ហេតុអ្វី​មិនមាន​បាតុកម្ម​នៅ​កម្ពុជា​ក្រោម​ទៀត ក្រោយ​ព្រឹត្តិការណ៍ ៨ កុម្ភៈ​

​នៅ​ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០១៦ នេះ ជា​ខួប ៩ ឆ្នាំ នៃ​ព្រឹត្តិការណ៍ ៨ កុម្ភៈ ដែល​កាលពី ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០០៧ សមណ​សិស្សសាលា​បាលី​ខេត្ត​ឃ្លាំង ដែនដី​កម្ពុជា​ក្រោម ប្រមាណ ២០០ អង្គ បានធ្វើ បាតុកម្ម​មួយ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​ខ្មែរក្រោម​ម្ចាស់​ស្រុក ។​

ភិក្ខុ សុធម្មប្បញ្ញោ ថាច់ ប្រីជា គឿន និពន្ធនាយក សារព័ត៌មាន ព្រៃនគរ និងជាអនុប្រធាន នាយកដ្ឋានព័ត៌មាន សហព័ន្ធខ្មែរកម្ពុជាក្រោម (ឆ្វេង) និង ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង អតីតសាស្ត្រាចារ្យ វិទ្យាស្ថានពុទ្ធសាសនាខ្មែរនៅ ទីក្រុង ព្រែកឫស្សី ។
ភិក្ខុ សុធម្មប្បញ្ញោ ថាច់ ប្រីជា គឿន និពន្ធនាយក សារព័ត៌មាន ព្រៃនគរ និងជាអនុប្រធាន នាយកដ្ឋានព័ត៌មាន សហព័ន្ធខ្មែរកម្ពុជាក្រោម (ឆ្វេង) និង ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង អតីតសាស្ត្រាចារ្យ វិទ្យាស្ថានពុទ្ធសាសនាខ្មែរនៅ ទីក្រុង ព្រែកឫស្សី ។

​ទូរទស្សន៍ ព្រៃនគរ Online (PTV) បានធ្វើ​កិច្ចពិភាក្សា​មួយ រវាង​ព្រះសង្ឃ​ខ្មែរក្រោម​នៅ​សហរដ្ឋអាមេរិក ទាំង ៣ អង្គ គឺ ទីមួយ ភិក្ខុ នាថ​សី​លោ ត្រឹង ថាច់ យុង អតីត​សាស្ត្រាចារ្យ​វិទ្យាស្ថាន​ពុទ្ធសាសនា​ខ្មែរ​នៅ ទីក្រុង ព្រែក​ឫស្សី សព្វថ្ងៃ​គង់នៅ​វត្ត​ខេមររ​ង្សី ទីក្រុង San Jose រដ្ឋ California ទី​ពីរ ភិក្ខុ យ័​ញ តូន គង់នៅ វត្ត​ខ្មែរ​សុរិយា​រង្សី នៅ​ទីក្រុង Philadelphia រដ្ឋ Pennsylvania ក្នុងនាម​ជា​សាក្សី​ដែល​បាន​ចូលរួម ធ្វើបាតុកម្ម​នៅក្នុង​ព្រឹត្តិការណ៍​នេះ ហើយ​ត្រូវ​រដ្ឋាភិបាល​វៀតណាម​ចាប់​ផ្សឹក រូ​ច​ដាក់ពន្ធនាគារ​ដល់​ទៅ ៤ ឆ្នាំ ដោយ​ចោទថា ព្រះអង្គ និង​បាតុករ​ឯទៀត​ជា​អ្នក​ប្រឆាំងនឹង​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម និង​បានធ្វើ ឲ្យ​ខួច​សណ្ដាប់ធ្នាប់​ទីសាធារណៈ និង​ទី​បី ភិក្ខុ សុធម្ម​ប្ប​ញ្ញោ ថាច់ ប្រីជា គឿន និពន្ធ​នាយក សារព័ត៌មាន ព្រៃនគរ និង​ជា​អនុប្រធាន នាយកដ្ឋាន​ព័ត៌មាន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល មាន​មូលដ្ឋាន នៅ​សហរដ្ឋ អាមេរិក ដើម្បី​រំ​ឭ​ដល់​ខួប ៩ ឆ្នាំ នៃ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​មួយ​នេះ ។​

ភិក្ខុ យ័ញ តូន ។
ភិក្ខុ យ័ញ តូន ។

​តើ​ការធ្វើ​ព្រឹត្តិការណ៍​នេះ វា​មាន​អត្ថន័យ​យ៉ាងណា​សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម ហេតុអ្វី​ក្រោយ​ព្រឹត្តិការណ៍ ៨ កុម្ភៈ មិនឃើញ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ធ្វើបាតុកម្ម​ទាមទារ​សិទ្ធិ​របស់ខ្លួន ពី​អាជ្ញាធរ​វៀតណាម ជាថ្មី ទៀត និង​តើ​ត្រូវមាន​វិធីសាស្ត្រ​យ៉ាងណា​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ចេះ​ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន​ក្នុងនាម​ជា ជន ជាតិ​ដើម នៃ​ដែនដី​កម្ពុជា​ក្រោម ។​

​សូម​លោកអ្នក ​ទស្សនា កិច្ចសន្ទនា​នេះ នៅលើ​ទូរទស្សន៍ ព្រៃនគរ (PTV) ដូចតទៅ ។​