លោក ភឿង រី ញោមប្រុស (ឪពុក) របស់ ព្រះតេជព្រះគុណ យឿង តារា អតីតប្រធាន សម្ព័ន្ធ សមណ និស្សិត – និស្សិតខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា បានទទួល អនិច្ចកម្មក្នុងជន្មាយុ ៦១ ឆ្នាំ កាលពីម៉ោង ៩ យប់ ថ្ងៃសៅរ៍ ៣ កើត ខែចែត្រ ឆ្នាំមមែ សប្តស័ក ព. ស .២៥៥៩ ត្រូវនឹងថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៦ ដោយរោគាពាធ នៅគេហដ្ឋាន របស់ ខ្លួន នា ខេត្ត ឃ្លាំង ដែនដីកម្ពុជាក្រោម ។ នេះ បើយោងតាម សេចក្ដីជូនដំណឹងមួយ របស់សម្ព័ន្ធ សមណ និស្សិត – និស្សិតខ្មែរកម្ពុជាក្រោមដែលបាន ផ្សាយ កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៦ ។

សូមបញ្ជាក់ថា ព្រះតេជព្រះគុណ យឿង តារា បច្ចុប្បន្ន ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមណនិស្សិត – និស្សិតខ្មែរកម្ពុជាក្រោម និងជាអតីតព្រះប្រធាន សម្ព័ន្ធសមណ និស្សិត -និស្សិតខ្មែរកម្ពុជា ក្រោមអាណត្តិទី ៤ ចាប់ ពី ឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៥ ។
សព្វថ្ងៃ ព្រះតេជព្រះគុណ យឿង តារា កំពុងតែមកចូលរួមពិធីចូលឆ្នាំខ្មែរនៅសហរដ្ឋអាមេរិក ក្នុងនាមតំណាងសម្ព័ន្ធ សមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ។
ព័ត៌មានបន្ថែមទាក់ទងនឹងពិធីបុណ្យឈាបនកិច្ចសព លោក ភឿង រី សូមទាក់ទង ព្រះតេជព្រះ គុណ យឿង តារា តាម រយៈ ទូរសព្ទលេខ (669) 233-1036