុងឃ្លាំង កំពុងជួបបញ្ហាសុខភាព ក្រោយពេលពួកគេប្រកបមុខរបរបកសំបកបង្គារនេះអស់រយៈពេលយូរ ។
ស្រ្តីជនជាតិដើមខ្មែរក្រោមមួយចំនួនធំ ដែលកំពុងស៊ីឈ្នួលបកសំបកបង្គារឲ្យជនជាតិយួន នៅតាមបណ្តាស្រុកនានាទូទាំងខេត្តឃ្លាំងបានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះ សុខភាពពួកគេហាក់ដូចជាមិនអំណោយផលសោះ បន្ទាប់ពីពួកគេប្រកបមុខរបរបកបង្គារនេះកាន់តែយូរទៅ ៗ ស្របពេលដែលប្រាក់ខែគ្មានកំណើន ឬឯការងារគ្មានការធានារអំពីសុវត្ថិភាព និងរ៉ាប់រងពីសុខភាព ។ » អានបន្ថែម »
ដោយៈ ចៅ មុនីខេមរា
ប្រជាពរដ្ឋខ្មែរក្រោមប្រមាណជាង ៥០ នាក់ រស់នៅឃុំអាងគឺ ស្រុកក្របៅ ខេត្តមាត់ជ្រូក បានលើកគ្នាទៅសាលាឃុំអាងគឺ កាលពីព្រឹកថ្ងៃចន្ទ ទី២០ កក្កដា បន្ទាប់ពីអាជ្ញាធរយួនថ្នាក់ឃុំ បានធ្វើការកោះហៅសកម្មជនដឹកនាំតវ៉ាដីរឿងធ្លីម្នាក់ទៅព្រមាន ក្រោយពីសកម្មជនរូបនេះ កាងមិនឲ្យឡាន
ជីកដីក្រុមហ៊ុនយួន ជីកប្រឡាយទឹកកាត់ដីស្រែពួកគេ ។
លោក ចៅ អ៊ិន សកម្មជនដឹកនាំតវ៉ារឿងដីធ្លីនៅស្រុកក្របៅ ខេត្តមាត់ជ្រូក បានឲ្យដឹងកាលពីល្ងាចថ្ងៃចន្ទថា ប្រជាពលរដ្ឋមានគ្មានប្រមាណជាង ៥០ នាក់ បានលើកគ្នាទៅសាលាឃុំអាងគឺ ស្ថិតនៅក្នុងស្រុកក្របៅ ដើម្បីការពាររូបគាត់ ក្រោយពីអាជ្ញាធរយួនបានធ្វើការកោះហៅរូបគាត់ទៅព្រមានពីរឿងកាងមិនឲ្យឡានក្រុមហ៊ុនយួន ជីកប្រឡាយកាត់ដីស្រែរបស់គាត់ និងអ្នកភូមិ ។ » អានបន្ថែម »
ខ្ញុំបាទឈ្មោះ ទឹម សាខន អតីតជាចៅអធិការ វត្តបោក្ខណារាម ភ្នំដិនខាងជើង ស្រុកគិរីវង្ស ខែត្រតាកែវ។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈបក្សជាតិ អង្គការជាតិ និង អន្តរជាតិ អង្គការអន្តរជាតិនានា លើពិភពលោក។ ជនរួមឈាមខ្មែរទាំងអស់ ក្នុងនិងក្រៅ ប្រទេស។ ជាពិសេសអង្គការសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក។ » អានបន្ថែម »
លោក សុន សិនថ័រ ប្រធានសាខាសហព័ន្ធខ្មែរក្រោមពិភពលោកប្រចាំនៅប្រទេសកាណាដា ឲ្យដឹងតាមសេចក្តីអញ្ជើញចុះថ្ងៃទី១០ កក្កដានេះ ថា នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះដែរ សហព័ន្ធនឹងមានការជួបជុំធំមួយដោយមានការចូលរួមពីថ្នាក់ដឹកនាំ កំពូលរបស់ខ្លួន មានរួមទាំងលោកអធិបតី តោ គឹមថុង និងលោកនាយកប្រតិបត្តិ ថាច់ ង៉ុកថាច់ ផង។ » អានបន្ថែម »
កាលពីចុងសប្តាហ៍មុន លោក ទឹម សាខន អតីតចៅអធិការវត្តភ្នំដិនខាងជើង ក្នុងខេត្តតាកែវ បានលាចាកសិក្ខាបទពីភាពជាសាមណេរ ហើយបានទៅដល់ប្រទេសស៊ុយអែដ ដោយសុវត្ថិភាពកាលពីថ្ងៃសៅរ៍ ទី៤ ខែកក្កដា សប្តាហ៍មុននេះ។
មានប្រសាសន៍ពីប្រទេសស៊ុយអែដ លោកគ្រូអតីតចៅអធិការ ទឹម សាខន បានឲ្យដឹងថា លោកត្រូវបង្ខំចិត្តលាចាកសិក្ខាបទពីសាមណេរភាវៈជាថ្មីទៀតដើម្បី សម្រួលក្នុងការធ្វើដំណើរឆ្លងកាត់ប្រទេសជាច្រើនទៅកាន់ទីមួយ ដែលពុំទាន់មានអារាមពុទ្ធសីមាព្រះពុទ្ធសាសនានៅឡើយ។
លោកអតីតចៅអធិការវត្តភ្នំដិនរូបនេះ ដែលមានប្រសាសន៍នៅលាយឡំពាក្យសង្ឃស័ព្ទផងនោះ បានឲ្យដឹងថា លោកប្រាថ្នាបំពេញផ្នួសក្នុងពុទ្ធសាសនាជាថ្មីឡើងវិញ ៖ «ខ្ញុំ ជម្រាប ជាដំបូង ខ្ញុំមកប្រទេសថៃនោះជាសង្ឃសាមណេរ អ៊ីចឹងដោយ UN ទទួលការភៀសខ្លួនពីប្រទេសថៃ មកកាន់ប្រទេសទី៣ទៀត ដោយមានការលំបាកតាមផ្លូវ ហើយណាមួយប្រទេសដែលមកនេះ អត់មានវត្តអារាម អ៊ីចឹងអាត្មាក៏សម្រេចចិត្តនិងពិគ្រោះយោបល់គ្នាជាមួយបងប្អូន ពុទ្ធបរិស័ទនៅទីនោះ ដើម្បីចាកសិក្ខាបទបណ្ដោះអាសន្នសិន។ អ៊ីចឹងមកដល់ប្រទេសស៊ុយអែដនេះ អាត្មាមានទឹកចិត្តនៅតែចង់បួសជាព្រះសង្ឃក្នុងព្រះពុទ្ធសាសនា ដដែល»។ » អានបន្ថែម »