តុលាការ​វៀតណាម​កាត់​ទោស​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ឲ្យ​ជាប់គុក​ពី ២ ទៅ ៦ ឆ្នាំ​

តុលាការខេត្ត​ឃ្លាំង នៃ​បក្សកុម្មុយនិស្ត​វៀតណាម​បានប្រកាស​សាលក្រម នៅ​ថ្ងៃទី ២៧ ខែកញ្ញា សម្រេច​ផ្ដន្ទាទោស ព្រះសង្ឃ​ពីរ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម ២ រូប​ឲ្យ​ជាប់គុក​ម្នាក់ៗ​ពី ២ ទៅ ៦ ឆ្នាំ ពីបទ “​ចាត់តាំង​នាំ​មនុស្ស​ចេញទៅ​ក្រៅប្រទេស​” និង ” ទទួល​ប្រាក់​ពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ចាត់តាំង ប្រឆាំង​រដ្ឋាភិបាល​បក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម​” ។  ​អ្នកនាង ថាច់ សុជាតា ធ្វើ​សេចក្ដីរាយការណ៍​ពិស្ដារ​៖

អង្គសវនាការជំនុំជម្រះក្ដីព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំង ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។
អង្គសវនាការជំនុំជម្រះក្ដីព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំង ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។

តុលាការ​វៀតណាម​កាត់​ទោស​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ឲ្យ​ជាប់គុក​ពី ២ ទៅ ៦ ឆ្នាំ​

​តុលាការខេត្ត​ឃ្លាំង នៃ​បក្សកុម្មុយនិស្ត​វៀតណាម​បានប្រកាស​សាលក្រម នៅ​ថ្ងៃទី ២៧ ខែកញ្ញា សម្រេច​ផ្ដន្ទាទោស ព្រះសង្ឃ ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម ២ រូប​ឲ្យ​ជាប់គុក​ម្នាក់ៗ​ពី ២ ទៅ ៦ ឆ្នាំ ពីបទ “​ចាត់តាំង​នាំ​មនុស្ស​ចេញទៅ​ក្រៅប្រទេស​” និង ” ទទួល​ប្រាក់​ពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ចាត់តាំង​ប្រឆាំង​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម​” ។

​សាល​ក្រុម​នេះ បានសម្រេច​ផ្ដន្ទាទោស ព្រះតេជព្រះគុណ ថាច់ ធឿន (Thach Thuol) ប្រសូត ឆ្នាំ ១៩៨៥ ជា​គ្រូសូត្រ​វត្ត​សេរី​តាសេក​ឲ្យ​ជាប់ពន្ធនាគារ ៦ ឆ្នាំ  ព្រះតេជព្រះគុណ លីវ នី (Lieu Ny) ប្រសូត ឆ្នាំ ១៩៨៦ ជា​ព្រះចៅអធិការ​វត្ត​សេរី​តាសេក ឲ្យ​ជាប់ពន្ធនាគារ ៤ ឆ្នាំ លោក ថាច់ ភូមិ​រិ​ទ្ធ (Thach Phum Rich) កើត ឆ្នាំ ១៩៨៩  ឲ្យ​ជាប់ពន្ធនាគារ ៣ ឆ្នាំ ពីបទ “​ភៀសខ្លួន​ទៅ​ប្រទេសក្រៅ​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​” និង លោក ត្រា វណ្ណ ថា (Tra Quanh Tha) ឲ្យ​ជាប់ពន្ធនាគារ ២ ឆ្នាំ  ពីបទ “​ចាត់តាំង​នាំ​មនុស្ស​រត់​ចេញទៅ​ប្រទេស ក្រៅ​” ។  អ្នក​ទាំង ៤ រូបនេះ មាន​ស្រុ​កំណើត ឃុំ​វិញ​ហាយ (Vĩnh Hải) ស្រុក​ជ្រោ​យញរ ខេត្ត​ឃ្លាំង ។​

​យោងតាម​ការចោទប្រកាន់​ពី​មន្ទីរ​ស៊ើបអង្កេត នៃ​បក្សកុម្មុយនិស្ត​យួន (VKSND) បាន​ចោទ​ជន​ទាំង ៤ រូបនេះ​ថា បាន​ជឿ​តាម​ការឃោសនា​ពី​សំណាក់​មនុស្ស​អាក្រក់​នៅក្រៅ​ប្រទេស ដោយ ព្រះតេជព្រះគុណ លីវ នី និង ថាច់ ធឿន បានធ្វើ​សកម្មភាព​ឃោសនា បំផុសបំផុល ថ្កោលទោស និង​បំបែក បំបាក់ កម្លាំង​សាមគ្គី​ជនជាតិ​នៅក្នុង​ប្រទេស​វៀតណាម ។ យោងតាម​ភស្តុតាង​ដែល​តុលាការ​វៀតណាម បាន លើកឡើង​ដើម្បី​ចោទប្រកាន់​ជនជាប់ចោទ​ទាំង ៤ នាក់​នេះ ថា ចាប់ពី ឆ្នាំ ២០១០ រហូត​ដល់ពេល ត្រូវបាន​ចាប់ខ្លួន ព្រះតេជព្រះគុណ ថាច់ ធឿន និង លីវ នី បានទទួល​លុយ​ចំនួន ១២ លើក ដែល​សរុប​ទឹកប្រាក់​ប្រមាណ ១១៨ លាន​ដុង  (​ប្រហែល ៥០០០ ដូ​ល្លារ​សហរដ្ឋអាមេរិក​) ពី​ក្រុម​អ្វីមួយ ដែល​តុលាការ​នេះ​ហៅថា ពួក​ប្រតិកិរិយា​នៅក្រៅ​ប្រទេស និង​ចោទថា ព្រះសង្ឃ​ទាំងពីរ​អង្គ​នេះ បានផ្ដល់ បទសម្ភាសន៍​ចំនួន ២១ លើក ជាមួយនឹង​វិទ្យុ  “​សំឡេង​កម្ពុជា​ក្រោម​” (VOKK) និង វិទ្យុ​អាស៊ីសេរី ជា​ខេមរភាសា ដែលមាន​ខ្លឹមសារ​អ្វីមួយ​តាម​តុលាការ​បក្សកុម្មុយនិស្ត​មួយ​នេះ​ហៅថា “​ថ្កោលទោស រដ្ឋាភិបាល​វៀតណាម​”  ។​

​យោងតាម​សាលដីការ​ដដែល បានប្រកាសថា នៅ​ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៣ នៅ​វត្ត​សេរី​តាសេក ឋិត​នៅក្នុង ភូមិ​តាសេក ឃុំ​វិញ​ហាយ ស្រុក​ជ្រោ​យញរ ខេត្ត​ឃ្លាំង ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី បាន​ឲ្យ​លោក ថាច់ ភូមិ​រិ​ទ្ធ ថត​វី​ឌី​អូ ចំនួន​ពីរ​ឃ្លី​ប ដែលមាន​អត្ថន័យ អ្វីមួយ តាម​ការ​ចោទ​របស់​តុលាការ​ថា​មាន​លក្ខណៈ “​បំផុសបំផុល​” និង “​ថ្កោលទោស​” រដ្ឋាភិបាល​វៀតណាម ហើយ​បាន​ចម្លង​ចូល USB ដើម្បី​យកទៅ​ប្រទេស​កម្ពុជា ។ ឯកសារ​វី​ឌី​អូ​ឃ្លី​ប​នេះ ត្រូវ​បានន គរ​បាល វៀតណាម ប្រចាំ​ព្រំដែន​ច្រក ឃុំ​អាង​បិ​ន ស្រុក​អាង​ភូ ខេត្ត​មាត់ជ្រូក រឹប​យក និង​ចាប់ខ្លួន ខណៈ ដែល​ព្រះសង្ឃ​ទាំងពីរ​អង្គ និង​ពលរដ្ឋ​ទាំងពីរ​រូបនេះ ព្យាយាម​គេច​ឆ្លង​ចូល​ទឹកដី​ប្រទេស​កម្ពុជា ។

នៅក្នុង​អង្គ​សវនាការ ព្រះតេជព្រះគុណ លីវ នី  លោក ថាច់ ភូមិ​រិ​ទ្ធ និង លោក ត្រា វណ្ណ​ថា បាន​សារភាព កំហុស និង​សុំ​ឲ្យ​សម្រាលទោស ចំណែក ព្រះតេជព្រះគុណ ថាច់ ធឿន មិន​ព្រម​សារភាព​ឡើយ ហើយ ព្រះអង្គ​បានលើកឡើង​ថា វី​ឌី​អូ​ឃ្លី​ប​ដែល​ព្រះអង្គ​បាន​ថត​នោះ ធ្វើឡើង​ដើម្បី​រំឭក​ដល់​ខួប ៩ ព្រះវស្សា នៃ​ការ​សាង​ផ្នួស​របស់​ព្រះអង្គ ។​
​សូមបញ្ជាក់​នៅ​ថ្ងៃទី ២៥ ខែកញ្ញា នេះ ដែរ តុលាការខេត្ត​ឃ្លាំង ក៏បាន​ប្រកាស​សាលក្រម ផ្ដន្ទាទោស ពលរដ្ឋ​ខ្មែរក្រោម ៥ រូប​នៅ ភូមិ​ព្រៃ​ជាប់ ឲ្យ​ជាប់គុក​ម្នាក់ៗ​ពី ១០ ខែ​ទៅ ១ ឆ្នាំ ពីបទ “​បង្ក​អ​សន្តិ សុខ​ទី សាធារណៈ​” ផងដែរ ។

​អង្គ​សវនាការ​របស់​តុលាការ​បក្សកុម្មុយនិស្ត​វៀតណាម​ពីរលើក​នេះ បានសម្រេច​ដាក់គុក​ព្រះសង្ឃ​ខ្មែរ ក្រោម  ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម ៦ រូប និង ស្ត្រី​ម្នាក់​កាត់ទោស​កំបាំងមុខ ។ ការកាត់ទោស​នេះ នៅ​បន្ទាប់ពី​ពួកគាត់​បាន​ជាប់​ឃុំឃាំង​អស់​រយៈពេល​ជិត ៥ ខែ​កន្លងមក ។​

​ទាមទារ​ឲ្យ​ដោះលែង​៖

​ការកាត់ទោស​នេះ នៅ​បន្ទាប់ពី​ពួកគាត់​បាន​ជាប់​ឃុំឃាំង​អស់​រយៈពេល​ជិត ៥ ខែ​កន្លងមក ។ ករណីនេះ អង្គការ​សមាគម​ខ្មែរក្រោម បានដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​វៀតណាម ភ្លាមៗ តាមរយៈ​ស្ថានទូត​នៅ​ទីក្រុង​ភ្នំពេញ ។​

​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា បាន​បដិសេធ​ញត្តិ​របស់​អង្គការ​សមាគម​ខ្មែរក្រោម​ជាថ្មី​ម្ដងទៀត ដែល ដាក់​ទៅ​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​សុំ​ឲ្យ​ដោះលែង​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ឲ្យ​មាន​សេរីភាព​ឡើងវិញ ។​

​ប្រធាន​បណ្ដាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម លោក សឺ​ន ជុំ​ជួន មានប្រសាសន៍ថា នៅ​ព្រឹក​ថ្ងៃទី ២៧ កញ្ញា អង្គ ការ​សមាគម​ខ្មែរក្រោម បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ រួមគ្នា ដើម្បី​សុំ​ឲ្យ​ដោះលែង​ព្រះសង្ឃ​ចំនួន ២ អង្គ និង​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ដទៃទៀត ដែល​តុលាការ​បាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​នោះ ប៉ុន្តែ​ត្រូវបាន​ស្ថានទូត​វៀតណាម បដិសេធ ។​

​ខ្លឹមសារ​ញត្តិ​ដែល​ស្ថានទូត​វៀតណាម មិន​ព្រម​ទទួល​នោះ សុំ​ឲ្យ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀង តឹង យ៉ុង ឲ្យ​ដោះលែង​ព្រះតេជព្រះគុណ លីវ នី ព្រះតេជព្រះគុណ ថាច់ ធៀន និង​ប្រជាពលរដ្ឋ​ទាំង ៧​នាក់​ទៀត ដែល​តុលាការ​កាត់ទោស​នោះ​ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ សុំ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ជ្រៀត ជ្រែក​កិច្ចការ​ផ្ទៃក្នុង​ព្រះពុទ្ធសាសនា​នៅតាម​វត្ត​អារាម​នានា និង​សុំ​បញ្ឈប់​ជាបន្ទាន់​នូវ​ការគំរាមកំហែង​គ្រប់​រូបភាព

ការតាមដាន ការឃ្លាំមើល និង​ការបិទ​សិទ្ធិសេរីភាព​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ជាដើម ។​

​លោក សឺ​ន ជុំ​ជួន បាន​ឲ្យ​ដឹងថា អង្គការ​សមាគម​ខ្មែរក្រោម​ទាំងអស់ គ្រោង​នឹងធ្វើ​បាតុកម្ម​នៅមុខ​ស្ថាន ទូត​វៀតណាម ឆាប់ៗ​នេះ ដើម្បី​ឲ្យ​រដ្ឋាភិបាល​វៀតណាម ដោះលែង​អ្នក​ទាំងនោះ​វិញ ៕