ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅថ្ងៃទី ៣០ ខែមេសា សប្ដាហ៍កន្លងទៅនេះ គណៈកម្មការសហរដ្ឋអាមេរិកទទួលបន្ទុកសេរីភាពសាសនាអន្តរជាតិ បានចេញរបាយការណ៍ប្រចាំ ឆ្នាំ ២០១៤ ស្ដីពីសេរីភាពសាសនាក្នុងពិភពលោក ក្នុងនោះក៏មានសេចក្ដីរាយ ការណ៍ស្ដីពី ការរំលោភសិទ្ធិ សាសនាលើពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោមពីរដ្ឋាភិបាលវៀតណាម ផងដែរ ។ គណៈកម្មការសហរដ្ឋ អាមេរិកទទួលបន្ទុកសេរីភាពសាសនាអន្តរជាតិ (USCIRF) ក៏បានស្នើឲ្យក្រសួងការបរ ទេសសហរដ្ឋអាមេរិកដាក់ប្រ ទេសចំនួន ៨ ក្នុងនោះ មានវៀតណាម ផងដែរ ឲ្យចូលក្នុងបញ្ជីខ្មៅនៃ “ប្រទេសដែល មានក្ដីបារម្ភពិសេស” ហៅកាត់ជាភាសា អង់គ្លេស ថា PPC ឬ Countries of Particular Concern ខាងរំលោភ សិទ្ធិសាសនាយ៉ាងធ្ងន់ធ្ងរ ឡើងវិញ ។

ចម្លងទុក
នៅក្នុងរបាយការណ៍កម្រាស់ ២០៩ ទំព័រ ស្ដីពីការរំលោភសិទ្ធិសាសនានៅក្នុងពិភព បានរាយការណ៍ស្ដីពីការ រំលោភសិទ្ធិ សាសនាលើពលរដ្ឋខ្មែរក្រោមពីរដ្ឋាភិបាលវៀតណាម ថា៖
“អាជ្ញាធរវៀតណាមបានចូលអុកឡុកនៅក្នុងវត្តតាសេក និង វត្តព្រៃជាប់ ឋិតនៅក្នុងខេត្តឃ្លាំង ដោយការឃុំឃាំង និងចាប់ផ្សឹកនាំឲ្យពលរដ្ឋខ្មែរក្រោមទាំងនោះបានភៀសខ្លួនចេញ ទៅសុំសិទ្ធិជ្រក កោន នៅប្រទេសទី ៣ [គឺ ប្រទេស ថៃ] ។ ព្រះតេជព្រះគុណ ថាច់ ធឿន ព្រះតេជព្រះគុណ លីវ នី និងព្រះតេជព្រះគុណ លី ចិន្ដា ត្រូវ បានចាប់ខ្លួន និងផ្សឹកចោទពីបទថា បានទងទងនឹងអង្គការខ្មែរ ក្រោមនៅក្រៅប្រទេស ។ ព្រះតេជព្រះគុណ ថាច់ ធឿន និង លីវ នី ព្រះសង្ឃមួយចំនួនទៀត កំពុងរង ចាំ ជំនុំជម្រះក្ដី ។ ចំណែកព្រះសង្ឃ លី ចិន្ដា កំពុងតែបាត់ព្រះកាយ ហើយអ្នក ភូមិព្រៃជាប់ អ្នកដែល តវ៉ាបិទផ្លូវប៉ូលិស ត្រូវបានចាប់ខ្លួនប៉ុន្មាន ខែកន្លងមកនេះ” ។
គណៈកម្មការសហរដ្ឋអាមេរិកទទួលបន្ទុកសេរីភាពសាសនាអន្តរជាតិ បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ថា ប្រវត្តិនៃការរំលោភសិទ្ធមនុស្សរបស់ប្រទេសវៀតណាម នៅក្នុងឆ្នាំ ២០១៣ កន្លងទៅនេះ កាន់តែអាក្រក់ទៅៗ ។ រដ្ឋាភិបាលវៀតណាមនៅ តែបង្ក្រាបយ៉ាងព្រៃផ្សៃចំពោះក្រុមចលនាណាដែលបក្សកុម្មុយនិស្តវៀតណាម ចាត់ទុកថា ធ្វើឲ្យរំខានដល់អំណាចផ្ដាច់ការរបស់ពួកគេ ។ ក្រៅពីនេះ ក៏បានរឹតបន្តឹងលើសេរីភាពសាសនា និងសេរីភាព នៃការបញ្ចេញ មតិ ការបង្កើតសមាគម និងការជួបជុំគ្នាជាដើម ។
ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៤ នេះ នៅលើគេហទំព័រ គណៈកម្មការសហរដ្ឋ អាមេរិកទទួល បន្ទុកសេរីភាពសាសនាអន្តរជាតិ (USCIRF) បានស្នើឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិកដាក់ បន្ថែមប្រទេស ៨ ផ្សេងទៀតចូលក្នុងបញ្ជី ខ្មៅនៃ “ប្រទេសដែលមានក្ដីបារម្ភពិសេស” ខាងរំលោភសិទ្ធិសាសនា យ៉ាងធ្ងន់ធ្ងរ ។ ប្រទេសទាំង ៨ នោះ រួមមាន Egypt, Iraq, Nigeria, Pakistan, Syria, Tajikistan, Turkmenistan និង វៀតណាម ។
ក្រៅពីនេះ គណៈកម្មការនេះ ក៏បានស្នើឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិករក្សាទុកនូវឈ្មោះប្រទេសទាំង ៨ ដែលឋិត នៅក្នុងបញ្ជី CPP ព្រោះប្រទេសទាំងនេះប៉ុន្មានឆ្នាំកន្លងមកមិនបានធ្វើកំណែកទម្រង់នូវប្រវត្តិសិទ្ធិមនុស្ស របស់ខ្លួន បន្តិចណាសោះឡើយ ។ ប្រទេសទាំងនេះរួមមាន ភូមា, ចិន, Eritrea, Iran, កូរេខាងជើង, Saudi Arabia, Sudan និង Uzbekistan ។
គណៈកម្មការនេះ ក៏បានស្នើដល់ប្រធានាធិបតី និងក្រសួងការបរទេស ព្រមទាំងតំណាងរាស្ត្រក្នុងរដ្ឋសភាសហរដ្ឋ អាមេរិកត្រូវសង្កត់ធ្ងន់លើតួនាទីសំខាន់ក្នុងការគោរពសិទ្ធិសេរីភាពសាសនា រាល់ពេលមានកិច្ចពិភាក្សាជាមួយនឹង មេដឹកនាំនៃប្រទេសដែលមាន ទំនាក់ទំនង រាប់ទាំងកិច្ចប្រជុំជាមួយមន្ត្រីការទូតផងដែរ ។ គណៈកម្មការនេះ ក៏បាន ស្នើឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិក ដាក់ចេញនូវផែនការមួយចំនួនដាក់កម្រិតក្នុងការធ្វើដំណើរចំពោះ មនុស្ស ដែលមានការទទួលខុស ត្រូវចំពោះការរំលោភ សិទ្ធិសេរីភាពសាសនា ។
សូមបញ្ជាក់ កាលពីខែឧសភា ឆ្នាំ ២០១៣ ព្រះតេជព្រះគុណ លី ចិន្ដា ព្រះសង្ឃវត្តព្រៃជាប់ នៃខេត្តឃ្លាំង ត្រូវបានកម្លាំង សមត្ថកិច្ចវៀតណាមចាប់ផ្សឹក និងច្រកចូលបាវយកទៅធ្វើ ទារុណកម្មនៅសាលាស្រុក ជ្រោយញរ ឬ ស្រុកវិញចូវ រហូតដល់សន្លប់បាត់ស្មារតី រួចយកមកទម្លាក់ចោលនៅមុខ វត្តព្រៃជាប់យ៉ាងព្រៃផ្សៃ ។ ការធ្វើទារុណកម្មនេះ ធ្វើឡើងបន្ទាប់ពី ព្រះតេជព្រះគុណ យឿង ញើង ប្រធានសមាគម សង្ឃខេត្តឃ្លាំង នៃរដ្ឋាភិបាលបក្សកុម្មុយ និស្តវៀតណាម បានចេញលិខិតមួយច្បាប់ចោទ ព្រះតេជព្រះគុណ លី ចិន្ដា ថា បានទាក់ទងនឹងព្រះសង្ឃពីរអង្គ នៅវត្តសេរីតាសេក គឺ ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី ព្រះសង្ឃដែលអាជ្ញាធរវៀត ណាមចាត់ទុកថា “បំពានធម្មនុញ្ញនៃសមាគមព្រះពុទ្ធសាសនាវៀតណាម” ដោយបានទាក់ទងទៅអង្គការខ្មែរក្រោម នៅ ក្រៅប្រទេស ។
នៅខែឧសភា ឆ្នាំ ២០១៣ ដដែល អ្នកភូមិព្រៃជាប់ជាច្រើននាក់ត្រូវបានរដ្ឋាភិបាលវៀតណាម ចាប់ខ្លួន ព្រោះសកម្ម ភាពតវ៉ានៅក្នុងវត្តប្រឆាំងនឹងការចាប់ខ្លួន ព្រះតេជព្រះគុណ លី ចិន្ដា ។ បន្ទាប់មក ព្រះសង្ឃ ២ អង្គ និង អ្នកភូមិ តាសេក ២ រូបក៏ត្រូវចាប់ខ្លួនដែរ ។ ក្រោយមកនៅ ថ្ងៃទី ២៥ និង ២៧ ខែកញ្ញា ឆ្នាំ ២០១៣ តុលាការបក្សកុម្មុយនិស្ត វៀតណាម ខេត្តឃ្លាំង បាន សម្រេចប្រកាស សាលក្រមផ្ដន្ទាទោសអ្នកភូមិព្រៃជាប់ ៥ នាក់ និង ព្រះសង្ឃ វត្តសេរីតាសេក ២ អង្គ គឺ ព្រះតេជ ព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី ព្រមទាំង អ្នកភូមិតាសេក ២ រូបទៀតឲ្យជាប់គុក ម្នាក់ៗពី ១០ ខែទៅ ៦ ឆ្នាំ ពីបទអ្វីមួយដែល បក្សកុម្មុយនិស្តយួនហៅថា “បង្កអសន្តិសុខ ទីសាធារណៈ និងប្រឆាំងរដ្ឋាភិបាល” ដោយអ្នកទាំងនេះ គ្រាន់តែទូងស្គរនៅ ក្នុងវត្ត ឆាំងនឹងការចាប់ព្រះសង្ឃ និងការបញ្ចេញមតិតិចតួចនៅលើវិទ្យុសំឡេង កម្ពុជាក្រោម និងវិទ្យុអាស៊ីសេរីទាក់ទងនឹងសិទ្ធិសេរីភាពរបស់ ខ្មែរក្រោម ៕