[twocol_one]សំនៀងបក្សីច្រៀងថ្នាក់ថ្នមចិត្ត
សម្រស់ជីវិតក្នុងម្លប់សុខសាន្ត
ឱធម្មជាតិអឺយ ! ខ្ញុំភ្លេចមិនបាន
ស្រះជាបរិដ្ឋានល្អស្រស់ប្រិមប្រិយ ។
បើគូស្រះស្រីជាទីស្នេហា
គង្គារុក្ខាដែលមានតម្លៃ
ចម្រៀងធម្មជាតិអង្វរម្ចាស់ថ្លៃ
សូមក្តីប្រណីជួយថែរក្សា ។[/twocol_one] [twocol_one_last]
ធម្មជាតិល្អៗបានបាត់បង់ទៅ
ទុកនៅជីវិតគ្មានក្តីមរណា
សំណូមចិត្តល្អឲ្យចេះមេត្តា
ថ្នាក់ថ្នមស្នេហាមរតកទឹកដី ។
តន្ត្រីធម្មជាតិរងាកន្តើយ
ស្រះគូនេះហើយច្រៀងជូនពរជ័យ
សូមអស់សន្តានទាំងប្រុសទាំងស្រី
រក្សាទឹកដីធម្មជាតិជាតិយើង ៕[/twocol_one_last]
ដោយ ថាច់ ឌឿ វត្តពោធិសេរី