និស្សិត​យួន​ជាង ១៥.០០០ នាក់​កំពុង​សិក្សា​នៅ​អាមេរិក​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​ចំនួន​និស្សិត​វៀតណាម ដែល​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ នា នា ក្នុង​ទឹកដី​សហរដ្ឋ អាមេរិក មានការ​កើន ឡើង ៤,៦% គឺ​ចាប់ពី ១៤.០០០ នាក់ ដល់ ១៥.៥៧២ នាក់​ក្នុង​ឆ្នាំ​សិក្សា ២០១១-២០១២ នេះ ។​
​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក នៅ​ទីក្រុង​ហាណូយ ដែល​បានចេញ ផ្សាយ​កាលពី ថ្ងៃទី ១៥ ខែវិច្ឆិកា កន្លងទៅនេះ បាន ឲ្យ​ដឹងថា នេះ​ជា​ឆ្នាំ​ទី ១២ ហើយ ដែល ចំនួន និស្សិត ជនជាតិ យួន​ចេញទៅ​សិក្សា​នៅ​សហរដ្ឋ អាមេរិក មាន ការកើនឡើង​ជា​បន្តបន្ទាប់ ។​

សិស្សសាលាអន្តេវាសិកជនជាតិខ្មែរនៅខេត្តមាត់ជ្រូកគោរពទង់ជាតិយួនពេលបើកបវេសនកាល  ។
សិស្សសាលាអន្តេវាសិកជនជាតិខ្មែរនៅខេត្តមាត់ជ្រូកគោរពទង់ជាតិយួនពេលបើកបវេសនកាល ។

​បច្ចុប្បន្ន វៀតណាម​ជាប់​លំដាប់ថ្នាក់​លេខ ៨ នៅក្នុង​បញ្ជី​នៃ​ប្រ ទេស ដែលមាន និស្សិត​ច្រើនជាងគេ​បាន បន្ត​ការសិក្សា នៅ​សហ រដ្ឋ​អាមេរិក ។​

​ទីប្រឹក្សា​វប្បធម៌​របស់​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​វៀតណាម លោក Christopher Hodges បាន​ឲ្យ ដឹងថា សហរដ្ឋអាមេរិក​នៅ តែ​ជម្រុញ ឲ្យ​ដល់​គោលដៅ របស់​និស្សិត​វៀតណាម​ដោយ លើកកម្ពស់​ដល់ គុណភាព កេរ្តិ៍ឈ្មោះ និង ឱកាស​សិក្សា ។​

​ថ្លែង​កោតសរសើរ​ដល់​ការចូលរួម​របស់​និស្សិត​វៀតណាម​ក្នុងការ​សិក្សា​នៅ​សហរដ្ឋអាមេរិក លោក Hodges ថា សហរដ្ឋអាមេរិក ពេញចិត្ត​យ៉ាងខ្លាំង ចំពោះ​វៀតណាម ដែលជា​ប្រទេសមួយ មាន​ទីផ្សារ​រីកចម្រើន​យ៉ាងខ្លាំង នៅ​តំបន់​អាស៊ី​ក្នុង​វិស័យ​អប់រំ ។​

​ទោះបី និស្សិត​វៀតណាម​មានឱកាស​បាន​ចេញទៅ បន្ត​ការសិក្សា នៅ សហរដ្ឋអាមេរិក​កើនឡើង​ដល់​ជាង ១៥.០០០ នាក់​ក៏ដោយ ប៉ុន្តែ​គេ​សង្កេតឃើញ ថា នៅតែ​មិនទាន់មាន​និស្សិត ខ្មែរក្រោម​នៅ ក្នុងប្រទេស​វៀត ណា​ម​បាន​ឱកាស​ចេញទៅ​បន្ត ការសិក្សា នៅ​អាមេរិក ដូច​ជនជាតិ យួន​ឡើយ ៕