VOKK: ខ្ញុំចង់ដឹងថា លោកមកស្រុកខ្មែរ ប្រជុំ អេស៊ាននេះ ក្នុងនាមឯកជន ឬក្នុងនាមឱ្យសហព័ន្ធ ខ្មែរកម្ពុជាក្រោម ?
Joshua Cooper: ជំរាបសួរ ខ្ញុំឈ្មោះ ជោសួ គូប៉ឺ ខ្ញុំជាសាស្ត្រចារ្យ នៅសកលវិទ្យាល័យរដ្ឋហាវ៉ៃ ខ្ញុំក៏ ជានាយកនៃ នាយកដ្ឋានសិទ្ធិមនុស្ស នៅសកល វិទ្យាល័ររដ្ឋហាវ៉ៃ ហើយខ្ញុំមកចូលរួមកិច្ចប្រជុំកំពូល អេស៊ាន ដើម្បីជួយដល់ជនជាតិដើម ដើម្បីឱ្យគេអាច ទទួលការបញ្ជាក់ថា សិទ្ធិរបស់គេបានត្រូវធានា ក្នុងថា្នក់តំបន់ នៅក្នុងយន្តការនៃ អេស៊ាន ក៏ដូចជា រវាងគណកម្មការសិទ្ធិមនុស្ស ដែលបង្កើតឡើងក្នុងរដ្ឋាភិបាលនៃប្រទេសអេស៊ាន។
VOKK: បញ្ហាខ្មែរក្រោមមានពីរ ខ្មែរក្រោមនៅស្រុកខ្មែរ និងខ្មែរក្រោមនៅវៀតណាម។ លោកមកនេះ ដើម្បី និយាយរឿងទាំងពីរ ឬនិយាយពីខ្មែរក្រោមនៅវៀតណាម?
Joshua Cooper: ពេលដែលខ្ញុំមកនិយាយពីរឿងសិទ្ធិមនុស ខ្ញុំនិយាយពីសិទ្ធិដើម្បីមនុស្សទាំងអស់គ្នា ដូច្នេះ ខ្មែរក្រោម គឺជាពលរដ្ឋមួយ មិនមែនពលរដ្ឋពីរទេ ដូច្នេះខ្ញុំផ្តោតទៅលើសិទ្ធិមនុស្ស សម្រាប់ពលរដ្ឋ ក្នុងប្រទេសអេស៊ាន។
VOKK: គាត់យល់យ៉ាងដូចម្តេចដែរ អំពីការរស់នៅរបស់ខ្មែរកម្ពុជាក្រោមសព្វថ្ងៃ សំដៅលើរឿងសិទ្ធិមនុស្ស ?
Joshua Cooper: ខ្ញុំគិតថា វាមានការរីកចំរើន តាំងតែពីយើងបានធ្វើការជាមួយគ្នាប្រាំបីឆ្នាំមុន កាលពីមុន នៅអង្គការ សហប្រជាជាតិគ្មានអ្នកណាស្គាល់ពីកម្ពុជាក្រោមទាល់តែសោះ ហើយឥឡូវនេះ យើងមានកិត្តិសព្ទ យ៉ាងល្បីល្បាញនៅអង្គការសហប្រជាជាតិ ហើយកាលណាអ្នកនិយាយអំពីប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ជនជាតិដើម ដ៏ទៃទៀតស្តាប់អ្នក ដូច្នេះគឺមានការផ្លាស់ប្តូរច្រើនណាស់។ រឿងសំខាន់ផ្សេងទៀត គណកម្មការ សិទ្ធិមនុស្ស ក្នុងអន្តររដ្ឋាភិបាលនៃប្រទេសអេស៊ាន គឺជារឿងថ្មីស្រឡាង ដូច្នេះវាជាការមានប្រយោជន៍ណាស់ សម្រាប់ខ្មែរក្រោម ក្នុងការចូលរួមក្នុងយន្តការជាមួយគ្នានេះ ដើម្បីធានាវដ្តមាន និងការការពារសិទ្ធិមនុស្ស សម្រាប់ខ្មែរក្រោមទៅអនាគត។ ប្រែសម្រួលដោយ៖ សឺង សម្រេច/VOKK