​តុលាការ​វៀតណាម​ ​នៃ​ខេត្ត​ក្រមួនស​ ​នឹង​បើកសវនាការ​ ​លើ​ករណី​ប្ដឹង​ទាស់​របស់​កសិករ​ខ្មែរក្រោម​

ដោយ ស៊ឺន ចែងចើន

តុលាការ​ខេត្ត​គៀ​ន​យ៉ាង​ ​នឹង​បើកសវនាការ​ជំនុំ​ជម្រះ​ ​នៅ​ថ្ងៃ​ទី​ ​៦​ ​ខែ​ឧសភា​ ​ខាងមុខនេះ​ ​លើ​បណ្ដឹង​របស់​មេធាវី​ ​ការពារ​ក្តី​ឲ្យ​កសិករ​ខ្មែរក្រោម​ ​៣​ ​រូប​ ​ដែល​ប្ដឹង​ទាស់​នឹង​ការ​សម្រេច​របស់​តុលាការ​ស្រុក​យ៉ាង​ ​ថា​ញ់ (​G​i​an​g​ ​T​h​àn​h​) ​នៃ​ខេត្ត​ក្រមួនស​ ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ ​ពី​ ​១​ ​ឆ្នាំ​ ​ទៅ​ ​២​ ​ឆ្នាំ​កន្លះ​ ​ក្នុង​សំណុំរឿង​ដីធ្លី​ ​កាលពី​ថ្ងៃ​ទី​ ​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​០​ ​។​ ​នេះ​ជា​សវ​ន​ការ​លើក​ទី​ ​២​ ​ហើយ​ ​បន្ទាប់​សវនាការ​កាត់ក្តី​បណ្តឹង​ទាស់​លើក​ទី​ ​១​ ​នៅ​ថ្ងៃ​ទី​ ​២​ ​ខែ​មេសា​ ​ឆ្នាំ​ ​២​០​២​១​ ​ត្រូវ​បាន​ផ្អាក​ទៅវិញ​ ​ដោយសារតែ​ភាគី​ដើមបណ្តឹង​ជា​អាជ្ញាធរ​ ​មិនបាន​ចូលរួម​ ​នៅ​ក្នុង​សវនាការ​ថ្នាក់​ខេត្ត​នោះ​ទេ​ ​។​ ​ចំណែក​ក្រុម​គ្រួសារ​ជនរងគ្រោះ​ ​និង​អង្គការ​ ​សង្គម​ស៊ីវិល​ខ្មែរ​កម្ពុជាក្រោម​ ​ទាមទារ​ទៅ​តុលាការ​ខេត្ត​នេះ​ ​ឲ្យ​ទម្លាក់​បទចោទប្រកាន់​ទៅលើ​កសិករ​ខ្មែរក្រោម​ ​ទាំង​ ​៣​ ​រូប​ ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ ​«​បទ​ប្រឆាំង​នឹង​អាជ្ញាធរ​សាធារណៈ​»​ ​ដោយ​ពួកគេ​ ​ចាត់​ទុក​ការចោទប្រកាន់​នេះ​ថា​ ​គឺជា​រឿង​អយុត្តិធម៌​បំផុត​ ។​

សវនាការ​ជំនុំជម្រះ​ក្ដី​ ក្នុង​សំណុំរឿង​ដីធ្លី​ ​លើកសិករ​ខ្មែរក្រោម ៤ នាក់ ។ រូបថតៈ Screenshot
សវនាការ​ជំនុំជម្រះ​ក្ដី​ ក្នុង​សំណុំរឿង​ដីធ្លី​ ​លើកសិករ​ខ្មែរក្រោម ៤ នាក់ ។ រូបថតៈ Screenshot

លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​អាយុ​ ​៤​១​ ​ឆ្នាំ​ ​ជា​អ្នកស៊ីឈ្នួល​បើក​អេ​ស្កា​វ៉ា​ទ័​រ​ ​ដែល​តុលាការ​ស្រុក​ ​យ៉ាង​ ​ថា​ញ់ ​ចោទប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​មក​លើ​កងកម្លាំង​សមត្ថកិច្ច​ ​អំពាវនាវ​ដល់​តុលាការ​ថ្នាក់​ខេត្ត​ ​ឲ្យ​ទម្លាក់​ចោល​ការចោទប្រកាន់​លើ​លើ​រូបលោក​ ​ក្រោយពេល​មេធាវី​បាន​ដាក់​បណ្ដឹង​ទាស់​ទៅ​តុលាការជាន់ខ្ពស់​ខេត្ត​នេះ​ ​។​ ​លោក​សង្ឃឹម​ថា​ ​តុលាការ​ថ្នាក់​ខេត្ត​នឹង​អាច​​​រក​យុត្តិធម៌​ជូន​លោក​ ​ដោយ​ទម្លាក់​ចោល​បទចោទប្រកាន់​មិន​សម​ទំនង​មក​លើ​រូបលោក​ ​និង​កសិករ​ខ្មែរក្រោម​ ​៣​ ​នាក់​ទៀត​ ​។​

 ថ្លែងប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​នៅ​ថ្ងៃ​ទី​ ​២​៤​ ​ខែ​មេសា​ ​នេះ​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​អះអាង​ថា​ ​អាជ្ញាធរ​ស្រុក​ ​យ៉ាង​ ​ថា​ញ់ ​ពុំ​មាន​ភស្តុតាង​ ​ដើម្បី​ដាក់​បន្ទុក​លើ​ពួក​លោក​នោះ​ទេ​ ​។​ ​លោក​ថា​ ​តុលាការ​ថ្នាក់​ស្រុក​ ​កាត់ទោស​ឲ្យ​រូបលោក​ ​និង​កសិករ​រងគ្រោះ​នៃ​ការ​បង្ខំ​បណ្តេញ​ពី​ដីធ្លី​ស្រែចំការ​ ​៣​ ​នាក់​ផ្សេងទៀត​ ​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​ពី​ ​១ ឆ្នាំ ​ទៅ​ ​២​ ​ឆ្នាំ​កន្លះ​ ​គឺ​ធ្វើតាម​ការ​ចង់បាន​របស់​អាជ្ញាធរ​ស្រុក​ ​យ៉ាង​ ​ថា​ញ់ ​តែប៉ុណ្ណោះ​ ​។​ ​លោក​ ​ចាត់ទុកថា​ ​វា​ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​ពួក​លោក​ ​និង​មិន​អាច​ទទួលយក​បាន​ឡើយ​ ​ព្រោះថា​ ​លោក​ ​និង​កសិករ​ខ្មែរក្រោម​ ​ដទៃទៀត​ ​មិនបាន​ប្រព្រឹត្ត​ខុស​ ​ដូច​ការចោទប្រកាន់​នោះ​ឡើយ​ ​។​

 តុលាការ​វៀតណាម​ ​នៅ​ខេត្ត​ក្រមួនស​ ​បាន​ចោទប្រកាន់​លោក​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​និង​មនុស្ស​ ​៣​ ​នាក់​ទៀត​ ​ពី​បទ​ ​«​ប្រើ​អំពើ​ហិង្សា​មក​លើ​កងកម្លាំង​សមត្ថកិច្ច​ ​និង​បទ​ប្រឆាំង​នឹង​អាជ្ញាធរ​សាធារណៈ​»​ ​បន្ទាប់ពី​បាន​ឃាត់ខ្លួន​លោក​ ​កាលពី​ថ្ងៃ​ទី​ ​៧​ ​មិថុនា​ ​២​០​២​០​ ​កន្លងទៅ​ ​។​ ​អាជ្ញាធរ​វៀតណាម​ ​ស្រុក​ ​យ៉ាង​ ​ថា​ញ់ ​បាន​ឃុំ​ខ្លួន​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​ក្នុង​ពន្ធ​នាគា​រ​អស់​រយៈពេល​ជាង​ ​៣​ ​ខែ​ ​ហើយ​ ​នៅ​ថ្ងៃ​ទី​ ​៤​ ​ខែកញ្ញា​ ​២​០​២​០​ ​ទើប​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ ​ដោយសារតែ​ការស៊ើបអង្កេត​កន្លងមក​ ​រក​មិន​ឃើញ​ពី​ទោសកំហុស​របស់​លោក​ ​។​ ​ទោះបីជា​យ៉ាងនេះ​ក្តី​ ​អាជ្ញាធរ​វៀតណាម​ ​ភ្ជាប់​នូវ​លក្ខខណ្ឌ​មួយ​ចំនួន​ ​ដោយ​ដាក់ឲ្យ​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ ​និង​តាមដាន​របស់​អាជ្ញាធរ​មូលដ្ឋាន​ ​និង​ហាម​ធ្វើដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយផ្សេងទៀត​ ​ឬ​ទៅក្រៅ​ប្រទេស​ជាដើម​ ​។​

នៅ​ថ្ងៃ​ទី​ ​១​០​ ​ខែ​តុលា​ ​អាជ្ញាធរ​វៀតណាម ​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​និង​កសិករ​ខ្មែរក្រោម​ ​៣​ ​រូប​ទៀត​ ​ទៅ​តុលាការ​ ​ហើយ​នៅ​ថ្ងៃ​ទី​ ​៣​ ​ខែ​ធ្នូ​ ​២​០​២​០​ តុលាការ​វៀតណាម​ ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​កសិករ​ខ្មែរក្រោម​ចំនួន​ ​៤​ ​នាក់​ ​ឲ្យ​ជាប់ពន្ធនាគារ​ ​ចាប់​ពី ​១​ ​ឆ្នាំ​ ​ទៅ​ ​២​ ​ឆ្នាំ​កន្លះ​ ​ដោយ​ចោទប្រកាន់​កសិករ​ខ្មែរក្រោម​ទាំងនោះ​ថា​ បាន​ប្រើប្រាស់​ហិង្សា​ប្រឆាំង​នឹង​អាជ្ញាធរ​សាធារណៈ​វៀតណាម​ ​។​ ​ការ​កាត់ទោស​របស់​តុលាការ​វៀតណាម​នេះ​ ​ធ្វើឡើង​ដោយសារតែ​ពលរដ្ឋ​ខ្មែរក្រោម​ ​រាប់​រយ​នាក់​ ​បាន​នាំគ្នា​តវ៉ា​ ​និង​ប៉ះទង្គិច​នឹង​អាជ្ញាធរ​វៀតណាម​ ​ពេល​អាជ្ញាធរ​ចុះ​មក​រឹបអូស​ដី​របស់ពួកគាត់​ ​កាលពី​ខែ​ឧសភា​ ​ឆ្នាំ​ ​២​០​២​០​ ​កន្លងទៅ​ ​។​ ​

កសិក​ខ្មែរ​ក្រោម ​ប្រឈម​មុខ​ជាមួយ​នគរបាល​វៀតណាម ស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​កៀងលឿង ខេត្ត​ក្រមួន​ស កាលពី​ថ្ងៃ​ទី ៥ ខែ​ឧសភា ឆ្នាំ ២០២០ ។ រូបៈ​ Screenshot
កសិក​ខ្មែរ​ក្រោម ​ប្រឈម​មុខ​ជាមួយ​នគរបាល​វៀតណាម ស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​កៀងលឿង ខេត្ត​ក្រមួន​ស កាលពី​ថ្ងៃ​ទី ៥ ខែ​ឧសភា ឆ្នាំ ២០២០ ។ រូបៈ​ Screenshot

សូម​បញ្ជាក់​ថា​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​ត្រូវ​តុលាការ​ស្រុក​យ៉ាង​ ​ថា​ញ់ (​G​i​an​g​ ​T​h​àn​h​) ​នៃ​ខេត្ត​ក្រមួនស​ ​សម្រេច​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​ ​២​ ​ឆ្នាំ​ ​៦​ ​ខែ​ ​។​ ​ដោយឡែក​កសិករ​ខ្មែរក្រោម​ ​៣​ ​នាក់​ផ្សេងទៀត​ ​ក៏​ត្រូវ​បាន​តុលាការ​ស្រុក​នេះ​ ​កាត់ទោស​ពី​បទ​ចោទ​ដូចគ្នា​នេះ​ដែរ​ ​។​ ​ពួកគេ​ទាំង​ ​៣​ ​នាក់​នោះ​ ​រួម​មាន​ ​លោក​ ​តៀន​ ​ដាម​ ​អាយុ​ ​២​៨​ ​ឆ្នាំ​ ​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ ​២​ ​ឆ្នាំ​ ​៣​ ​ខែ​ ​លោក​ ​តៀន​ ​ណាម​ ​អាយុ​ ​២​៨​ ​ឆ្នាំ​ ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ ​១​ ​ឆ្នាំ​ ​និង​លោកយាយ​ ​ធី​ ភិ​ច​ ​អាយុ​ ​៧​១​ ​ឆ្នាំ​ ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ ​១​ ​ឆ្នាំ​ ​តែ​ដាក់ឲ្យ​ស្ថិត​ក្នុង​ការ​ព្យួរទោស​មាន​លក្ខខណ្ឌ​ ​។​ ​ក្រៅពី​កសិករ​ខ្មែរក្រោម​ ​ទាំងបួន​នាក់​ ​ដែល​ត្រូវ​បាន​តុលា​ការចោទប្រកាន់​ខាងលើ​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ជាប់​ពាក់ព័ន្ធ​ចំនួន​ ​២​៣​ ​នាក់​ផ្សេងទៀត​ ​ត្រូវ​បាន​អាជ្ញាធរ​ម្រេច​ដាក់​ពិន័យ​រដ្ឋបាល​ ​ដោយ​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ ​ចាប់ពី​បី​លាន​ដុ​ង​ទៅ​បួន​លាន​ដុ​ង​ ​ឬ​ស្មើ​ ​នឹង​ ​១​៥​០​ ​ដុល្លារ​ ​ទៅ​ ​២​០​០​ ​ដុល្លារ​ ​។​

ទាក់ទង​នឹង​បញ្ហា​នេះ​ ​ប្រធាន​លេខាធិការដ្ឋាន​ ​នៃ​ ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​លោក​ ​សម្បត្តិ​ ​ស៊ីណា​ ​ស្នើ​ឲ្យ​តុលាការ​វៀតណាម​ ​ដោះលែង​កសិករ​ខ្មែរក្រោម​ ​ឲ្យ​មាន​សេរីភាព​វិញ​ ​និង​ទម្លាក់​បទចោទប្រកាន់​ ​ក្នុង​សំណុំរឿង​នេះ​ ​ព្រោះ​កសិករ​ខ្មែរក្រោម​ ​មិនបាន​ប្រព្រឹត្តិ​កំហុស​ ​ដូច​ការចោទប្រកាន់​របស់​តុលាការ​នោះ​ទេ​ ​។​ ​លោក​ចាត់​ទុក​ ​ការ​ចាប់ខ្លួន​នេះ​ ​គឺជាការ​រៀបចំ​ឡើង​ ​ដោយ​អាជ្ញាធរ​វៀតណាម​ ​ដើម្បី​ជា​លេស​ក្នុង​ការ​ចាប់ខ្លួន​កសិករ​ខ្មែរក្រោម​ ​កុំឲ្យ​តវ៉ា​ទាមទារ​ដីធ្លី​ជាមួយ​អាជ្ញាធរវៀតណាមបន្តទៀត ​។​

គួររំឭកថា កាលពី​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២០ អាជ្ញាធរ​វៀតណាម រួមមាន ប៉ូលិស ទាហាន ដែល​ប្រដាប់​ដោយ​អាវុធ ប្រមាណ​ជាង ១០០ នាក់ បាន​ចុះទៅ​រឹបអូស​យក​ដី​ជាង ៣.០០០ ហិកតា ធ្វើជា​កម្មសិទ្ធិ​របស់រ​ដ្ឋ ពី​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន ១៤៥ គ្រួសារ​កំពុង​ប្រើប្រាស់​ដី​កេរមត៌ក ដែល​ដូនតា​របស់​ពួកគេ​បន្សល់ទុក​មក ។ ប៉ុន្តែ ប្រជាពលរដ្ឋ​ខ្មែរក្រោម បានធ្វើការ​ជំទាស់​រហូត​ផ្ទុះ​ជា​អំពើហិង្សា បណ្ដាល​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ជាង ១០ នាក់​រង​បួស​ធ្ងន់ និង​ស្រាល ។ ពលរដ្ឋ​ខ្មែរក្រោម ឲ្យ​ដឹងថា ពួកគេ​បាន​អាស្រ័យ​ផល​លើដី​នោះ​ តាំងពី​អំឡុង​ឆ្នាំ ១៩៧៣ មកម្ល៉េះ ប៉ុន្តែ អាជ្ញាធរ​វៀតណាម​មិន​ព្រមធ្វើ​ប័ណ្ណកម្មសិទ្ធិ​ឲ្យ​នោះទេ ៕